ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួកគាត់​រាងអត់មើល៍ទៅ..!?

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​៖ ទីតាំងអុីនធើរណេត ​និង​ទូ​ហ្គេ​ម​​​ដុះ​ស្លែរ​​ពីរ​កន្លែង​ជាប់​ៗ​គ្នា ​ត្រូវ​បាន​កម្លាំង​ចម្រុះ​​បាន​លុង ​ចុះ​បង្ក្រាប​និង​រិ​ប​អូស ​ក្នុងនោះ​ក៏​​បាន​ឃាត់ខ្លួន​មនុស្ស​ជា​ច្រើន​នាក់​ នាំ​​យក​ទៅ​អប់រំ​ផង​ដែរ​ ធ្វើ​ឡើងកាលពី​​វេលា​ម៉ោង​៩ និង១០​ព្រឹកថ្ងៃទី០៤ មីនា…

ខេត្តរតនគិរី​៖ ទីតាំងអុីនធើរណេត ​និង​ទូ​ហ្គេ​ម​​​ដុះ​ស្លែរ​​ពីរ​កន្លែង​ជាប់​ៗ​គ្នា ​ត្រូវ​បាន​កម្លាំង​ចម្រុះ​​បាន​លុង ​ចុះ​បង្ក្រាប​និង​រិ​ប​អូស ​ក្នុងនោះ​ក៏​​បាន​ឃាត់ខ្លួន​មនុស្ស​ជា​ច្រើន​នាក់​ នាំ​​យក​ទៅ​អប់រំ​ផង​ដែរ​ ធ្វើ​ឡើងកាលពី​​វេលា​ម៉ោង​៩ និង១០​ព្រឹកថ្ងៃទី០៤ មីនា ​ស្ថិតនៅ​ទល់មុខ​សាខា​ពន្ធដា​ខេត្ត ក្នុងភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​ ។ ការ​​​បង្ក្រាប​ ក៏មាន​ដឹកនាំ​ដោយ​លោកបូ​រ៉ា ​បូ​រ៉ា​ន់​ឌី ​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត ​អភិបាលរង​ក្រុង​បាន​លុង​ និងលោក​អធិការរង​នគរបាល​ក្រុង​បាន​លុង​ ។

សមត្ថកិច្ច​បាន​ឱ្យដឹង​ទៀតថា ទីតាំង​បើក​ប្រព័ន្ធ​​អុីនធើរណេត​ចាក់​បាល់ ​និង​ទូហ្គេ​ម​សំរាប់​ក្មេង​ៗ​សិស្ស​សាលា​ភ្នាល់​​គ្នា​យ៉ាង​អនាធិបតេយ្យ​​ទាំង​ពីរ​ខាងលើ​ មាន​​ម្ចាស់​ឈ្មោះ ជឹ​ម ជី​វ័​ន្ត ភេទ​ប្រុស អាយុ២៤​ឆ្នាំ ជនជាតិ​ខ្មែរ ​ក្នុង​ភូមិ​-សង្កាត់​​ និង​មុខរបរ​បើក​ជា​អចិន្ត្រៃយ៍​​ចាក់​បាល់​នេះ ​។

​​សមត្ថកិច្ច​បាន​រឹប​អូស​យក​វត្ថុ​តាង​រួម​មាន​ កុំ​ព្យុ​ទ័​រ​៥​គ្រឿង, ម៉ូនីទ័រ​​៥គ្រឿង, ឃី​ប៊​ត​៤​គ្រឿង, ​ម៉ៅ​​៥គ្រឿង
, ម៉ា​ស៊ីន​ព្រីន​​ធ័​រ​១​គ្រឿង, ​សៀវភៅបញ្ជី​​៤​ក្បាល, ​ត្រា១, ​ប៊ុ​ង​បាល់​​​១​ដុំ​ធំ, ​ក្រដាស់​ព្រីន១​ដុំ​ធំនិង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ៗ​សិស្សសាលា​ចំនួន​១០​នាក់​ទៀត​ផង ។ ម្ចាស់​ទីតាំង​និង​ក្មេង​ៗ​ទំនើង​ទាំង​នោ​សមត្ថកិច្ច​បានឱ្យ​ធ្វើ​កំណត់ហេតុ​កិច្ចសន្យា​ផ្តិត​មេដៃ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ហើយ​ដោះ​លែងឱ្យ​មាន​សេរីភាព​ធម្មតា​វិញ​ហើយ​ ។

អត្ថបទសរសេរ ដោយ