ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាចលោកតាដឹងខ្លួនមុន…មកអង្គុយ​ឱ្យ​រលត់​សង្ខា​​ក្នុងវត្ត​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ៖ ​ហេតុការណ៍​មួយ​បង្ក​​​ភ្ញាក់ផ្អើលផងនិង​អាណិតសង្វេគ​ផង ស្ថិត​​នៅ​ក្នុង​បរិវេណ​វត្ត​ព្រែក​ហូរ ​ក្រោយប្រទះ​សព​​បុរស​ចំណាស់​ម្នាក់អង្គុយ​ៗ​ខ្យល់គរ​ស្លាប់ ហើយសាច់ញាតិ​​​អះអាង​ថា បាន​​បាត់ដំណឹង​គាត់​​ពី​ផ្ទះ​​៤​ថ្ងៃ​មក​​ហើយ ខណៈ​នាំ​គ្នាដើរ​​តាម​រក​គ្រប់​ទីកន្លែង ​ក៏​​រក​មិនឃើញនោះ ​ការភ្ញាក់ផ្អើលកើតឡើង​នៅ​​ថ្ងៃ​ទី៤…

ខេត្ត​កណ្តាល ៖ ​ហេតុការណ៍​មួយ​បង្ក​​​ភ្ញាក់ផ្អើលផងនិង​អាណិតសង្វេគ​ផង ស្ថិត​​នៅ​ក្នុង​បរិវេណ​វត្ត​ព្រែក​ហូរ ​ក្រោយប្រទះ​សព​​បុរស​ចំណាស់​ម្នាក់អង្គុយ​ៗ​ខ្យល់គរ​ស្លាប់ ហើយសាច់ញាតិ​​​អះអាង​ថា បាន​​បាត់ដំណឹង​គាត់​​ពី​ផ្ទះ​​៤​ថ្ងៃ​មក​​ហើយ ខណៈ​នាំ​គ្នាដើរ​​តាម​រក​គ្រប់​ទីកន្លែង ​ក៏​​រក​មិនឃើញនោះ ​ការភ្ញាក់ផ្អើលកើតឡើង​នៅ​​ថ្ងៃ​ទី៤ ​មីនា ​វេលា​ម៉ោង​១១​និង​០៥​នាទី ​ចំណុចក្នុង​វត្ត​ព្រះពុទ្ធ​អ​ណ្តែ​ក ហៅ​វត្ត​ព្រែក​ហូរ ភូមិប​ត្តាជី​១ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

សេចក្តីរាយការណ៍ឱ្យដឹងថា ជន​រង​គ្រោះមាន​​ឈ្មោះ កប ម៉ុ​ស ​អាយុ​៦១​ឆ្នាំ ជា​​មន្ត្រី​ចូល​និវត្តន៍ អាសយដ្ឋាន​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (ជន​រង​គ្រោះ​មាន​ជំងឺ​វង្វេង​ទឹក​នោម​ផ្អែម និង​រោគ​ថ្លើម) ។

តាម​ការ​​​ឱ្យពី​អាចារ្យវត្ត​ព្រែក​ហូរថា ​​​មុន​ពេល​​កើតហេតុ ឃើញ​ជន​រង​គ្រោះ​មិនដឹង​ដើរ​មកពីណានោះ​​ទេ ដោយ​មក​អង្គុយ​នៅ​ក្រោម​ដើមឈើក្នុង​បរិវេណ​វត្តនេះ ហាក់​ដូច​ជា​ជន​អានា​ថា តែក៏​មិន​ចាប់អារម្មណ៍អ្វី​ដែរ ។ លុះ​​ម៉ោង​ប្រហែល​១១​ ខណៈ​មាន​​សិស្ស​ចេញពី​សាលា ស្រាប់តែ​​សិស្ស​ម្នាក់មក​ប្រាប់​គាត់​ថា «មាន​តា​ម្នាក់​​អង្គុយ​ក្រោម​ដើមឈើស្លាប់​បាត់​ទៅ​ហើយ» ។

ប្រភពបន្តថា​ គាត់​ក៏​ដើរទៅ​មើលឃើញ​​គាត់​ស្លាប់​​មែន បាន​យក​ក្រណាត់.​សមក​គ្រប​ ហើយ​ក៏មក​​​រាយ ការណ៍​​ទៅ​​សមត្ថកិច្ច​ចុះ​ធើ្វ​ការ​ពិនិត្យតែម្តង ​។ ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ បាន​ឆែក​ឃើញ​អត្តសញ្ញាណប័ណ្ណ​ជន​រង​គ្រោះ ​ក៏​ទាក់ទង​រក​សាច់ញាតិបាន ន​ៅវេលា​ម៉ោង​០១​រសៀលថ្ងៃដដែល ។​

អត្ថបទសរសេរ ដោយ