ខេត្តកណ្តាល ៖ ក្រុមបង្កភាពរញ៉ែរញ៉ៃអសន្តិសុខនៅក្នុងមូលដ្ឋានជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាច្រើននាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលធ្វើការចុះបង្ក្រាបឃាត់ខ្លួនបាន០៦នាក់ស្រីម្នាក់ រួមនឹងថ្នាំញៀនជាច្រើនកញ្ចប់ ។
ហេតុការណ៍ចុះបង្ក្រាបនេះកាលពីវេលាម៉ោង២០និង៣០នាទីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យទី០១- ឈ្មោះ ប្រុស សេងហួរ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមន្ត្រីនគរបាល ជនជាតិខ្មែរ សញ្ញាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល(អ្នកចែកចាយ) ទី០២-ឈ្មោះ ជ្រឿន ស្រិន ហៅពៅ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងសំណង់ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (អ្នកប្រើប្រាស់) ទី០៣- ឈ្មោះ ជា សៀង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅផ្ទះជួលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (អ្នកប្រើប្រាស់) ទី០៤- ឈ្មោះ អាង គឹមលី ហៅក្រៅ ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មុខរបរមេការសំណង់ មានទីលំនៅផ្ទះជួលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (អ្នកប្រើប្រាស់) ។
វត្ថុតាងចាប់យកថ្នាំក្រាមស ថ្លា (ម៉ាទឹកកក) សង្ស័យសារធាតុញៀន០២កញ្ចប់ ០១កញ្ចប់តូច និង០១កញ្ចប់មធ្យម ។ ម៉ូតូម៉ាក SCOOPY ពណ៌ក្រហមគ្មានស្លាកលេខចំនួន០១គ្រឿង ទូរស័ព្ទដៃម៉ាក SAMSUNG ពណ៌សសេរីចាស់០១គ្រឿង ។ នៅថ្ងៃ០៣ ខែមីនា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានក្រុងតាខ្មៅបានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅក្បែចំណុចផ្ទះជួលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលថា មានអ្នកចែកចាយនឹងប្រើប្រាស់នូវសារធាតុញៀនជាច្រើននាក់ចេញចូលនៅចំណុចផ្ទះជួលខាងលើ ហើយនាក់ទាំងនោះបានបង្កភាពរញ៉ែរញ៉ៃនៅតំបន់នោះ ។
ក្រោយពីទទួលបានព័ត៌រួចកម្លាំងមូលដ្ឋានក្រុងតាខ្មៅ និងអាវុធហត្ថខេត្តបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យនោះ ដើម្បីអនុវត្តតាមនិតីវិធីច្បាប់ ។ ក្រោយពីបានសួរនាំជនសង្ស័យ ឈ្មោះ( ជ្រឿន ស្រិន) បានសារភាពថា ខ្លួនបានទិញសារធាតុញៀននៅចំណុចអគារវប្បធម៌ ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដោយមានការសម្របសម្រួល ពីលោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល នៅវេលាម៉ោង១៤និង៤៦នាទីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅចំនួន១០នាក់ រថយន្ត០១គ្រឿងម៉ូតូ០២គ្រឿង និងកម្លាំងអាវុធហត្ថខេត្តចំនួន០២នាក់ ម៉ូតូ០១គ្រឿង ដឹកនាំដោយមេបញ្ជាការក្រុងតាខ្មៅបានចុះបង្ក្រាប និងឆែកឆេរនៅចំណុចខាងលើក្នុងនោះឃាត់ខ្លួនបានចំនួន០៤នាក់ ស្រីម្នាក់ ។ ជនសង្ស័យរួមមានទី០១- ឈ្មោះ ឃុត វាសនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មានទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (រក្សាទុកនូវសារធាតុញៀន) ។ ទី០២- ឈ្មោះ ជា បូរី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មានទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (អ្នកប្រើប្រាស់) ។ ទី០៣- ឈ្មោះ ឡាង វិឆៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (អ្នកចែកចាយ) ។ ទី០៤- ឈ្មោះ ព្រំ នីតា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជាយាយភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (អ្នកចែកចាយ) ។
វត្ថុតាងចាប់យកថ្នាំក្រាម ស ថ្លា(ម៉ាទឹកកក) សង្ស័យសារធាតុញៀន០២កញ្ចប់០៥កញ្ចប់តូច ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងរក្សាទុក និងកសាងសំណុំរឿងតាមនិតីវិធី ៕
ចែករំលែកព័តមាននេះ