Luka Modric ទទួលស្គាល់ថា Real Madrid កំពុងនឹកម៉ាស៊ីនរកគ្រាប់បាល់ Ronaldo
តាមប្រភពព័ត៌មាន Fox Sports Asia បានឱ្យដឹងថា កីឡាករម្ចាស់ពាន Ballon d’Or ឆ្នាំមុន Luka…
តាមប្រភពព័ត៌មាន Fox Sports Asia បានឱ្យដឹងថា កីឡាករម្ចាស់ពាន Ballon d’Or ឆ្នាំមុន Luka…
តាមប្រភពព័ត៌មាន Fox Sports Asia បានឱ្យដឹងថា កីឡាករម្ចាស់ពាន Ballon d’Or ឆ្នាំមុន Luka Modric បានបង្ហើបអារម្មណ៍ពិតថា Real Madrid ពិតជាកំពុងតែនឹក Cristiano Ronaldo ដែលបានចាកចេញទៅកាន់ក្លិប Juventus ។
Real Madrid កំពុងតែជួបនឹងភាពលំបាកលំបិន ក្រោយពេលបាត់បង់ Ronaldo ដោយពួកគេពេលនេះចាញ់ពិន្ទុ Barcelona ដល់ទៅ១២ពិន្ទុនៅលើតារាង League ហើយត្រូវបានជ្រុះចេញពីការប្រកួត Copa del Rey ថែមទៀតផង ។
Modric បានប្រាប់ថា ៖«Cristiano គឺជាកីឡាករដែលក្រុមទាំងមូលនឹកដល់ ។ ការរកអ្នកមកជំនួសកន្លែងគេ ពិតជាមិនអាចទៅរួចសោះឡើយ ។ ពិតណាស់ ពួកយើងនឹកដល់គេ និងអ្វីដែលគេបានផ្តល់ឱ្យក្លិបកាលពីមុន ។ អ្វីដែលក្លិបខំប្រឹង គឺធ្វើយ៉ាងណាឱ្យកីឡាករនីមួយៗអាចចែកបន្ទុកស្មើៗគ្នា តែវាជារឿងដ៏លំបាក»។
គេបានបន្តថា ៖«Ronaldo បានរកគ្រាប់បាល់ជូនក្លិប ៥០គ្រាប់ ដែលមិនមាននរណាម្នាក់ធ្វើដូចទេកន្លងមក ។ អ្នកខ្លះបានខំច្រើនដែរ តែបានត្រឹមតែ១៥ទៅ២០គ្រាប់ប៉ុណ្ណោះ ។ នេះគឺជាអ្វីដែលពួកយើងមិនមាននៅពេលនេះ» ។
ទោះបីជាយ៉ាងណាក៏ដោយ Modric បានថា ការនឹកនេះគឺមិនអាចថានឹករហូតនោះទេ ។ ក្លិបកំពុងតែផ្តោតទៅលើកីឡាករសំខាន់ៗផ្សេងទៀត ដែលរួមមាន Gareth Bale, Asensio, Karim និង Mariano ជាដើម ៕
ចែករំលែកព័តមាននេះ