ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្យល់​ពេញចិត្ត​ស្តូក !

5 ឆ្នាំ មុន
  • ភ្នំពេញ

កន្លង​មក​…​មាន​មេខ្យល់​មួយ​ចំនួន​តូច​មុខ​ដដែល​ៗ…​បាន​កៀងគរ​ប្រជាជន​ក្រីក្រ​…​ប្រជាជន​ចំណាកស្រុក​…​ទៅ​រំលោភ​លើ​ដី​គេ​ដែល​មានកម្មសិទ្ធិ​…​លើ​ដី​ធំ​ៗ​ដែល​អ្នកមាន​គេ​ទិញ​ទុក ។ កន្លង​មកនេះ​…​មេខ្យល់​ដែល​ខិលខូច​នោះ​…​គ្រាន់តែ​លើកគ្នា​ទៅ​សង់​ខ្ទម​លើ​ដី​គេ​មួយ​យប់ បាន​មួយ​រយ​ខ្ទម​ក៏​មាន​ដែរ​…​ដើម្បី​ឱ្យ​ម្ចាស់​ដី​ចេញ​មុខ​ចរចា ។ ទ​ង្វើ​របស់​មេខ្យល់​…​បាន​ប្រើ​នយោបាយ​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​…​ដោយ​យក​គណបក្សប្រឆាំង​ធ្វើ​ខ្នង​បង្អែក​ឱ្យ​ជួយ​ស្រែក ។ ចំណែក​ម្ចាស់​ដី​…​ឃើញ​គេ​មក​សង់​ខ្ទម​លើ​ដី​របស់​ខ្លួន​ពាសពេញ​បែបនេះ​…​ក៏​ផ្ទុះ​ប្រតិកម្ម​ភ្លាម​…​ជា​ឱកាស​ឱ្យ​មេខ្យល់​ចេញ​មុខ​ចរចា​…​ទាមទារ​ម្តង​ៗ​ពី​៥​ពាន់​ទៅ​១​ម៉ឺន​ដុល្លារ​ធានា​ចាកចេញ​…​បើ​មិន​បាន​ប្រាក់​ទេ​មិន​ចេញទេ​…​ព្រមទាំង​បញ្ជា​ឱ្យ​កូន​ខ្យល់​របស់​ខ្លួន​ដាំ​ល្ហុង​…​ដាំ​ដំណាំ​ធ្វើ​ដូច​ដី​ខ្លួនឯង…​បើ​មិន​បាន​លុយ​ទេ​…​េ​គ​ធ្វើ​បាតុកម្ម​ដោយ​មាន​បក្ស​ប្រឆាំង​ជួយ​ការពារ ។…

កន្លង​មក​…​មាន​មេខ្យល់​មួយ​ចំនួន​តូច​មុខ​ដដែល​ៗ…​បាន​កៀងគរ​ប្រជាជន​ក្រីក្រ​…​ប្រជាជន​ចំណាកស្រុក​…​ទៅ​រំលោភ​លើ​ដី​គេ​ដែល​មានកម្មសិទ្ធិ​…​លើ​ដី​ធំ​ៗ​ដែល​អ្នកមាន​គេ​ទិញ​ទុក ។

កន្លង​មកនេះ​…​មេខ្យល់​ដែល​ខិលខូច​នោះ​…​គ្រាន់តែ​លើកគ្នា​ទៅ​សង់​ខ្ទម​លើ​ដី​គេ​មួយ​យប់ បាន​មួយ​រយ​ខ្ទម​ក៏​មាន​ដែរ​…​ដើម្បី​ឱ្យ​ម្ចាស់​ដី​ចេញ​មុខ​ចរចា ។

ទ​ង្វើ​របស់​មេខ្យល់​…​បាន​ប្រើ​នយោបាយ​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​…​ដោយ​យក​គណបក្សប្រឆាំង​ធ្វើ​ខ្នង​បង្អែក​ឱ្យ​ជួយ​ស្រែក ។

ចំណែក​ម្ចាស់​ដី​…​ឃើញ​គេ​មក​សង់​ខ្ទម​លើ​ដី​របស់​ខ្លួន​ពាសពេញ​បែបនេះ​…​ក៏​ផ្ទុះ​ប្រតិកម្ម​ភ្លាម​…​ជា​ឱកាស​ឱ្យ​មេខ្យល់​ចេញ​មុខ​ចរចា​…​ទាមទារ​ម្តង​ៗ​ពី​៥​ពាន់​ទៅ​១​ម៉ឺន​ដុល្លារ​ធានា​ចាកចេញ​…​បើ​មិន​បាន​ប្រាក់​ទេ​មិន​ចេញទេ​…​ព្រមទាំង​បញ្ជា​ឱ្យ​កូន​ខ្យល់​របស់​ខ្លួន​ដាំ​ល្ហុង​…​ដាំ​ដំណាំ​ធ្វើ​ដូច​ដី​ខ្លួនឯង…​បើ​មិន​បាន​លុយ​ទេ​…​េ​គ​ធ្វើ​បាតុកម្ម​ដោយ​មាន​បក្ស​ប្រឆាំង​ជួយ​ការពារ ។

មេខ្យល់​ខិលខូច​ទាំងឡាយ​នោះ​…​ក្រោយ​ពេល​ចរចា​ត្រូវ​…​ក្រោយ​ពេល​បាន​លុយ​ក៏​ចាកចេញ​…​រួច​លើកគ្នា​ទៅ​បោះទីតាំង​លើ​ដី​ផ្សេង​ៗ​ទៀត​…​ហើយ​ប្រើ​មេរៀន​ដដែល​…​ទាមទារ​ប្រាក់​ពី​ម្ចាស់​ដី​ទើប​នាំ​គ្នា​ចាក​ចេញ។

ដោយសារ​តែ​មេរៀន​ចាស់​គំ​រិល​នេះ​…​វា​កើត​មាន​ដដែល​ៗ​ពេក​…​ម្ចាស់​ដី​ប្រើ​មធ្យោបាយ​ផ្សេង​…​ឈប់​ជួប​ចរចា​ជាមួយ​ពួក​អ្ហែង​…​ឈប់​មើល​មុខ​ពួក​អ្ហែង​…​ឈប់​ខ្លាច​អា​នយោបាយ​ឈ្នះ​បាន​ដី​ចាញ់​បាន​លុយ​…​ក៏​បែកគំនិត​យក​ប្រាក់​ទាំង​បាច់​នោះ​…​ទៅ​ចរចា​ជាមួយ​ប៉ូលិស​…​ជាមួយ​ទាហាន ឬ​ជាមួយ​រដ្ឋអំណាច​…​ទោះជា​ត្រូវ​ចំណាយ​មួយ​ជា​ពីរ​ក៏​ព្រម​ដែរ​…​ធ្វើ​ម៉េច​ឱ្យ​ដេញ​កំចាត់​…​ដុត​កម្ទេច​…​ឈូស​ចោល​ឱ្យ​អស់​…​បើ​ហ៊ាន​ឆាក់​ក្រាញ​តវ៉ា​…​ច្បាស់​ជា​ត្រូវ​ដំបង​ខ្លះ​ហើយ ។​ល ។

និយាយ​ឱ្យ​វា​សច្ចធម៌​ទៅ​…​អ្នក​ដែល​រំលោភ​យក​ដី​គេ​ដែល​មានកម្ម​សិទ្ធិ​…​កន្លែង​ខ្លះ​មុខ​ក្រាស់​ណាស់​…​ធ្វើ​ដូច​ជា​ដី​ខ្លួនឯង​ពី​ដើម​មក​…​ធ្វើ​ជាស្រែកយំ​…​ធ្វើ​ជា​សន្លប់​ស្តូកស្តឹង ប្រ​សិន​ហ៊ាន​ច្រាន​ទ្រូង​តែ​បន្តិច​…​គឺ​ពូកែ​ធ្វើ​ឱ្យ​គេ​អាណិត តាម​រយៈ​វី​ដេ​អូ​ដែល​ពួក​គេ​ថត​បង្ហោះ​…​ជា​អ្នក​ដើរតួរ​សម្តែង​យំ​ស្រែក​តាម​បទបញ្ជា​របស់​មេខ្យល់ ។

អីចឹង​បាន​ថា​…​គំរូ​អាក្រក់​ទាំងឡាយ​…​របស់​មេ​បក្ស​ឈ្នះ​បាន​ដី​…​ចាញ់​បាន​លុយ​…​វា​ធ្វើ​ឱ្យ​ខូច​ពូជ​អស់​…​ខូច​ដោយ​ទៅ​ជាមួយ​រដ្ឋអំណាច​ដែល​ស៊ីឈ្នួល​…​ខ្លះ​ត្រូវ​បាត់​តំណែង​…​ខ្លះ​ត្រូវ​ដក​គ្រវែង​ចោល​ក៏​មាន​ដែរ​…
ធ្វើ​ឱ្យ​ក្រុម​មេ​បក្ស​…​មេខ្យល់​ទាំង ឡាយ​…​កំពុង​ដេក​ញញឹម «​ពេញចិត្ត​ស្តូក​» តែ​ម្រ៉​ង​…​េ​ហ ! េ​ហ

អត្ថបទសរសេរ ដោយ