ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចូល​សម្ភា​រសំណង់​កើន​ខ្លាំង​ណាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

ធនាគារជាតិ​បានឱ្យដឹង​ថា​ ការ​នាំ​ចូល​សម្ភា​រ ​និង​បរិក្ខា​សំណង់​បាន​កើនឡើង​ខ្លាំង​មែនទែន​ ដោយសារ​តែ​ការ​រីក​ដុះដាល​នៃ​សំណង់​ និង​ការ​សាងសង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ របាយការណ៍​មួយ​របស់​ធនាគារជាតិ​បាន​និយាយ​ថា ការ​នាំ​ចូល​សម្ភា​រ និង​បរិក្ខា​សំណង់បាន​កើនឡើង​រហូត​ដល់​ជាង​៧២​ភាគរយ​ នៅ​ត្រីមាស​ទី​បី​ឆ្នាំ​២០១៨…

ធនាគារជាតិ​បានឱ្យដឹង​ថា​ ការ​នាំ​ចូល​សម្ភា​រ ​និង​បរិក្ខា​សំណង់​បាន​កើនឡើង​ខ្លាំង​មែនទែន​ ដោយសារ​តែ​ការ​រីក​ដុះដាល​នៃ​សំណង់​ និង​ការ​សាងសង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។

របាយការណ៍​មួយ​របស់​ធនាគារជាតិ​បាន​និយាយ​ថា ការ​នាំ​ចូល​សម្ភា​រ និង​បរិក្ខា​សំណង់បាន​កើនឡើង​រហូត​ដល់​ជាង​៧២​ភាគរយ​ នៅ​ត្រីមាស​ទី​បី​ឆ្នាំ​២០១៨ បើ​ប្រៀបធៀប​នឹងត្រីមាស​មុន​។

គួរ​បញ្ជាក់​ថា​ កម្ពុជា​បាន​នាំ​ចូល​តម្លៃ​ជា​ទឹកប្រាក់​ចំនួន២០ ១៦៤ប៊ី​លាន​រៀល​ នៅ​ត្រីមាសទី​បី ដោយ​មាន​កំណើន​៤,៥​ភាគរយ ​។ ការ​កើនឡើង​នេះ​ ដោយសារ​តែ​កំណើន​នៃការ​នាំ​ចូលសម្ភា​រ ​និង​បរិក្ខា​សំណង់ ការ​នាំ​ចូល​ប្រេង និងការ​នាំ​ចូល​វត្ថុធាតុដើម​ សម្រាប​វិស័យ​កាត់ដេរ ។

អត្ថបទសរសេរ ដោយ