ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តុកក្តួល…ទឹកចិត្តឪពុក បាត់ជីវិត​ព្រោះ​តែ​ខំ​ជួួយកូន​ស្រី​តូច

5 ឆ្នាំ មុន

តាម​ប្រភព​ពីMetroបានឱ្យ​ដឹង​ថា បុរស​ម្នាក់​អាយុ​៣៥​ឆ្នាំ​ ​ស្លាប់​នៅ​ក្នុងមន្ទីរពេទ្យ ក្រោយ​ពីជួយ​កូនស្រី​អាយុ​១៣​ខែចេញពីផ្ទះ ខណៈមានអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅ ​​កាលពី៩ថ្ងៃមុន ។ លោក Neil Thompson…

តាម​ប្រភព​ពីMetroបានឱ្យ​ដឹង​ថា បុរស​ម្នាក់​អាយុ​៣៥​ឆ្នាំ​ ​ស្លាប់​នៅ​ក្នុងមន្ទីរពេទ្យ ក្រោយ​ពីជួយ​កូនស្រី​អាយុ​១៣​ខែចេញពីផ្ទះ ខណៈមានអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅ ​​កាលពី៩ថ្ងៃមុន ។ លោក Neil Thompson បានរ​ត់ទៅ​យក​កូនស្រី​ពីលើ​គ្រែ​ក្នុងផ្ទះ​ដែល​កំពុង​ឆាបឆេះភ្លើង នៅ Lossiemouth ប្រទេស​ស្កុ​តឡែ​ន កាលពី​ថ្ងៃ​ទី​២១ ​មករា ។

បុរស​ជា​អ្នក​ធ្វើ​ជំនួញ​រូប​នេះ បាន​រង​របួសធ្ងន់ធ្ងរ​ណាស់​ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ Glasgow Royal សង្គ្រោះ​​​បន្ទាន់ ​។ តែ​ជា​អកុសល គាត់​មិន​បាន​រស់​ផុត​៩​ថ្ងៃ​នោះ​ទេ​ ។ ប្រពន្ធ​របស់​គេ​ឈ្មោះ Nata​lie អាយុ​៣១​ឆ្នាំ នៅ​ពេល​កើតហេតុក៏​បាន​លោត​ចុះ​ពី​ជាន់​លើ​តាម​បង្អួច ហើយ​ក៏​រង​របួស​ដែរ​។ ទាំង​ម្តាយ​និង​កូន​សុទ្ធតែ​រង​របួស តែ​ត្រូវ​បាន​គ្រូពេទ្យ​ជួយ​សង្គ្រោះ​បានរួចផុតពីគ្រោះថ្នាក់ ​។

ប្រពន្ធ​​អ្នក​ស្លាប់ នាង Natalie បាន​ប្រាប់​ទាំង​ក្តុកក្តួល​ថា Neil និងកូនស្រី គឺជា​ពិភពលោក​​​នាង ​។ នាង​បាន​បង្ហោះ​រូបថត​ ពេល​នាង​ជញ្ជក់មាត់​ជាមួយនឹង Neil នៅ​លើ​បណ្តាញ​សង្គម ដើម្បី​នឹករលឹក​ដល់​ព្រលឹង​របស់​មនុស្ស​ជាទី​ស្រឡាញ់​របស់នាង ។ ខាង​ប៉ូ​លិស​ថា ​មិន​ទាន់​បានដឹង​ពី​មូលហេតុដែលឆេះ​​នេះទេ ​។

អត្ថបទសរសេរ ដោយ