ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​មួយប៉ប្រិចភ្នែក​សោះ​ឆក់​យក​ជីវិត​បុរស​ម្នាក់​ទៅ​បាត់ ខំ​ជួយ​គាត់​ដែរនៅ​តែ​អកុសល

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ​៖ បុរស​ជា​ជាងដែក​ម្នាក់​បាន​ឡើង​លើ​ជណ្ដើរ​ដែក​យក​ម៉ូ​ទ័​រ​ស្វាន​បុក​១​គ្រឿង​ហុច​ឲ្យ​បុរស​ជា​ជាងដែក​ម្នាក់​ទៀត​ដែល​កំពុង​ស្ថិត​នៅ​លើ​​ដំបូល​សំ​យ៉ាប​ផ្ទះមួយ​កន្លែង ហើយ​សង្ស័យ​ថា ​ខ្សែ​ម៉ូ​ទ័​រ​ស្វាន​បុក​នោះ​មាន​​ដាច់​រលាត់​ហើយ​បាន​ប៉ះ​ជាមួយ​ជណ្ដើរ​ដែក​​បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​បុរស​នោះ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ និង​បាន​ស្លាប់​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៤ ខែ​មីនា ឆ្នាំ​២០១៩…

ខេត្តកណ្ដាល ​៖ បុរស​ជា​ជាងដែក​ម្នាក់​បាន​ឡើង​លើ​ជណ្ដើរ​ដែក​យក​ម៉ូ​ទ័​រ​ស្វាន​បុក​១​គ្រឿង​ហុច​ឲ្យ​បុរស​ជា​ជាងដែក​ម្នាក់​ទៀត​ដែល​កំពុង​ស្ថិត​នៅ​លើ​​ដំបូល​សំ​យ៉ាប​ផ្ទះមួយ​កន្លែង ហើយ​សង្ស័យ​ថា ​ខ្សែ​ម៉ូ​ទ័​រ​ស្វាន​បុក​នោះ​មាន​​ដាច់​រលាត់​ហើយ​បាន​ប៉ះ​ជាមួយ​ជណ្ដើរ​ដែក​​បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​បុរស​នោះ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ និង​បាន​ស្លាប់​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៤ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ទីតាំង​ធ្វើ​សំយាបផ្ទះ​របស់​ឈ្មោះ​ ឆាយ ប៉េង​លី ស្ថិត​នៅ​ក្នុងភូមិ​បុរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ។

បុរស​រង​គ្រោះខាងលើ​នោះ​ឈ្មោះ អំ រស្មី អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ផ្សា​ដែក មាន​ទីលំនៅ​ក្នុងភូមិ​ពងទឹក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ​។

តាម​សាក្សីម្នាក់​ឈ្មោះ ​ឃួ​ន ម៉េ​ង​លី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ មុខរបរ​ជាង​ផ្សរ​ដែក​ជាមួយ​គ្នា មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ទន្លាប់ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ​បាន​បំភ្លឺ​ជូន​ឲ្យ​នគរបាល​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ ​និង​រូប​គាត់​បាន​នៅ​ផ្សា​ដែក​សំ​យ៉ាប​ផ្ទះ​របស់​ឈ្មោះ ​ឆាយ ប៉េង​លី នៅ​ក្នុងភូមិ​បុរី​កម្មករ​ជាមួយ​គ្នា​ ​ដោយនៅ​ខណៈនោះ​គាត់ស្ថិត​នៅ​លើដំបូល ចំណែក​ជន​រង​គ្រោះ​នៅ​ខាងក្រោម លុះដល់​ពេល​កើតហេតុ​គាត់​បាន​ឲ្យ​បុរស​រង​គ្រោះ​ជួយ​ហុច​ម៉ូ​ទ​រ័​ស្វាន​បុក​ឲ្យ ហើយ​ជន​រង​គ្រោះ​បាន​កាន់​ម៉ូ​ទ័​រ​ស្វាន​បុក​ឡើង​តាម​ណ្តើ​រដែ​ក​ដើម្បី​យ​ហុច​ឲ្យ​គាត់​ ។

ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​គ្រាន់តែ​ជើង​ជាន់​លើ​កាំជណ្ដើ​រហើយ​ដៃ​តោង​ឡើង ស្រាប់តែ​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់ ហើយ​ជន​រង​គ្រោះ​រូប​នោះ​បាន​ស្រែ​កថា​«​អូយ​ឆក់​» ក្រោយ​ពេល​ស្រែក​បាន​តែ​ប៉ុណ្ណឹង​ក៏​ធ្លាក់​ដី​ទាំង​កម្រោល និង​សន្លប់​ឈឹង​តែ​ម្ដង​ ។​

បន្ទាប់​ពី​ឃើញ​បែប​នេះ គាត់​បាន​ចុះ​ពីលើ​ដំបូល​សំ​យ៉ាប​ផ្ទះ​នោះ​ជួយ​ធ្វើ​ចលនា​បេះដូង​ជួយ ដែល​ជា​ការ​ជួយ​សង្គ្រោះ​បឋម ប៉ុន្តែ​ទោះជា​ខំប្រឹង​ជួយ​យ៉ាងណា​ក៏​ជន​រង​គ្រោះ នៅ​តែ​អត់​ដឹងខ្លួន​ដដែល ទើប​នាំ​យក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គស្នួល​ ។​

ពេល​នោះ​ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​មើល​ហើយ​ឃើញ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ទើប​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​វិញ លុះ​ពេល​ទៅ​ដល់គ្រូពេទ្យ​បាន​ពិនិត្យ​មើល​ និង​ជួយ សង្គ្រោះ​អស់​រយៈពេល​ច្រើន​ម៉ោង ប៉ុន្តែ​ជួយ​មិន​បាន​ឡើយ​ ។​ ក្រោយមក​ជន​រង​គ្រោះ​បាន​ស្លាប់​ទើប​ដឹក​យក​សព​ត្រឡប់​មក​ផ្ទះ​វិញ និង​រាយការណ៍​ជូននគរបាល​ផ្នែក​ពិនិត្យ វិភាគ​កន្លែង​កើតហេតុ​នៃ​អធិការដ្ឋាន ស្រុក​អង្គស្នួល​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ។​

ខណៈនោះ​ក៏​មានការ​ចូលរួម​ពី​នគរបាល​ប៉ុ​ស្តិ៍រដ្ឋបាល​បែក​ចាន មន្ត្រី​ក្រុមប្រឹក្សា​ឃុំ លោកគ្រូ​ពេទ្យ លោក​មេ​ភូមិ និង​ប្រ​ព​ន្ឋ ព្រមទាំង​បងប្អូន​នៃ​សព បាន​ធ្វើការ​ពិនិត្យ​កោសល្យវិច័យ​លើ​សព​ជន​រង​គ្រោះ​ ។ លទ្ធផល​នៃ​ការ​ពិនិត្យ​បាន​រក​ឃើញ​មាន​ស្នាម​ខ្លោច​ប្រអប់ដៃ​ទាំង​ពីរ​ និង​ប្រអប់​ជើង​ខាងឆ្វេង មាន​រលាត់​ខ្មៅ ចំណែក​មេជើង​មាន​ស្នាម​ដាច់​សាច់​ផង​ដែរ ដែល​បញ្ជាក់​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ចរន្ត​អគ្គិស​នី​ឆក់ប្រាកដ​មែន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ