ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ប្រច័ណ្ឌ​ធ្វើ​អោយ​បុរស​ពី​នាក់​បើក​ឆាកប្រយុទ្ធ​គ្នា​ស្លា.ប់​ម្នាក់ និង​ម្នាក់​ទៀត​ជាប់​ខ្នោះ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ដោយសារ​អំណាច​ភ្លើង​ប្រច័ណ្ឌ និង​មាន​ជាតិ​សុរា​ចូលខ្លួន​ផង​នោះ​ធ្វើ​អោយ​បុរស​ពី​នាក់​បាន​បើក​ឆាកប្រយុទ្ធ​គ្នា បណ្តាល​អោយ​បុរស​ម្នាក់​ស្លាប់​ចាក់​ចូល​ទៅ​ដោយ​ផ្លែ​ស្នរ​មុខ​ប្រាំ និង​បុរស​ម្នាក់​ទៀត​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៤ ខែមីនា ២០១៩ វេលា​ម៉ោង​២០​និង​០០​នាទី…

ខេត្តកណ្តាល ៖ ដោយសារ​អំណាច​ភ្លើង​ប្រច័ណ្ឌ និង​មាន​ជាតិ​សុរា​ចូលខ្លួន​ផង​នោះ​ធ្វើ​អោយ​បុរស​ពី​នាក់​បាន​បើក​ឆាកប្រយុទ្ធ​គ្នា បណ្តាល​អោយ​បុរស​ម្នាក់​ស្លាប់​ចាក់​ចូល​ទៅ​ដោយ​ផ្លែ​ស្នរ​មុខ​ប្រាំ និង​បុរស​ម្នាក់​ទៀត​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៤ ខែមីនា ២០១៩ វេលា​ម៉ោង​២០​និង​០០​នាទី នៅ​ចំណុច​ភូមិ​ក្នុង ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ​ស៊ុំ វឿ​ន ហៅ​ប៉ាវ ចិន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ឡឥដ្ឋ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​បែន ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជនសង្ស័យ​ឈ្មោះ សំ សុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ឡឥដ្ឋ មាន​ទីលំនៅ​ភូមិ​កោះ​ត្រាច ឃុំ​ថ្មី ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង (​ឃាត់ខ្លួន​) ។

សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ និង​ជន​រង​គ្រោះ​មាន​សភាព​ស្រវឹងស្រា​ដូច​គ្នា ហើយ​ជន​រង​គ្រោះ​ប្រច័ណ្ឌ​ប្រពន្ធ​ជាមួយនឹង​ជនសង្ស័យ​ទើប​បង្ក​ឲ្យ​មាន​ទំនាស់​ពាក្យ​សម្តី​រហូត​វាយតប់​គ្នា ពេល​នោះ​ជន​រង​គ្រោះ​បាន​យក​ដំបង​ឬ​ស្សី​វាយ​ជនសង្ស័យ​ត្រូវ​ចំ​ក្បាល​០៣​ដំបង ចំណែក​ជនសង្ស័យ​បាន​ទាញ​យក​ស្នរ​មុខ​ប្រាំ មក​ចាក់​ត្រូវ​ជន​រង​គ្រោះ ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​រត់​ចេញពី​កន្លែង​កើតហេតុ​ពុំ​ដឹង​ទៅ​ណា​ទេ ។ លុះដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ទី​០៥ ខែ​មិ​នា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​បានឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ផ្ទាល់​ដី​នៅ​ជាប់​ផ្ទះ​ឈ្មោះ វ៉ៃ ស្រី​ល័​ក្ខ បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​តា​មា​ក់ បន្ទាប់​មក​កម្លាំង​នគរបាល​ផ្នែក​យុត្តិធម៌​ស្រុក​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចុះ​ដល់​កន្លែង​កើតហេតុ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ