ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​និង​បាប​ជា​បញ្ហា​អាថ៌​កំបាំង​បំផុត

5 ឆ្នាំ មុន

លោក​អ្នក​អាច​ពន្យល់​បាន​ទេ​ថា តើ​បុណ្យ​និង​បាប​ស្ថិត​នៅ​ត្រង់​ណា? រឿង​បាប​និង​បុណ្យ​នេះ​ជា​បញ្ហា​ដ៏​ចម្រូងចម្រាស​មួយ​និង​ជា​បញ្ហា​អាថ៌​កំបាំង​បំផុត ព្រោះ​ជាស​ភាវៈ​ម្យ៉ាង​ដែល​យើង​មិន​អាច​ពាល់ត្រូវ ឬ​ចាប់​យក​មក​បង្ហាញ​អ្នក​ដទៃ​ឲ្យ​មើលឃើញ​ជាក់​នឹង​ភ្នែក​បាន ។ ប៉ុន្តែ​មនុស្ស​ទូទៅ​តែង​យល់​ថា បុណ្យ​និង​បាប​ពិតជា​មាន គ្រាន់តែ​ថា​ខ្សែ​បុណ្យ​និង​ខ្សែ​បាប​នោះ មិន​បាន​ស្ថិត​នៅ​នឹង​មួយ​កន្លែង​ទេ…

លោក​អ្នក​អាច​ពន្យល់​បាន​ទេ​ថា តើ​បុណ្យ​និង​បាប​ស្ថិត​នៅ​ត្រង់​ណា?
រឿង​បាប​និង​បុណ្យ​នេះ​ជា​បញ្ហា​ដ៏​ចម្រូងចម្រាស​មួយ​និង​ជា​បញ្ហា​អាថ៌​កំបាំង​បំផុត ព្រោះ​ជាស​ភាវៈ​ម្យ៉ាង​ដែល​យើង​មិន​អាច​ពាល់ត្រូវ ឬ​ចាប់​យក​មក​បង្ហាញ​អ្នក​ដទៃ​ឲ្យ​មើលឃើញ​ជាក់​នឹង​ភ្នែក​បាន ។

ប៉ុន្តែ​មនុស្ស​ទូទៅ​តែង​យល់​ថា បុណ្យ​និង​បាប​ពិតជា​មាន គ្រាន់តែ​ថា​ខ្សែ​បុណ្យ​និង​ខ្សែ​បាប​នោះ មិន​បាន​ស្ថិត​នៅ​នឹង​មួយ​កន្លែង​ទេ គឺ​តែង​ប្រព្រឹត្ត​ទៅ​ជា​រឿយ​ៗ ផ្លាស់​ប្តូរ​តាម​សម័យ​កាលដែល​សត្វ​បាន​ប្រព្រឹត្ត​នោះ​ឯង តែ​យើង​មិន​អាច​ចង្អុលបង្ហាញ​ថា បាប​និង​បុណ្យ​ស្ថិត​នៅ​ត្រង់នេះ ត្រង់នោះ​ឲ្យ​ឃើញច្បាស់​នឹង​ភ្នែក​បាន​ឡើយ ។

រឿង​បុណ្យ​និង​បាប​នេះ​លោក​ឧបមា​ដូច​ជាដើម​ឈើ កាលបើ​ផ្កា​នឹង​ក្ដឹប​របស់​វា​មិន​ទាន់​ចេញ​មក​ក្រៅ ទេ​យើង​ក៏​មិន​អាច​ទៅ​ចង្អុល​ប្រាប់​អ្នក​ដទៃ​ឲ្យ​ឃើញ​ថា ផ្លែ​របស់​វា​ស្ថិត​នៅ​ត្រង់​មែក​នេះ ឬ​ស្ថិត​នៅ​ត្រង់​មែក​នោះ​បាន​ឡើយ ។ លុះត្រាតែ​រុក្ខជាតិ​ទាំងនោះ​បញ្ចេញ​ផ្កា​និង​ក្ដឹប​ចេញ​មក​ក្រៅ ទើប​យើង​អាច​មើលឃើញ​ច្បាស់​ថា នោះ​ហ្ន៎​មែកឈើ​បញ្ចេញ​ផ្កា ផ្លែ​មក​ហើយ​តើ ។

សេចក្ដី​នេះ​ស្រប​ទៅ​នឹង​ពុទ្ធភាសិត​ជា​សម្រាយ​មួយ​កន្លែង​ថាមនុស្ស​បាប​ដរាបណា​បើ​បាប​មិន​ទាន់​ឲ្យ​ផល​ទេ ដរាប​នោះ​មនុស្ស​បាប​ឃើញ​អំពើអាក្រក់​ថា​ល្អ លុះតែ​កាលណា​បាប​ឲ្យ​ផល កាលនោះ​មនុស្ស​បាប ទើប​ឃើញ​អំពើអាក្រក់​ថា​អាក្រក់​ពិតមែន​ ។

ដរាបណា អំពើ​ល្អ​មិន​ទាន់​ឲ្យ​ផល ដរាប​នោះ​មនុស្ស​ល្អ​រមែង​ឃើញ​អំពើ​ល្អ​ថា​អាក្រក់ លុះតែ​កាលណា​អំពើ​ល្អ​ឲ្យ​ផលកាល​នោះ​មនុស្ស​ល្អ​ទើប​ឃើញ​អំពើ​ល្អ ថា​ល្អ​ពិតមែន​ ។