ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រគល់​ផ្ទះ​ទេវតា​មួយ​ខ្នង​ជូន​លោកយាយ​គ្មាន​ទីពឹង

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ កាលពី​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៩ លោក​ជំទាវ​ហ៊ុន ម៉ា​ណា បាន​ដឹកនាំ​គណៈប្រតិភូ​ជា​ច្រើន​រូប​បាន​អញ្ជើញ​ចុះ​សាកសួ​រ​សុខទុក្ខ​លោកយាយ​រស់នៅ​ឯកោ​គ្មាន​ទីពឹង និង​បាន​ជួយ​ឧបត្ថម្ភ​ផ្ទះ​ទេវតា​មួយ​ខ្នង​ដែល​មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ​សាងសង់​អំពី​ថ្ម​ជញ្ជាំង​ថ្ម ក្រាល​ឥដ្ឋការ៉ូ…

ខេត្តឧត្តរមានជ័យ ៖ កាលពី​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៩ លោក​ជំទាវ​ហ៊ុន ម៉ា​ណា បាន​ដឹកនាំ​គណៈប្រតិភូ​ជា​ច្រើន​រូប​បាន​អញ្ជើញ​ចុះ​សាកសួ​រ​សុខទុក្ខ​លោកយាយ​រស់នៅ​ឯកោ​គ្មាន​ទីពឹង និង​បាន​ជួយ​ឧបត្ថម្ភ​ផ្ទះ​ទេវតា​មួយ​ខ្នង​ដែល​មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ​សាងសង់​អំពី​ថ្ម​ជញ្ជាំង​ថ្ម ក្រាល​ឥដ្ឋការ៉ូ ដំបូល​ប្រក់​ស័ង្កសី​ ស្ថិត​នៅ​ក្នុងភូមិ​ស៊ី​លៀម ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ​។

នៅ​ក្នុង​ពិធី​នេះផងដែរ លោក​ជំទាវ​ហ៊ុន ម៉ា​ណា ​បាន​អញ្ជើញ​ចុះ​សាកសួ​សុខទុក្ខ​លោកយាយ​គ្មាន​ទីពឹង​ឈ្មោះ​សាយ សុខុម អាយុ​៧២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ គេ​សង្កេត​ឃើញ​វត្តមាន​អមដំណើរ​ដោយ​លោក​ប៉ែន កុស​ល្យ អភិបាលខេត្ត មន្ត្រីរាជការ​ជុំវិញ​ខេត្តឧត្តរមានជ័យ កងកំលាំងប្រដាប់អាវុធ​ទាំង​៣​ភេទ មានការ​ចូលរួម​ពី​លោក​តាជី យាយជី និង​សិស្សា​​នុ​សិស្ស​សរុប​មាន​ចំនួន​៦៩​នាក់​។

នា​ឱកាស​នោះ​លោក​ជំទាវ​ហ៊ុន ម៉ា​ណា បាន​ធ្វើការ​សំណេះសំណាល​សាកសួរ​សុខទុក្ខ​លោកយាយ ព្រមទាំង​ប្រជាពលរដ្ឋ​រួច​មក លោក​ជំទាវ​បាន​រៀបចំ​ប្រគល់​ផ្ទះ​ទេវតា​មួយ​ខ្នង រួម​ទាំង​សំភារៈ​ប្រើប្រាស់ គ្រឿង​បរិភោគ ឧបភោគ​ជូន​លោកយាយ ដូច​ជា​អង្ករ​១០០​គីឡូក្រាម មី​៣​កេស ត្រីខ​១​កេស ទឹកត្រី​៣​យួរ ពួក​១ ភួយ​២ ខ្នើយ​២ មុង​២ និង​ថវិកា​៩០០.០០០​រៀល ។

ដោយឡែក​តាជី យាយជី​ចំនួន​៣២​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ខោអាវ​១​កំ​ប្លេ ទឹកដោះគោ​១​កំប៉ុង ថ្នាំលាប​២​ប្រអប់ សិស្សានុសិស្ស​ចំនួន​៣៧​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​កាបូប​ដាក់​សៀវភៅ​១​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ