ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សាធារណការ​៖ ស្ពាន​អាកាស​ចំនួន​៧​នឹង​សាងសង់​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​អះអាង​ថា​យ៉ាង​ហោច​ណាស់​មាន​ស្ពាន​អាកាស​ចំនួន​៧ នឹង​ត្រូវ​សាងសង់​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ (Express way) បន្ថែម​ពីលើ​ស្ពាន​តូច​-​ធំ​មួយ​ចំនួន​ទៀត​។ ក្នុង​នោះ​ផង​ដែរ​ផ្លូវ​ល្បឿន​លឿន​លើក​ដំបូង​នៅ​ស្រុក​ខ្មែរ​នេះ​គ្រោង​នឹង​បើក​ការដ្ឋាន​នា​ថ្ងៃ​ទី ២២…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​អះអាង​ថា​យ៉ាង​ហោច​ណាស់​មាន​ស្ពាន​អាកាស​ចំនួន​៧ នឹង​ត្រូវ​សាងសង់​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ (Express way) បន្ថែម​ពីលើ​ស្ពាន​តូច​-​ធំ​មួយ​ចំនួន​ទៀត​។ ក្នុង​នោះ​ផង​ដែរ​ផ្លូវ​ល្បឿន​លឿន​លើក​ដំបូង​នៅ​ស្រុក​ខ្មែរ​នេះ​គ្រោង​នឹង​បើក​ការដ្ឋាន​នា​ថ្ងៃ​ទី ២២ ខែមីនា ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​វ៉ា​ស៊ី​ម សូ​រិ​យា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន មាន​ប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៩ នេះ​ថា ការ​សាងសង់​ផ្លូវ​ប្រវែង​ប្រមាណ​ជាង ១៩០​គីឡូម៉ែត្រ​នេះ នឹង​ចំណាយ​រយៈពេល​៤៨​ខែ ដែល​ជា​ប្រភេទ​ផ្លូវ​បង់លុយ​លើក​ដំបូង​នៃ​ផ្លូវ​ល្បឿន​លឿន​នៅ​កម្ពុជា ។ លោក​បន្ត​ទៀត​ថា តាម​គំរោង​ផ្លូវ​នេះ​នឹង​មាន​ស្ពាន​តូច​ចំនួន​៥ និង​ស្ពាន​ប្រវែង​មធ្យម​ទៅ​ធំ ចំនួន​៨០​កន្លែង ពិសេស​មាន​ស្ពាន​អាកាស​ចំនួន​៧ (​សា​គួរ​ចំនួន​១)​ដែល​នឹង​ធ្វើ​ពីលើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​។ លោក​បន្ត​ថា «​ផ្លូវ​ល្បឿន​លឿន​» នេះ នឹង​មានការ​សាងសង់​របង​បិទ​ជិត ដោយ​មិន​អនុញ្ញាត្តិ​ឲ្យ​មានរ​ម៉ក ម៉ូតូ ឬ​សត្វពាហណៈ​ឆ្លងកាត់​បាន​នោះ​ទេ​»​។

ចំនុច​ចាប់ផ្តើម​សម្រាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ នឹង​ចេញពី​តំបន់​ទំនប់​កប់​ស្រូវ និង​រត់​ស្រប​តាម​ផ្លូវជាតិ​លេខ​៤​ផ្នែក​ខាងស្តាំ​ដៃ រហូត​ជិត​ដល់ទី​រួម​ខេត្តកំពង់ស្ពឺ និង​ត្រូវ​ឆ្លងកាត់​តំបន់​នេះ​តាម​រយៈ​ស្ពាន​អាកាស ងាក​ទៅ​ខាងឆ្វេង​ដៃ​វិញ​រហូត​ដល់​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ទើប​ងាក​មក​កាន់​ស្តាំ​ដៃ​វិញ រហូត​ដល់​មាត់សមុទ្រ​។ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ នេះ នឹង​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​China Road and Bridge Corporation (CRBC) ដែល​គ្រោង​ចំណាយ​ថវិកា​ចំនួន ១៩០០​លាន​ដុល្លារ​អា​មេ​រិ​ក​។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែង​អបអរសាទរ ដែល​គំរោង​នេះ​លេច​ជា​រូបរាង​ពិតប្រាកដ និង​ត្រៀម​សាងសង់​ដែល​ជាស​មិ​ទ្ឋិ​ផល​ថ្មី​មួយទៀត​របស់​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ព្រោះ​បញ្ហា​ប្រឈម​ក្នុង​សេដ្ឋកិច្ច​របស់​យើង​នៅ​មាន​ដដែល​ៗ គឺ​បញ្ហា​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ ធនធានមនុស្ស និង​ថ្លៃ​ទឹក ភ្លើង​នៅ​មាន​តម្លៃ​ថ្លៃធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​។ លោក​បន្ត​ថា «​ចាប់ពី​ពេល​នេះ​តទៅ រដ្ឋាភិបាល​ត្រូវ​បង្កើន​ការ​ចំណាយ​កាន់តែ​ច្រើន​ក្នុង​ការ​កសាង​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ ដើម្បី​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច​របស់​យើង​» ។

យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ចុះ​ថ្ងៃ​ទី ០៤ ខែមីនា បាន​បង្ហាញ​ថា ផ្លូវ​នេះ​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ប្រវែង​សរុប ១៩០.៣៦៥​គ​.​ម សាងសង់​ជា​បួន​គន្លង ដោយ​២​គន្លង​ទៅ ២​គន្លង​មក ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ (AC) កំរាស់ ១០ ស​.​ម និង​ថ្ម​លាយ​កៅស៊ូ (ATB) ១២ ស​.​ម ពង្រីក​ទ​ទឺង​ផ្លូវ​ដល់ ២៤.៥ ម៉ែត្រ ខណ្ឌ​ដោយ​សួនច្បារ​នៅ​កណ្ដាល​ទ្រូងផ្លូវ និង​មាន​របាំង​អម​សងខាង​ផ្លូវ​ការពារ​សត្វ រឺ​មនុស្ស​ឆ្លងកាត់ មាន​កន្លែង​ឈប់​សម្រាក​ដែល​មាន​លក្ខណៈ​ងាយស្រួល មិន​បង្ក​អោយ​មានការ​កកស្ទះ​ចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ