ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

BMW និង Daimler ចាប់ដៃ​គ្នា​លេង​មួយ​អស់ដៃ​បង្កើត​រថយន្ត​គ្មាន​តៃកុង

5 ឆ្នាំ មុន

ក្រុមហ៊ុន​រថយន្ត BMW និង ក្រុមហ៊ុន Daimler បាន​ប្រកាស​ផែនការ ដើម្បី​ធ្វើការ​រួម​គ្នា​លើ​ការ​អភិវឌ្ឍ​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិមិន​ត្រូវការ​តៃកុង ។ ក្រុមហ៊ុន​ទាំង​ពីរ​នេះ បាន​ឯកភាព​គ្នា​លើ​ភាព​ជា​ដៃគូ​យូរអង្វែង…

ក្រុមហ៊ុន​រថយន្ត BMW និង ក្រុមហ៊ុន Daimler បាន​ប្រកាស​ផែនការ ដើម្បី​ធ្វើការ​រួម​គ្នា​លើ​ការ​អភិវឌ្ឍ​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិមិន​ត្រូវការ​តៃកុង ។

ក្រុមហ៊ុន​ទាំង​ពីរ​នេះ បាន​ឯកភាព​គ្នា​លើ​ភាព​ជា​ដៃគូ​យូរអង្វែង ដែល​នឹង​ផ្តោត​ជា​លើក​ដំបូង​លើ​ប្រព័ន្ធ​ជំនួយ​ក្នុង​ការ​បើកបរ ប្រព័ន្ធ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ និង​ប្រព័ន្ធ​បើកបរ​ដោយ​ស្វយ័ត​កម្រិត​៣​និង​៤ លើ​ផ្លូវ​ហា​យ​វ៉េ ។ គោលដៅ​នៃ​គម្រោង​នេះ​គឺ​ដើម្បី​ធ្វើ​ឱ្យ​បច្ចេកវិទ្យា​ក្លាយជា​ការ​ពិត​លើ​ផលិតកម្ម​រថយន្ត​នៅ​ពាក់កណ្តាល​ទសវត្សរ៍​ខាង​មុខ​នេះ ។

កិច្ចព្រមព្រាង​នេះ​គឺ​ធ្វើ​ឡើង​ក្រោយ​ពី​ការ​បញ្ជាក់​កាលពី​ស​ប្តា​ហ៍​មុន​ថា ក្រុមហ៊ុន​ទាំង​ពីរ​នឹង​ចាប់ដៃ​គ្នា​ចូល​ហ៊ុន​តម្លៃ​១​ពាន់​លាន​ដុល្លារ​ដែល​ផ្តោត​លើ​បច្ចេកវិទ្យា​ចែករំលែក​រថយន្ត​ការ​សាក​ថ្ម​រថយន្ត​អគ្គិសនី និង​ចំណត​មិន​ប្រើ​សំបុត្រ​ជាដើម ។ គេ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​យក​ប្រៀប​លើ​គូប្រជែង​ដែល​មាន​ស្រាប់​ដូច​ជា Uber និង Lyft ។

លោក Klaus Fröhlich សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន BMW បាន​និយាយ​អំពី​កិច្ចព្រមព្រៀង​នេះ​ថា​៖ «​ភាព​ជា​ដៃគូ​យូរអង្វែង​នៅ​ក្នុង​វេទិកា ដែល​អាច​បត់បែន​អាច​ពង្រីក​បាន​និង​មិន​មាន​ផ្តាច់មុខ គឺជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ជម្រុញ​ឧស្សាហកម្ម​ផ្នែក​បច្ចេកវិទ្យា​បើកបរ​ដោយ​គ្មាន​តៃកុង​។ កម្លាំង​ច្នៃប្រឌិត​របស់​យើង នឹង​បង្កើន​ល្បឿន​នៃ​ការ​រីក​រាលដាល​នៃ​បច្ចេកវិទ្យា​នេះ​»​។

ភាព​ជា​ដៃគូ​ដែល​បាន​ស្នើ នឹង​មិន​ប៉ះពាល់​ដល់​កម្មវិធី​បច្ចុប្បន្ន​របស់ BMW ឬ Mercedes ទេ ។ វា​ក៏​មិន​ប៉ះពាល់​ដល់​ការ​សហការ​ដែល​មាន​ស្រាប់​ជាមួយ​ដៃគូ​បច្ចេកវិទ្យា ។ ក្រុមហ៊ុន BMW កំពុង​ស្ថិត​នៅ​លើ​ផ្លូវ ដើម្បី​នាំ​យក​ស្វយ័ត​កម្រិត​ទី​៣​ទៅ រថយន្ត iNext នៅ​ឆ្នាំ​២០២១ ខណៈ​ដែល​ក្រុមហ៊ុន Mercedes គ្រោង​នឹង​មាន​រថយន្ត​ស្វយ័ត​កម្រិត​ទី​៣ នៅ​លើ​ផ្លូវ​នៅ​ដើម​ទសវត្សរ៍​ក្រោយ​។

ម៉ាក​ល្បី​ៗ​ទាំង​ពីរ សង្ឃឹមថា​ធនធាន ដែល​បាន​ប្រមូលផ្តុំ និង វេទិកា​របើក​ទូលាយ នឹង​អាច​ជួយ​ព​ន្លឿ​ន​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វយ័ត ដែល​អាច​កាន់តែ​ទំនើប​ខ្លាំង​នៅ​ពេល​អនាគត​ខាង​មុខ​៕

ប្រភព ៖ Autocar

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ