ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្លា.ប់​ក្នុងបន្ទប់រដ្ឋបាល​ព្រៃ​ចារ…​​ឈាម​ហូរ​ដូចថ្លុក ក្បែរ​កាំភ្លើងអាកា​១ដើម

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ​បានកើតឡើង ​ក្រោយ​​មន្ត្រី​នគរបាល​ម្នាក់ ​ត្រូវគេប្រទះ​​ស្លាប់​ក្នុង​ថ្លុកឈាម​ ហើយស្ថិត​នៅ​បន្ទប់​ប៉ុ​ស្តិ៍​​រដ្ឋបាល​ព្រៃ​ចារ ស្រុក​ជើងព្រៃ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​០៤​ មីនា…

ខេត្តកំពង់ចាម ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ​បានកើតឡើង ​ក្រោយ​​មន្ត្រី​នគរបាល​ម្នាក់ ​ត្រូវគេប្រទះ​​ស្លាប់​ក្នុង​ថ្លុកឈាម​ ហើយស្ថិត​នៅ​បន្ទប់​ប៉ុ​ស្តិ៍​​រដ្ឋបាល​ព្រៃ​ចារ ស្រុក​ជើងព្រៃ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​០៤​ មីនា ​ដោយ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​​ថា អាចជាករណី​​រាលកៃ​គ្រាប់កាំភ្លើង ឬ​ធ្វើ​អត្តឃាត​បាញ់​សម្លាប់​ខ្លួន​ឯង ។

សេចក្តីរាយការណ៍បន្តថា ជន​រងគ្រោះ​មាន​ឈ្មោះ​ស៊ុន ចាន់​ពិសី ​អាយុ​២៩​ឆ្នាំ ​។ បើតាម​លោក​វរ​សេនី​យ៍
​ទោ យ៉ែ​ម សុផល អធិការរង​នគរបាល​ស្រុក​ជើងព្រៃបាន​ថា នៅ​ពេល​មុន​កើតហេតុ​ កម្លាំង​ប៉ុ​ស្តិ៍​​រដ្ឋបាល​ព្រៃ​ចារ រួម​​មន្ត្រីឃុំ​ព្រៃ​ចារបាន​រៀបចំ​ទៅ​​ធ្វើ​អត្ត​សញ្ញាណ​​ប័ណ្ណឱ្យ​​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ ។ ក្រោយ​ពី​​បំពេញ​កា​​រងារ​ចប់ ​​មន្ត្រី​ផ្សេង​ៗ​ទៀត ក៏​បាន​នាំ​គ្នា​ត្រឡប់​ចេញទៅ​ផ្ទះ​អស់​ ហើយនៅ​ក្នុង​បន្ទប់ខាងលើ គឺ​​សល់​តែ​មន្ត្រី​នគរបាល​រងគ្រោះ​ម្នាក់​នេះ ដោយគាត់នៅ​ប្រចាំការ ​។

លោក​​បន្ត​ថា ​ខណៈមាន​មន្ត្រី​នគរបាល​ប៉ុ​ស្តិ៍​​ម្នាក់​ដែល​ត្រូវ​​ដល់​វេន​ប្រចាំការ បាន​ជិះ​ម៉ូតូ​មក​ដល់​​ក្នុង​បរិ​វេណ​ប៉ុ​ស្តិ៍ព្រៃ​ចារ ក៏ឃើញ​ម៉ូតូ​១​គ្រឿង​​ជនរងគ្រោះ ស៊ុន ចាន់​ពិសី ​ដាក់​ចោល​នៅ​ហាលថ្ងៃ​ តែគាត់​គិតថា ជនរងគ្រោះ​​ទៅ​ងូតទឹក ។ ស្រប​ពេលនោះ បាន​​ដើរមក​បើកទ្វារ​បន្ទប់ឃើញ​ជនរងគ្រោះ​ស្លាប់​ក្នុង​ថ្លុកឈាម តែម្តង ។ ​នៅក្បែរ​​សព ឃើញ​មាន​កាំភ្លើង​អាកា១​ដើម​​ និង​មាន​ស្នាម​ត្រូវ​គ្រាប់​ចំនួន​១​គ្រាប់ ចំ​សៀតផ្កា​ផ្នែក​​ខាងស្តាំ​ ។

​ទោះបីជាយ៉ាងណា ក្រោយ​ពីសមត្ថកិច្ច​​បាន​ពិនិត្យលើសាកសព គឺ​សន្និដ្ឋាន​ថា​ ​ជនរងគ្រោះ​​បាន​ធ្វើ​អត្តឃាត​ដោយ​បាន​បាញ់​សម្លាប់​ខ្លួនឯង ​ចំពោះ​មូលហេតុ​កំពុងសង្ស័យ​​គាត់តូចចិត្ត​មាន​ជំងឺ​ប្រចាំ​កាយ ។ ​​ជាមួយ​គ្នា​នោះ​ ក្រុមសាច់ញាតិ​​អ្នក​ស្លាប់ បាន​​កើតទុក្ខ​​មិន​សុខចិត្តទេ ដោយ​សុំសំណូមពរឱ្យ​​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត ​។

អត្ថបទសរសេរ ដោយ