ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់​មិន​ទាន់​ផ្ទុះ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ជា​បន្តបន្ទាប់​ទៀត​ហើយ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្រោយ​ពី​បាន​បញ្ចប់​នៅ​សង្គ្រាមស៊ីវិល​នៅ​ក្នុង​ប្រទេស​នៅ​ក្នុង​ឆ្នាំ​១៩៩៨​នៅ​តាម​បណ្តោយ​បន្ទាត់​ជាយ​ដែនកម្ពុជា​- ថៃ មាន​ក្រុម​ហេ​ឡូ​ត្រាស​បោសសំអាត​គ្រាប់​មីន​យ៉ាងណា​ក្តី​គេ​បាន​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ចាស់​ក្មេង​បាន​ទទួល​រង​គ្រោះ​ស្លាប់ និង​រង​របួស​ជា​ញឹកញាប់​ផង​ដែរ​កន្លង​ទៅ ។ ជាក់ស្តែង​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​២​លើក លើក​ទី​១ ប្រជាពលរដ្ឋ​ឈ្មោះ​សោ…

ខេត្តឧត្តរមានជ័យ ៖ ក្រោយ​ពី​បាន​បញ្ចប់​នៅ​សង្គ្រាមស៊ីវិល​នៅ​ក្នុង​ប្រទេស​នៅ​ក្នុង​ឆ្នាំ​១៩៩៨​នៅ​តាម​បណ្តោយ​បន្ទាត់​ជាយ​ដែនកម្ពុជា​- ថៃ មាន​ក្រុម​ហេ​ឡូ​ត្រាស​បោសសំអាត​គ្រាប់​មីន​យ៉ាងណា​ក្តី​គេ​បាន​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ចាស់​ក្មេង​បាន​ទទួល​រង​គ្រោះ​ស្លាប់ និង​រង​របួស​ជា​ញឹកញាប់​ផង​ដែរ​កន្លង​ទៅ ។

ជាក់ស្តែង​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​២​លើក លើក​ទី​១ ប្រជាពលរដ្ឋ​ឈ្មោះ​សោ ផល ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ជ័រ ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ បាន​ប្រទះ​ឃើញ​គ្រាប់​បេ​៤០១​គ្រាប់ និង​គ្រាប់​៨០​មី​លី​ម៉ែត្រ​១​គ្រាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ មីនា ២០១៩ ។ លើក​ទី​២- ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​តា​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រសាទ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក៏​បាន​ប្រទះ​ឃើញ​គ្រាប់​ប្រភេទ​អឹ​ម​៦០​មី​លី​ម៉ែត្រ ២១​គ្រាប់​ផង​ដែរ ដែល​បាន​សេសសល់ កាលពី​សម័យ​សង្គ្រាមស៊ីវិល ។

ប៉ូលិស​បានឱ្យ​ដឹង​ថា នៅ​ខេត្តឧត្តរមានជ័យ​ខេត្ត​នេះ​ជា​ខេត្ត​សមរភូមិ​ក្តៅ​ជាងគេ​បង្អោះ​គេ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ប៉ា​រ៉ា​រវាង​កងទ័ព​ខ្មែរក្រហម​នឹង​កងទ័ព​រដ្ឋ​កម្ពុជា​ដ៏​រាំ​រ៉ៃ​បំផុត ក្រោយមក​ដំណាក់កាល​ចុង​ក្រោយ​នៅ​ក្នុង​ឆ្នាំ​១៩៩៨ សម្តេច​ហ៊ុន សែន បាន​ធ្វើ​គោលនយោបាយ​ឈ្នះ​ឈ្នះ ដើម្បី​បញ្ចប់​នៅ​សង្គ្រាមស៊ីវិល​ដ៏​រាំ​រ៉ៃ​នេះ ដោយ​គ្មាន​អ្នក​ឈ្នះ​នឹង​គ្មាន​អ្នក​ចាញ់ ។

ប៉ូលិស​ដដែល​បាន​បន្ត​ថា គ្រាប់​មិន​ទាន់​ផ្ទុះ​ដូច​ជា គ្រាប់កាំភ្លើង​គ្រប់​ធុន​នឹង​គ្រាប់​មីន​គ្រប់​ប្រភេទ​បាន​នៅ​សេសសល់ កាលពី​សម័យ​សង្គ្រាម​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​បាន​ឆាប​ឆក់​យក​ជីវិត​ពលរដ្ឋ​ប្រុស​ស្រី​ក្មេង​ចាស់​អស់​មួយ​ចំនួន​ផង​ដែរ​កន្លង​ទៅ​នេះ ជាក់ស្តែង​នៅ​ក្នុងស្រុក​ចុងកាល់​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​២​គ្រាប់ និង​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ប្រជា​ពល រដ្ឋ​បាន​ប្រទះ​ឃើញ​ចំនួន​២១​គ្រាប់ ខណៈនោះ​សមត្ថកិច្ច​ប៉ូលិស​បាន​រាយការណ៍​ទៅ​ក្រុម​ហេ​ឡូ​ត្រាស​ចុះ​បោសសំអាត និង​កម្ទេច​ចោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ