ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២គ្រឿង​ពន្លះគ្នាយ៉ាង​រន្ធត់លើផ្លូវជាតិលេខ​​៤​ ស្លា.ប់​និង​របួសច្រើន​នាក់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យ៉ាង​ហោចណាស់​មនុស្ស​៣​នាក់​បាន​ស្លាប់​ ចំណែក​២​នាក់​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បានគេ​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​ដែល​បង្ក​ឡើង​រវាង​រថយន្ត​ធុន​ធំ​ដឹក​ដែក​១​គ្រឿង​​បុ​ក​ជាមួយ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​១​គ្រឿង​ទៀត​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ខាងលិច​កន្លែង​លក់​សាច់ក្រក​កំ​បូល តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦…

រាជធានីភ្នំពេញ ៖ យ៉ាង​ហោចណាស់​មនុស្ស​៣​នាក់​បាន​ស្លាប់​ ចំណែក​២​នាក់​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បានគេ​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​ដែល​បង្ក​ឡើង​រវាង​រថយន្ត​ធុន​ធំ​ដឹក​ដែក​១​គ្រឿង​​បុ​ក​ជាមួយ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​១​គ្រឿង​ទៀត​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ខាងលិច​កន្លែង​លក់​សាច់ក្រក​កំ​បូល តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ ខែ​មី​នា ឆ្នាំ​២០១៩ ។

ជន​រង​គ្រោះ​ដែល​​ស្លាប់​ទាំង​៣​នាក់​ និង​អ្នក​រង​របួសធ្ងន់​២​នាក់​ទៀត​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​​នៅឡើយទេ​ ចំណែក​រថយន្ត​ដឹក​ដែក​ ព​ណ៌​ខៀវ ពាក់​ស្លាក​លេខ ​ព្រះ​សីហ​នុ​ ៤A-១៤៤៤ បើកបរដោយ​បុរស​ម្នាក់​​បាន​ស្លាប់ និង​ប្រពន្ធ​ជាអ្នក​រួម​ដំណើរ​បាន​រង​របួសធ្ងន់​។ រីឯ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម ព​ណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ ភ្នំពេញ ​២H-២២៣៩ ជិះ​គ្នា​៣​នាក់ ក្នុង​នោះ​ស្លាប់​២ និង​រង​​របួសធ្ងន់​១នាក់​​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ មុនពេលកើតហេតុ គេឃើញ​យុវជន​​​៣នាក់​ជិះ​ក្នុង​រថយន្ត​កាម​រី​ឆ្លាម​​មួយគ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ចំណែកឯ​រថយន្ត​កុងតឺន័រ​មាន​ដឹក​ដែកជិះគ្នា​​២នាក់​ប្តីប្រពន្ធ​​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បើកក្នុង​ល្បឿន​​លឿន​ដូច​គ្នា ។​

ប្រភពដដែលបាន​បន្ត​ថា ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ ដោយសារ​ផ្លូវ​រាង​កោង​បន្តិច​ តែ​ថ​យន្ត​កាម​រី​ឆ្លាម​មិន​ទាន់​មក​ដល់​ផ្លូវ​កោង​ស្រួលបួល​ផង បាន​បើក​រេ​ចង្កូត​មក​ផ្នែក​ខាងឆ្វេង ​ត្រូវ​បាន​រថយន្ត​កុងតឺន័រ​ជាន់​ហ្វ្រាំង​អត់​ទាន់​បាន​បុក​រថយន្ត​កាម​រី​ឆ្លាម​ពេញទំហឹង​ផ្នែក​ខាងស្តាំ​ បណ្តាល​ឲ្យ​រថយន្តម៉ាកកាមរី​ឆ្លាម​ខ្ទាត​ចូល​ប្រឡាយ​ទឹក ចំណែកឯ​រថយន្ត​កុងតឺន័រ​បាន​រេ​ចង្កូត​ចូល​ប្រឡាយ​ទឹកជា​មួយ​គ្នា​ផង​ដែរ​ និង​បាន​បុក​ដើម​អំពិលទឹក​បណ្តាល​អោយ​ដួល​រលំ​ផង​ដែរ ធ្វើ​ឲ្យ​យុវជន​២នាក់ដែល​ជិះ​ក្នុង​រថយន្ត​ម៉ាក​កាមរី​ឆ្លាមបាន​​ ​និង​យុវជនម្នាក់ទៀត​​បាន​រងរបួសធ្ងន់ ចំណែក​​អ្នក​បើកបរ​​​រថយន្ត​កុងតឺន័រ​បាន​ស្លាប់ រីឯ​​ស្ត្រី​ជា​ប្រពន្ធ​​បាន​រង​របួសធ្ងន់​ ។ បន្ទាប់ពីកើតហេតុ អ្នក​រងរបួសធ្ងន់​ចំនួន​២នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ឯកជន​បែក​ចាន​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ​ ​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់​ឱ្យ​ខាង​ជំនាញ​ចរាចរ​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង​ និង​ស្ទូច​យក​រថយន្ត​ទាំង​​២​ខាងលើ​យក​ទៅ​រក្សា​ទុក ​ដើម្បី​រង់​​ចាំ​ការ​ដោះស្រាយ​នៅពេលក្រោយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ