ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុករះជា​ច្រើន​គ្រឿង​ត្រង់​ចំណុច​ស្តុប​ច្រក​ចូល​វត្ត​នាគវ័ន្ត​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ម៉ូតូ​ហុងដា​ឌ្រី​មចំនួន​​​២​គ្រឿង​ និង​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ទៀត​ត្រូវ​បាន​រថយន្ត​បែន​មួយ​គ្រឿង​បើក​បុក​ពីក្រោយ​​យ៉ាង​​ពេញទំហឹង ខណៈ​ម៉ូតូ និងរ៉ឺម៉ក​​ម៉ូតូកង់​បីឥណ្ឌាទាំង​៣គ្រឿង​នោះ​កំពុង​ឈប់​ស្តុ​ប​ ​បណ្តាល​ឲ្យ​មនុស្ស​រង​របួសធ្ងន់​ម្នាក់​ និង​ស្រាល២៣​នាក់ កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៤ ខែ​មិ​នា…

រាជធានីភ្នំពេញ ៖ ម៉ូតូ​ហុងដា​ឌ្រី​មចំនួន​​​២​គ្រឿង​ និង​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ទៀត​ត្រូវ​បាន​រថយន្ត​បែន​មួយ​គ្រឿង​បើក​បុក​ពីក្រោយ​​យ៉ាង​​ពេញទំហឹង ខណៈ​ម៉ូតូ និងរ៉ឺម៉ក​​ម៉ូតូកង់​បីឥណ្ឌាទាំង​៣គ្រឿង​នោះ​កំពុង​ឈប់​ស្តុ​ប​ ​បណ្តាល​ឲ្យ​មនុស្ស​រង​របួសធ្ងន់​ម្នាក់​ និង​ស្រាល២៣​នាក់ កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៤ ខែ​មិ​នា ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ស្តុ​ប​ច្រកចូល​វត្ត​នាគ​វ័​ន្ត តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​។

រថយន្ត​បែន​មួយ​គ្រឿង​ខាងលើ​ម៉ាក CHENGLONG ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ ​៣D-១៦៣២ បើកបរ​ដោយ​បុរស​ម្នាក់មិនស្គាល់​អត្ត​សញ្ញាណ ត្រូវបានស​មត្ថកិច្ច​​ឃាត់ខ្លួន​។​

ចំណែក​ម៉ូតូ​​និងរ៉ឺមក​​ម៉ូតូកង់បី​ឥណ្ឌា​ដែល​រងគ្រោះ​ទាំង​​​៣គ្រឿងខាងលើ​​រួម​មាន ១-ម៉ូតូ​​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង ​១K-៧១៦៥ បើកបរ​ដោយ​បុរស​ម្នាក់​មិនស្គាល់​អត្តសញ្ញាណ បាន​រង​របួស​ស្រាល ២-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១AD-៧៨៧៥ បើកបរ​ដោយ​បុរស​ម្នាក់​មិនស្គាល់​អត្ត​សញ្ញាណ បាន​រង​របួស​ស្រាល និង​៣-រ៉ឺម៉ក​​ម៉ូតូ​
កង់​បី​ឥណ្ឌា​​ម៉ាក​បា​ចា ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​ ១GR-៩៩៤៣ បើកបរ​ដោយ​បុរស​ម្នាក់​មិនស្គាល់​អត្តសញ្ញាណ បាន​រង​របួស​ធ្ងន់ ។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​បែន​មួយ​គ្រឿង​ ទើបតែ​បើក​មក​ពី​ចោម​ចៅ​ ក្នុង​គោល​បំណង​ទៅ​ដឹក​ឧបករណ៍​ខួង​ថ្ម​នៅ​អូ​ឡាំ​ពិ​ក ដើម្បី​ដឹក​បន្ត​យក​ទៅ​ដាក់​នៅ​ការដ្ឋាន​នៅ​ឯ​ព្រែក​លៀប​ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ។​

ប្រភពដដែល​បាន​បន្ត​ថា លុះ​ពេល​រថយន្ត​បែន​បើក​មក​ដល់​ចំណុច​ស្តុ​ប​កើតហេតុ​ខាងលើ​ដែល​មាន​ភ្លើង​សញ្ញា​ចរាចរណ៍​មាន​ពណ៌​ក្រហម ស្រាប់តែ​រថយន្ត​​បែន​ជាន់​ហ្វ្រាំង​មិន​ស៊ី ក៏​​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ម៉ាក​ហុង​ដាឌ្រី​ម​ចំនួន​២​គ្រឿង​ដែល​កំពុង​ឈប់​ស្តុ​ប បណ្ដាល​ឲ្យ​ម៉ូតូ​ទាំង​២គ្រឿង​រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ​និង​ខាង​មុខ​យ៉ាងដំណំ​ រីឯ​អ្នកបើកបរម៉ូតូទាំង​​២នាក់​បាន​​រង​របួសស្រាល​ ។

ប្រភពដដែល​បាន​បន្តទៀត​ថា បន្ទាប់មក​រថយន្ត​បង្ក​នៅ​មិន​ទាន់​អស់​ល្បឿន​ក៏​បន្ត​ទៅ​មុខ​បុក​ពីក្រោយ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿងទៀតដែល​កំពុង​តែ​ឈប់​ស្តុ​ប​ដូច​គ្នា​ បណ្ដាល​ឲ្យរ៉ឺម៉ក​​ម៉ូតូ​កង់​បី​ឥណ្ឌា​ក្រឡាប់​ផ្ងារជើង​ទៅ​បុក​បង្គោល​ភ្លើង​សញ្ញា​ចរាចរណ៍​មួយដើម​​បាក់​រាប​ដល់​ដី​រង​ការ​ខូចខាតយ៉ាង​ដំណំ​ ចំណែកឯ​អ្នក​បើក​បរ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​បាន​រង​របួស​ធ្ងន់ធ្ងរ​។

ក្នុងហេតុការណ៍​ខាងលើនេះ​ដែរ​បណ្តាល​ឱ្យ​រថយន្ត​បង្ក​រង​ការ​ខូចខាត​ក្រពឹត​កាង​ផ្នែក​ខាង​មុខ​​ ហើយ​ភ្លាម​ៗ​នោះ​អ្នក​បើកបរ​រថយន្ត​បង្ក​បាន​ព្យាយាម​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុដែរ​ តែ​ត្រូវ​បានប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​នាំ​គ្នា​ជួយ​ដេញចាប់​បាន​​ រួច​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​៣​។

ក្រោយ​ពេល​កើតហេតុ​ អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​​ឯកជន​​មក​​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដរ ចំណែក​នៅ​ឯ​កន្លែង​កើតហេតុ​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន ​និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទាំង​២​គ្រឿង ​និង​រ៉ឺម៉ក​ម៉ូតូ​កង់​បីឥណ្ឌា​ រួម​ទាំង​រថយន្ត​បង្ក ​និង​អ្នក​បើកបរ​រថយន្តបង្ក​​នាំ​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅ​ផ្លូវច្បាប់​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ