ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​ចាស់​អាយុ​ជិត​១០០​ឆ្នាំ ត្រូវ​ស្ត្រី​ម្នាក់​វាយ​នឹង​ដំបង​ឬ​ស្សី​យ៉ាងដំណំ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​យក​ដំបង​ឬ​ស្សី​ទៅ​វាយ​លើ​លោកតា​ចាស់​ម្នាក់ បណ្តាល​អោយ​រង​របួសធ្ងន់ ខណៈ​ដែល​លោកតា​ដើរ​កាត់មុខ​ផ្ទះ ហើយ​ឆ្កែ​របស់​ស្ត្រីជន​សង្ស័យ​ព្រូស រួច​លោកតា​បាន​យក​ឈើច្រត់​វាយ​ឆ្កែ​កុំអោយ​ខាំ​ធ្វើ​អោយ​ស្ត្រី​ជា​ជនសង្ស័យ​កើតជា​កំហឹង​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៩…

ខេត្តកណ្តាល ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​យក​ដំបង​ឬ​ស្សី​ទៅ​វាយ​លើ​លោកតា​ចាស់​ម្នាក់ បណ្តាល​អោយ​រង​របួសធ្ងន់ ខណៈ​ដែល​លោកតា​ដើរ​កាត់មុខ​ផ្ទះ ហើយ​ឆ្កែ​របស់​ស្ត្រីជន​សង្ស័យ​ព្រូស រួច​លោកតា​បាន​យក​ឈើច្រត់​វាយ​ឆ្កែ​កុំអោយ​ខាំ​ធ្វើ​អោយ​ស្ត្រី​ជា​ជនសង្ស័យ​កើតជា​កំហឹង​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦​និង​២០​នាទី នៅ​ចំណុច​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ លីវ ឈៀង ភេទ​ប្រុស អាយុ​៩៤​ឆ្នាំ ជនជាតិ​ខ្មែរ ចាស់ជរា មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ (​របួស​ក្បាល និង​ដៃ​ឆ្វេង​) ។ ជនសង្ស័យ​ឈ្មោះ ម៉ូ​វ ង៉ិ​ច​ហៀ​ក ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មការិនី មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ។

លោក​វរសេនីយ សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦​និង​២០​នាទី ជន​រង​គ្រោះ​ឈ្មោះ​លីវ ឈៀង បាន​ដើរ​កាន់​ឈើច្រត់​តាម​ផ្លូវលំ កាត់មុខ​ផ្ទះ​របស់​ឈ្មោះ​ម៉ូ​វ ង៉ិ​ច​ហៀ​ក ។ ពេល​នោះ​ឆ្កែ​របស់​ឈ្មោះ ម៉ូ​វ ង៉ិ​ច​ហៀ​ក ចំនួន​២​ក្បាល​បាន​ព្រុស​ខ្លាំង​ៗ​ចេញពី​ក្នុងផ្ទះ​មក​ដេញ​ខាំ​ជន​រង​គ្រោះ ។ ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​យក​ឈើច្រត់​របស់​ខ្លួន​យក​វាយ​ឆ្កែ ដើម្បី​កុំ​ឲ្យ​ឆ្កែ​ខាំ​ក៏​ត្រូវ​ឈ្មោះ​ម៉ូ​វ ង៉ិ​ច​ហៀ​ក ថា​គេ​វ៉ៃ​ឆ្កែ​របស់​ខ្លួន​ក៏​យក​ដំបង​ឬ​ស្សី​មក​វាយ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​បែក​ចំ​ពីលើ​ក្បាល និង​មាន​ស្នាម​មុត​ដៃ​ចេញ​ឈាម​ទៀត​ផង ។

បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ស្វាយ​តានី ។ ចំណែក​ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ