ថ្វីបើដំណាំនេះមានគ្រាប់តូចៗ តែជាដំណាំពោពេញទៅដោយសារធាតុចិញ្ចឹមសម្រាប់ទ្រទ្រង់មនុស្ស និងសត្វសម្រាប់ការលូតលាស់ មិនតែប៉ុណ្ណោះវាមានជាតិដែក កាល់ស្យូម កាបូអ៊ីសដ្រាត វីតាមីនB1 ផងដែរ ។ នេះបើយោងតាមឯកសាររបស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ។
លើសពីនេះទៅទៀតប្រេងរបស់វាអាចចម្រាញ់ធ្វើជាប្រេងឆា សម្រាប់ចំអិនម្អូបអាហារផ្សេងៗ ហើយវាមានតួនាទីសំខាន់ផងដែរ ដែលជាវត្ថុធាតុដើមសម្រាប់ផលិតជាសាប៉ូដុសខ្លួន សាប៉ូកក់ ថ្នាំលាប និងទឹកអប់ ហើយប្រទេសខ្លះគេយកល្ងនេះទៅធ្វើជាឪសថផងដែរ ។
ទន្ទឹមនឹងនេះដែរ ដើម្បីកំចាត់សត្វល្អិតគេក៏អាចកែច្នៃល្ងដែលមានឥទ្ធិពលយ៉ាងមានប្រសិទ្ធភាពទៅដល់ការកំចាត់កត្តាចង្រៃផងដែរ ។
ចែករំលែកព័តមាននេះ