សូមបង្ហាញអ្នកពីការអប់រំដែលធ្វើឲ្យកូនអ្នកកើតមានបញ្ហា ។ តើមានអ្វីខ្លះទៅ ?
1.ប្រសិនជាកូនរបស់អ្នកតែងតែមានចេតនារំខានដល់អ្នក នោះមានន័យថាអ្នកពុំបានផ្តល់ភាពកក់ក្តៅដល់គេឡើយ ។ ដូចនេះគេក៏មករកភាពកក់ក្តៅនេះដោយខ្លួនឯងពីអ្នក ។
2.នៅពេលដែលកូនអ្នកស្រាប់តែរៀនចេះកុហក នោះមានន័យថាអ្នកធ្លាប់មានទង្វើនេះ ទើបគេរៀនតាម ។
3.នៅពេលដែលកូនខ្វះជំនឿចិត្ត មានន័យថាអ្នកផ្តល់គំនិតដល់គេច្រើនជាងការលើកទឹក
ចិត្ត ។
4.នៅពេលដែលកូនអ្នកពុំហ៊ានប្រឈមមុខដោយខ្លួនឯង នោះមានន័យថានៅពេលដែលគេនៅតាំងពីតូច អ្នកតែងតែស្តីបន្ទោសឲ្យគេនៅចំពោះមុខមហាជន ។
5.នៅពេលដែលកូនអ្នកប្រែជាពុំក្លាហាន មានន័យថាអ្នកតែងតែជួយដោះស្រាយគេគ្រប់រឿង ទើបធ្វើឲ្យគេកំសាក ។
6.នៅពេលដែលកូនអ្នកកើតមានចិត្តច្រណែនច្រើន មានន័យថាអ្នកចូលចិត្តយកកូនអ្នកដទៃមកប្រៀបនឹងកូនរបស់ខ្លួន ។
7.នៅពេលដែលកូនរបស់អ្នកតែងតែខឹង មានន័យថាអ្នកផ្តល់ការសរសើរ និងលើកទឹកចិត្តដល់គេមិនបានគ្រប់គ្រាន់ ។
8.នៅពេលដែលកូនគ្មានសុជីវធម៌ មានន័យថាអ្នកធ្វើគំរូឲ្យគេមើលមុន ទើបគេរៀនតាមអ្នកពីក្រោយ ។ ដូចនេះ អ្នកគួរតែកែទម្លាប់ចេញ ទើបអាចអប់រំកូនឲ្យក្លាយជាក្មេងដែលល្អម្នាក់ ។ (ដកស្រង់ពីគេហទំព័រសុខភាព)៕
ចែករំលែកព័តមាននេះ