ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងបារម្ភខ្លាំង​ស្ពាន​«ប្រដឹស​កោះ​ប៉ែន»​

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ​៖ ប្រដឹស​ឫស្សី​កោះ​ប៉ែន​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ដៃ មាន​ប្រវែង​ជាង​៨០០​ម៉ែត្រត​ភ្ជាប់​ពី​ត្រើយ​ក្រុង​កំពង់ចាម ​ទៅកាន់​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ​និងជា​តំបន់​ទេសចរ​ណ៍​មួយតាម​​បែប​ធម្មជាតិ​ក្នុង​ចំណោ​មតំបន់ទេសចរណ៍​ជា​ច្រើន​កន្លែង ​​សម្រាប់​ប្រ​យោ​ជ​ន៍ទាក់ទាញ​ភ្ញៀវ​ជាតិ-អន្តរជាតិ​មកលេង​កម្សាន្ត​រាល់ថ្ងៃនេះ ​។ ប៉ុន្តែ​សព្វថ្ងៃនេះ…

ខេត្តកំពង់ចាម ​៖ ប្រដឹស​ឫស្សី​កោះ​ប៉ែន​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ដៃ មាន​ប្រវែង​ជាង​៨០០​ម៉ែត្រ
ត​ភ្ជាប់​ពី​ត្រើយ​ក្រុង​កំពង់ចាម ​ទៅកាន់​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ​និងជា​តំបន់​ទេសចរ​ណ៍​មួយតាម​​បែប​ធម្មជាតិ​ក្នុង​ចំណោ​មតំបន់ទេសចរណ៍​ជា​ច្រើន​កន្លែង ​​សម្រាប់​ប្រ​យោ​ជ​ន៍ទាក់ទាញ​ភ្ញៀវ​ជាតិ-អន្តរជាតិ​មកលេង​កម្សាន្ត​រាល់ថ្ងៃនេះ ​។ ប៉ុន្តែ​សព្វថ្ងៃនេះ ​ប្រដឹសកោះប៉ែនកំពុង​​ធ្វើឱ្យ​ពលរដ្ឋ​មាន​​​ក្តី​កង្វល់​ ដោយសារ​តែ​ទឹក​ទន្លេ​មេគង្គ​បាន​ហក់​ឡើង​ខ្លាំងខុ​ស​ប្រ​ក្រតី​ នោះក៏ដោយសារ​​ការ​បើក​ទំនប់​វា​រី​អគ្គិ​ស​នី​នៅ​ផ្នែក​ខាងលើ ។

ពលរដ្ឋម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​​នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ មីនា នេះដែរថា ប្រដឹស​កោះ​ប៉ែន​ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅ
​ក្នុង​រដូវ​ទឹកទន្លេ​ស្រក ដែល​កាល​ពីមុន​មាន​លក្ខណៈ​ធំ​ទូលាយ​សម្រាប់​ឲ្យ​មនុស្ស​ដើរ ជិះកង់ ​ម៉ូតូ​ និង​រថ
យន្ត​ធុន​តូច ​អាច​បើក​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក​បាន ក្នុង​គ្រា​ដែល​មិន​ទាន់​មាន​ស្ពានបេតុង​កោះ​ប៉ែននេះ ។ ហើយ​ប្រដឹស​ប្ញស្សី​រាល់​ថ្ងៃនេះ ​ធ្វើ​ឡើង​ដោយ​គ្រាន់តែ​មនុស្សដើរមក​លេង​នៅ​ឆ្នេរខ្សាច់​កោះ​ប៉ែន​​ប៉ុណ្ណោះ​ ។ លោក​​​បន្ត​ថា ក្នុង​រយៈពេល​​៣​ថ្ងៃនេះទឹកទន្លេបាន​ហក់​ឡើង​ខ្លាំង ដោយនៅ​ត្រង់​ផ្នែក​កណ្តាល​ប្រដឹសត្រូវ​បាន​នាំ​គ្នា​ជួសជុល ​ដោយ​បាន​យក​បាវ​ខ្សាច់​ដាក់​សង្កត់​តាម​ជើង​ប្រដឹស​ឲ្យ​ធ្ងន់ ការពារ​កុំ​ឲ្យ​សណ្តករ​ហើប​ឡើង​ដែល​ងាយ​នឹង​របូត​ហើយ អណ្តែត​តាម​ខ្សែទឹក​ហូរ​ទៅ​ក្រោម ។

រហូត​មកដល់​ព្រឹក​ថ្ងែ​ទី​០៥​មីនា រូប​លោក​​មនុស្ស២​នាក់ទៀត​ បាន​បន្ត​ដើរ​រឹត​ចងខ្សែ​លួស​តាម​បង្គោល​ណា ដែល​មើលទៅ​រាង​រលុង​ឫ​ធូរ​នោះ​នឹង​ត្រូវ​រើ​បុក​ឲ្យណែន​ចូល​ក្នុង​ខ្សាច់ តែ​មើលទៅ​នៅ​ថ្ងៃ​ទី​បី​ស្ថានភាព​ទឹក​បាន​ឡើង​តិច​ៗ​អាច​ទុបទល់​បាន​មិន​មាន​បញ្ហារ​ចោទ​ឡើង​នោះ​ទេ​។ ក្នុង​ករណី​បើ​ទឹកទន្លេ​បន្ត​ហក់​ឡើង​ត្រឹម​កន្លះ​ម៉ែត្រ​បន្ត​ទៀត ប្រដឹស​ត្រង់​ផ្នែក​កណ្តាល​នឹង​ត្រូវ​ដាច់​របូត​ហូរ​តាម​ទឹក ដូច​កាល​លើក​ទី​២​ហើយ​។

ទោះបីជា​យ៉ាងណា ​លោក​ប៊ុ​ន ដា​រ៉ា ជាម្ចាស់​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន នឹង​ខិតខំ​រក​គ្រប់​មធ្យោបាយ​ដើម្បី​ឲ្យ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក លេង​កំសាន្ត​នៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ។ ដោយឡែក លោក​អ៊ុំ វិបុល ប្រធាន​​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​វិញបាន​ប្រាប់​​ដែរ​ថា ទឹកទន្លេ​មេគង្គ​ក្នុង​រដូវប្រាំង​ដែល​បាន​ឡើង​បន្ត​បន្ទាប់​នោះ ដោយសារ​តែ​នៅ​ផ្នែក​ខាងលើ​នៃ​ទន្លេមេគង្គ​ត្រូវ​បាន​គេ​បើកទំ​បន់​វា​រី​អគ្គី​ស​នី​ទើ​បណ្តាល​ឲ្យ​នៅ​ផ្នែក​ខាងក្រោម​បាន​ឡើង​យ៉ាង​ដូច្នេះ តែ​មិន​មាន​អ្វី​ដែល​ត្រូវ​រង​ផលប៉ះពាល់​នោះ​ទេ ទឹកទន្លេ​មេគង្គ​ចាប់​ពី​ថ្ងៃ​ទី​០១-០៤​មីនា ២០១៩ ឡើង​០,៤៤​ម៉ែត្រ នៅ​ព្រឹក​ថ្ងៃ​ទី​៥​មីនា ទឹក​ស្រក​០,០២​ម៉ែត្រ ហើយ​បន្ត​ស្រក​បណ្តើរ​ៗ​ទៀត​៕

អត្ថបទសរសេរ ដោយ