ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន់ស្រែមានការគាំទ្រាំច្រើន ពីអ្នកបរិភោគ

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ កសិក​ចិញ្ចឹម​មាន់​ស៊ី​ចំណី​ធម្មជាតិ​មានការ​គាំទ្រ​ច្រី​ន​ជាង​ចិញ្ចឹម​មាន់​បី​សាស្ត្រ ជាក់​ស្តែង​ដូច​បងស្រី កែ​សៀម អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​ទី​២៩…

ខេត្ត​កែប ៖ កសិក​ចិញ្ចឹម​មាន់​ស៊ី​ចំណី​ធម្មជាតិ​មានការ​គាំទ្រ​ច្រី​ន​ជាង​ចិញ្ចឹម​មាន់​បី​សាស្ត្រ ជាក់​ស្តែង​ដូច​បងស្រី កែ​សៀម អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា​ថា គាត់​បាន​ចាប់​មុខរបរ​ចិញ្ចឹម​មាន់​ស្រែ​ស៊ី​ចំណី​ធម្មជាតិ​នេះ នៅ​ក្នុង​ឆ្នាំ​២០១៨ ។

បងស្រី កែ​សៀម និយាយ​រៀបរាប់​អោយ​ដឹង​ថា មាន់​តូច​ៗ​រាង​ធំ​ខ្លះ មាន​ចំនួន​៧​រយ​ក្បាល​ដោយឡែក​មាន់​មេ​សម្រាប់​រើស​ពង​យក​ទៅ​ភ្ញាស់​យក​កូន​មាន​ចំនួន​១០០​ក្បាល ។ បងស្រី​កែ​សៀម​និយាយ​ប្រាប់​បន្ត​ថា ការ​យក​មាន់​ស្រែ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​នេះ មានការ​គាំទ្រ​ច្រើន​ជាង​ចិញ្ចឹម​មាន​បី​សាស្ត្រ ដែល​មានពូជ​មាន់​មក​ពី​ប្រទេស​ក្រៅ ។

បងស្រី​កែ សៀម និយាយ​ថា ការ​ចិញ្ចឹម​មាន់​ស្រែ គឺ​ពូជ​មាន់​ក្នុងស្រុក​អោយ​ស៊ី​ចំណី​ធម្មជាតិ​មាន​ពោត​-​ស្រូវ ក​ន្ទុ​ក ចុងអង្ករ ។ ដោយ​បងស្រី​និយាយ​ថា បើ​មាន់​ស្រែ​លក់ គឺ​អ្នកទិញ​មិន​ក្រ​វី​ក្បាល​ដូច​មាន់​បី​សាស្ត្រ​ទេ ហើយ​ចូល​ឆ្នាំ​ចិន​នេះ​មាន់​មេ​១​គឺ​ឡូ​២​ម៉ឺន​២​ពាន់​រៀល និង​មាន់​ឈ្មោល​១​គឺ​ឡូ​តែ​២​ម៉ឺន​រៀល​ទេ ។

បងស្រី​និយាយ​ប្រាប់​ថា ការ​ចិញ្ចឹម​មាន់​នេះ​ខាង​មន្ទីរ​កសិកម្ម​ខេត្ត​កែប​បាន​ចុះ​មក​ពិនិត្យ និង​ណែនាំ​ពី​របៀប​ចិញ្ចឹម​ដែរ ហើយ​អ្នក​ភូមិ​ផ្សេង​ទៀត​បាន​មើលឃើញ​ថា ការ​ចិញ្ចឹម​មាន់​របស់​គាត់​មានការ​រីក​ចម្រើន​អ្នកខ្លះ​បាន​ទិញ​កូន​មាន់ពូជ​យក​ទៅ​ចិញ្ចឹម​ដែរ ។

លោកស្រី​ចិន ស្រី​នា​ត ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​កែប​បាន​ប្រាប់​អោយ​ដឹង​ថា ពលរដ្ឋ​ចិញ្ចឹម​មាន់​ចាប់ពី​១០០​ក្បាល​ទៅ​២០០​ក្បាលមាន​ចំនួន​៣៥​គ្រួសារ​ចំណែក​ពលរដ្ឋ​ចិញ្ចឹម​មាន់​១​ពាន់​ទៅ​២​ពាន់​ក្បាល មាន​ចំនួន​តែ​២​គ្រួសា​ទេ ។ លោកស្រី​ចិន ស្រី​នា​ត បញ្ជាក់​ថា ខេត្ត​កែប​មិន​ទាន់​មាន​កសិដ្ឋាន​ចិញ្ចឹម​មាន់​៣​សាស្ត្រ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ