ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អចិន្ត្រៃយ៍​រដ្ឋសភា​សម្រេច​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​១​រូប​ជំនួស​លោក​មឹន ស៊ា​ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​ការ​ស្នើ​សុំ​ផ្លាស់​ប្តូរ​សមាសភាព​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រាប់​អាណត្តិ​ថ្មី​ជំ​នួន​លោក មឹន ស៊ា​ន ដែល​ត្រូវ​ចប់​អាណត្តិ ។ កិច្ចប្រជុំ​ក្រោម​ការ​ដឹកនាំ​ដោយ​សម្តេច​ហេង សំ​រិ​ន…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​ការ​ស្នើ​សុំ​ផ្លាស់​ប្តូរ​សមាសភាព​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រាប់​អាណត្តិ​ថ្មី​ជំ​នួន​លោក មឹន ស៊ា​ន ដែល​ត្រូវ​ចប់​អាណត្តិ ។ កិច្ចប្រជុំ​ក្រោម​ការ​ដឹកនាំ​ដោយ​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដោយ​មានការ​ចូលរួម​ពី​សមាជិក​អចិន្ត្រៃយ៍​ទាំងអស់ ។

សមាសភាព​ក្រុមប្រឹក្សាធម្មនុញ្ញ​លើក​ទី​៧ រយៈពេល​៣​ឆ្នាំ​ត្រូវ​ផុតកំណត់​នៅ​ឆ្នាំ​២០១៩​នេះ ។ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០១៩ អង្គប្រជុំ បាន​ធ្វើការ​ពិភាក្សា និង​អនុម័ត​តាម​របៀបវារៈ​ដោយ​បាន​អនុម័ត​លើ​សំណើសុំ​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ថ្មី​០១​រូប សម្រាប់​ជំនួស​លោក មឹន ស៊ា​ន សមាជិក​ក្រុមប្រឹក្សា​ធ ម្មនុញ្ញ​ដែល​ត្រូវ​បញ្ចប់​អាណត្តិ ។ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​សម្រេច​ប្រគល់​ភារកិច្ច​ជូន​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ធ្វើ​សេចក្តីជូនដំណឹង​ផ្សព្វផ្សាយ​ជ្រើសរើស​ឥស្សរជន​មាន​លក្ខណៈសម្បត្តិ​សម​ស្រប ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ។

សូម​ជម្រាប​ថា លោក មឹន ស៊ា​ន បាន​កាន់​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ចាប់តាំងពី​ឆ្នាំ​២០១០​មក​ម្លេះ ។ សមាសភាព​ក្រុមប្រឹក្សាធម្មនុញ្ញ​ទាំង​៩​រូប នៅ​អាណត្តិ​ទី​៧ ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ រួម​មាន​១-​លោក អ៊ឹម ឈុ​ន​លឹ​ម ប្រធាន ២-​សម្តេច​នរោត្តម សិរី​វុ​ឌ្ឍ សមាជិក ៣-​លោក​មឹន ស៊ា​ន សមាជិក ៤-​សម្តេចព្រះ​មហិស្ស​រា នរោត្តម​ចក្រពង្ស សមាជិក ៥-​សម្តេច​រាជបុត្រី​ព្រះ​រៀម នរោត្តម​បុប្ផា​ទេវី សមាជិក ៦- លោក អ៊ុត ឈ​ន សមាជិក ៧-​លោក សំ ព្រហ្ម​នា សមាជិក ៨-​លោក អ៊ឹម សួស្តី សមាជិក ៩-​លោក ហ៊ី សោភា សមាជិក សូម​រម្លឹក​ថា សមាសភាព​ក្រុមប្រឹក្សាធម្មនុញ្ញ​ទាំង​៩​រូប គឺ​មាន​៣​រូប ជ្រើសតាំង​ដោយ​រដ្ឋសភា ៣​រូប​ជ្រើសតាំង​ដោយ​ឧត្តម​ក្រុមប្រឹក្សា​អង្គ​ចៅ​ក្រោម និង​៣​រូប​តែងតាំង​ដោយ​ព្រះមហាក្សត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ