ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹ​ម​ផ្ទុះអាវុធ​ចំ​ខ្លួនឯង​ ក្រោយ​ជេរ​ប្រពន្ធ​«​មី​ចោរ​សំផឹង​ទើប​មក​ពី​ឱ្យ​ប្រុស​»

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​ករណី​​ហិង្សា​មួយ​​​កើតឡើង ដោយ​ខ្វះ​ការ​ពិចារណា ធ្វើឱ្យ​​កង​រាជ​​អាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេសមាន​ឋានន្តរសក្តិ​វរៈសេនីយ៍ត្រី​បាន​ផ្ទុះអាវុធ​មួយ​គ្រាប់ ក៏​បណ្តាល​ឱ្យ​រង​​រ​​បួស​​ខ្លួនឯងទៅវិញ ដោយសារ​ខឹង​ប្រពន្ធ​មិន​នៅផ្ទះ​ ខណៈគាត់​ត្រឡប់ពី​​ធ្វើការ​វិញ ។ ហេតុការណ៍​​បាន​កើតឡើង​…

ខេត្តកណ្តាល​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​ករណី​​ហិង្សា​មួយ​​​កើតឡើង ដោយ​ខ្វះ​ការ​ពិចារណា ធ្វើឱ្យ​​កង​រាជ​​អាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេសមាន​ឋានន្តរសក្តិ​វរៈសេនីយ៍ត្រី​បាន​ផ្ទុះអាវុធ​មួយ​គ្រាប់ ក៏​បណ្តាល​ឱ្យ​រង​
​រ​​បួស​​ខ្លួនឯងទៅវិញ ដោយសារ​ខឹង​ប្រពន្ធ​មិន​នៅផ្ទះ​ ខណៈគាត់​ត្រឡប់ពី​​ធ្វើការ​វិញ ។ ហេតុការណ៍​​បាន​កើតឡើង​ កាលពីវេលា​ម៉ោង១១ ​និង​៤០នាទី​​ថ្ងៃ​ទី​៤ ​មីនា ​ស្ថិតនៅ​ចំណុច​ភូមិ​សំរោង​ក្អែរ​៣ ឃុំសំរោង​ធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យ​ខាងលើ ​ឈ្មោះគង់ ចាន់​ថន ភេទ​ប្រុស អាយុ៣៨ឆ្នាំ ​ជាកង​រាជ​អាវុធ​ហត្ត​លើ​ផ្ទៃ​ប្រទេស ឋានន្តរសក្តិ​វរៈសេនីយ៍ត្រី​ មាន​ទីលំនៅ​ភូមិលេខ​៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្ត ព្រៃវែង «រង​របួស​សម្រាក​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា » ។ ដោយឡែគ ជន​រង​គ្រោះ​២​នាក់ទៀត​ ១-​ឈ្មោះឈួ​ន ជេស ភេទ​ប្រុស អាយុ​៥៣ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ សំរោង​ក្អែរ​៣ ឃុំ​សំរោង​ធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល (ត្រូវជា​​ឪពុកក្មេក) ​និង​​២​-ឈ្មោះឈួ​ន រ៉ា​នី ភេទ​ស្រី អាយុ​២៥​ឆ្នាំ​ ស្នាក់​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ប្រពន្ធ​ជនសង្ស័យ )​ ។

បើតាម​នគរបាល​ស្រុក​កៀនស្វាយ​ឱ្យដឹងទៀត​ថា​ ជនសង្ស័យ​និង​ប្រពន្ធ​​ប​ច្ចុប្ប​ន្នស្នាក់​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ​​កាលពី​ថ្ងៃ​ទី​០៤​ មីនា វេលា​ម៉ោង១១​និង​ង​៣០​នាទីព្រឹក​ ប្រពន្ធ​ជន​សង្ស័យ​​បាន​ជិះរថយន្ត​​ឈ្នួល​ពី​ភ្នំពេញ​ មក​ផ្ទះ​ឪពុកស្ថិត​ក្នុងភូមិ សំរោង​ក្អែរ​៣ ឃុំ​សំរោង​ធំ ស្រុក កៀន​ស្វាយ ខេត្តកណ្តាល ​ហើយក៏ឱ្យ​បងស្រី​ឈ្មោះ ឈួ​ន រ៉ា​ឌី ជូន​ទៅ​រក​គ្រូ​ទស្សន៍​ទាយ ។ ប្រភពបន្តថា ​ពេល​នោះ​ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ១គ្រឿង​ម៉ាកC125 ពណ៌​ខ្មៅ ​​​មក​ដល់​ផ្ទះ​ឪពុកដែរ​ រួចបាន​​សួរ​ឪពុកក្មេក​ថា «ប៉ា​មាន​ឃើញ​ប្រពន្ធ​ខ្ញុំ​ទេ» ពេល​នោះ ​ឪពុកក្មេក​​​ឆ្លើយ​ប្រាប់​ថា «​អត់​ឃើញទេ» ។

ស្រប​​ពេលជាមួយគ្នា​​នោះ ​ឈ្មោះ​ឈួ​ន រ៉ា​ឌី​ បាន​ឌុ​ប​ប្រពន្ធ​​​មក​ដល់​ផ្ទះ ​ស្រាប់តែ​ជនសង្ស័យ​​បាន​ជេរ​ប្រពន្ធ​ថា «មី​ចោរ​សំផឹង​​ទើប​មក​ពីឱ្យ​ប្រុស»។ ជេរ​រួច​ ជនសង្ស័យ​​ក៏​ដក​កាំ​ង​ភ្លើង​បាញ់​ប្រពន្ធ​ តែ​ត្រូវ​ឪពុកក្មេក​ស្ទុះ​​ទៅ​ចាប់ដៃ​ឡើង​ទៅ​លើ​ ​និង​បាន​ប្រវាយ​យ​ប្រតប់​ជាមួយ​ឪពុកក្មេកទៀត​ ។ ពេល​នោះ​​ស្នូរ​គ្រាប់កាំភ្លើង​បានផ្ទុះ១​គ្រាប់​ ត្រូវ​ចំ​ក្រោម​ដោះ​ខាងស្តាំ​ជនសង្ស័យខ្លួនឯងតែម្តង ។

បន្ទាប់​មក​ ឪពុកក្មេក​ជនសង្ស័យក៏​បាន​ទូរស័ព្ទ​មក​​ប្តឹង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សំរោង​ធំ​ ចុះ​ជួយ​អន្តរាគមន៍​ភ្លាមៗ ៊។ ពេល​ទទួល​បាន​ មាន​​កម្លាំង​ប៉ុស្តិ៍​បានចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ​ហើយឱ្យ​ប្រពន្ធ​ជនសង្ស័យ​បញ្ជូន​​​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ ជាមួយ​កំលាំង​ប៉ុស្តិ៍​២​នាក់ដែរ​ ។ ចំពោះ​ករណី​នេះ​ កំលាំង​ជំនាញ​ ​សហការ​ជាមួយ​កំ​លាំ​នគរបាល​បាល​ប៉ុស្តិ៍​ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​មន្ទី​ពេទ្យ​ព្រះ​ករ​តុ​មាលា ហើយ​បន្តរ​ចាត់ការ​តាម​នីតិ​វិធីបន្ត ។

អត្ថបទសរសេរ ដោយ