គាត់មានជីវភាពធូរធារដោយសារដំណាំទាំងនេះ
- សៀមរាប
ខេត្តសៀមរាប ៖ អ្នកស្រី កែវ ហ៊ាន់ ជាកសិកររស់នៅភូមិលាងដៃសង្កាត់នគរធំ ក្រុងសៀមរាប បានឲ្យដឹងថា សព្វថ្ងៃអ្នកស្រីបានដាំបន្លែសុវត្ថិភាពចម្រុះមានត្រសក់ ត្រប់…
ខេត្តសៀមរាប ៖ អ្នកស្រី កែវ ហ៊ាន់ ជាកសិកររស់នៅភូមិលាងដៃសង្កាត់នគរធំ ក្រុងសៀមរាប បានឲ្យដឹងថា សព្វថ្ងៃអ្នកស្រីបានដាំបន្លែសុវត្ថិភាពចម្រុះមានត្រសក់ ត្រប់…
ខេត្តសៀមរាប ៖ អ្នកស្រី កែវ ហ៊ាន់ ជាកសិកររស់នៅភូមិលាងដៃសង្កាត់នគរធំ ក្រុងសៀមរាប បានឲ្យដឹងថា សព្វថ្ងៃអ្នកស្រីបានដាំបន្លែសុវត្ថិភាពចម្រុះមានត្រសក់ ត្រប់ ល្ពៅ ម្ទេស ពោត ឪឡឹក និងប៉េងប៉ោះ ក្នុងនោះប៉េងប៉ោះ និងត្រសក់ច្រើនជាងគេលើផ្ទៃដីជាង២ហិកតា សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងក្រុងសៀមរាបដែលក្នុងមួយថ្ងៃប្រមូលផលបានប្រមាណជាង៣០០គីឡូក្រាម សរុបជាទឹកប្រាក់ប្រមាណ៤០ទៅ៥០ម៉ឺនរៀលបានធ្វើឱ្យកម្រិតជីវភាពគ្រួសារអ្នកស្រីបានល្អជាងពេលមុន ខណៈមុនដាំបន្លែនេះអ្នកស្រីធ្លាប់មានរបរចិញ្ចឹមជ្រូក និងត្បាញ រីឯប្ដីធ្លាប់ជាកម្មករសំណង់ ។
អ្នកស្រី កែវ ហ៊ាន់ បានឱ្យដឹងទៀតថា ក្នុងរយៈពេល៥ឆ្នាំនៃការដាំបន្លែ ដើម្បីឱ្យទទួលផលល្អ មិនមែនជារឿងងាយស្រួលឡើយព្រោះត្រូវមានការថែទាំជាប្រចាំទាំងការដាក់ទឹក និងប្រើប្រាស់ជី ហើយជីដែលប្រើប្រាស់លើដំណាំមានជីអាចម៍គោ ជីអាចម៍មាន់ និងមានលាយប្រភេទជីគីមីខ្លះតាមស្ដង់ដាដែលអង្គការចុះបង្រៀនកសិករបានកំណត់ឱ្យប្រើប្រាស់ ដើម្បីធានាមិនឱ្យប៉ះពាល់ដល់សុខភាពអ្នកហូប ។
អ្នកស្រីកែវ ហ៊ាន់ បានបញ្ជាក់បន្ថែមថា ផ្ទៃដីដាំដុះនេះ គឺគ្រួសារអ្នកស្រីបានប្រើប្រាស់សម្រាប់ដាំដំណាំស្រូវនៅរដូវវស្សា និងដាំបន្លែក្នុងរដូវប្រាំង ហើយក្នុងមួយឆ្នាំអាចដាំបន្លែវិលជុំបានចំនួនពី២ទៅ៣លើក ហើយបន្លែដែលដាំបាន គឺដឹកយកទៅឲ្យម៉ូយ ៕
ចែករំលែកព័តមាននេះ