ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ស្លា.ប់​ដោយ​បាក់​រណ្តៅ​ជីក​ត្បូង ជា​ប្រធាន​ការិយាល័យ​វប្បធម៌​ស្រុក​បរ​កែវ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​៖ ប្រធាន​ការិយាល័យ​វប្បធម៌​ស្រុក​បរ​កែវ​ម្នាក់ ​ដោយសារ​តែ​មាន​ជីវភាព​ខ្វះខាត​ក៏​ខំប្រឹង​ប្រកប​រប​រ​ក្រៅ​ម៉ោង ដោយ​ទៅ​ចុះ​ក្នុង​រណ្តៅ​ជីក​យក​ត្បូង​ ស្រាប់តែ​ត្រូវ​មាន​ដី​បាក់​សង្កត់ពីលើ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​នោះ​តែ​ម្តង​ ។ ​ ហេតុការណ៍ដ៏រន្ធត់នេះ កើត​ឡើង កាលពី​ថ្ងៃ​ទី​៣…

ខេត្តរតនគិរី​៖ ប្រធាន​ការិយាល័យ​វប្បធម៌​ស្រុក​បរ​កែវ​ម្នាក់ ​ដោយសារ​តែ​មាន​ជីវភាព​ខ្វះខាត​ក៏​ខំប្រឹង​ប្រកប​រប​រ​ក្រៅ​ម៉ោង ដោយ​ទៅ​ចុះ​ក្នុង​រណ្តៅ​ជីក​យក​ត្បូង​ ស្រាប់តែ​ត្រូវ​មាន​ដី​បាក់​សង្កត់ពីលើ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​នោះ​តែ​ម្តង​ ។ ​ ហេតុការណ៍ដ៏រន្ធត់នេះ កើត​ឡើង កាលពី​ថ្ងៃ​ទី​៣ ​មីនា​ ​វេលា​ម៉ោង​ប្រមាណ​២​រសៀល ស្ថិត​នៅ​ក្នុងភូមិ​១ ឃុំ​ឡា​មិ​ញ ស្រុក​ប​កែវ ។ ជន​រង​គ្រោះមាន​​ឈ្មោះ ទីង ហ្វែ​ល អាយុ​៥៨​ឆ្នាំ ជា​ជនជាតិ​ដើម​ភាគតិច​​ទំពួន មាន​ទីលំនៅ​ក្នុងភូមិ​ត្រំ ឃុំ​ឡា​មិ​ញ ស្រុក​ប​កែវ ។

ក្រោយ​កើតហេតុ នគរបាល​ស្រុក​ប​កែវ​បានចុះ​ទៅ​ដល់​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​សព និង​រណ្ដៅដី​​ដែល​ជន​រង​គ្រោះ​ជីក​រក​ត្បូង ។ ជា​លទ្ធផល​ឃើញ​ថា ជន​រង​គ្រោះ​បាន​ជីកដី​មាន​ជម្រៅ​ជាង​១០​ម៉ែត្រ ហើយ​នៅ​ក្បែរ​នោះ​ក៏​មាន​រណ្តៅ​ជា​ច្រើន​នៅ​ជាប់​ៗ​គ្នា ទើប​បណ្ដាល​ឱ្យ​ដី​បាក់​សង្កត់​ស្លាប់​តែ​ម្ដង ។

សមត្ថកិច្ច​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ជីក​ត្បូង​បាក់​ដី​សង្កត់​លើ​ប្រាកដ​មែន ហើយ​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ទំពួន ។
ទាក់ទិន​នឹង​ករណី​ខាងលើ តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ចុះ​ទៅ​ក្នុង​រណ្ដៅ​ដី​ជីក​ត្បូង​តែ​ម្នាក់ឯង​ ដែល​មាន​ជម្រៅ​ជាង​១០​ម៉ែត្រ លុះ​ប្រហែល​កន្លះ​ម៉ោង​ក្រោយមក ​ស្រាប់តែ​ឃើញ​មាន​ដី​បាក់ ទើប​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ជីក​កាយ​ដី​ជួយ​សង្គ្រោះ​។​ប៉ុន្តែ​ពេល​យក​ជន​រង​គ្រោះ​បាន​ហើយ ទើប​ដឹង​ថា ​គាត់​ស្លាប់​បាត់​ទៅ​ហើយ ។ ​

ឯចំពោះ​មូលហេតុ​បណ្ដាល​ឱ្យ​បាក់​រណ្តៅ​ដី​នេះ គឺ​មក​ពី​ជន​រង​គ្រោះ​មិន​ព្រមយក​កំណាត់ឈើ​ទល់ ។ ក្រុម​អ្នក​ជីក​ត្បូង​លក់​បាន​ឲ្យ​ដឹង​ថា ពួក​គាត់ប្រកប​មុខរបរ​ខាងលើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែលក្នុង​មួយ​ថ្ងៃ​ៗ​រក​លុយ​បាន​ដោយសារ​លក់​ត្បូង តែមិន​ទៀងទាត់​ទេ ជួន​ថ្ងៃ​ហេង​រក​ត្បូង​លក់​បាន​១០​មុ​ឺ​ន​រៀល​ទៅ​៣០​មុ​ឺ​ន ហើយ​ត្បូង​ភាគច្រើន​ជា​ត្បូង​ពណ៌​ខៀវ គឺជា​ប្រភេទ​ត្បូង​ទន់​លក់​មិនសូវ​ដាច់​ទេ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ