ព្រោះតែងងងុយដេក ខណៈបើករថយន្តទើបស្លា.ប់បែបនេះ
- សៀមរាប
ខេត្តសៀមរាប ៖ រថយន្ត ហ៊ី យ៉ាន់ដាយ YUNDAI ប្រភេទក្បាលសណ្តោង ប្រហែលងងុយដេក មកដល់ចំណុចកើតហេតុបុកនឹងរថយន្តម្ខាងទៀត ដែលបើកបញ្ច្រាសទិសគ្នាខូចខាតខ្ទេចមុខ…
ខេត្តសៀមរាប ៖ រថយន្ត ហ៊ី យ៉ាន់ដាយ YUNDAI ប្រភេទក្បាលសណ្តោង ប្រហែលងងុយដេក មកដល់ចំណុចកើតហេតុបុកនឹងរថយន្តម្ខាងទៀត ដែលបើកបញ្ច្រាសទិសគ្នាខូចខាតខ្ទេចមុខ…
ខេត្តសៀមរាប ៖ រថយន្ត ហ៊ី យ៉ាន់ដាយ YUNDAI ប្រភេទក្បាលសណ្តោង ប្រហែលងងុយដេក មកដល់ចំណុចកើតហេតុបុកនឹងរថយន្តម្ខាងទៀត ដែលបើកបញ្ច្រាសទិសគ្នាខូចខាតខ្ទេចមុខ ទាំងស្រុង បណ្តាលឱ្យស្លាប់អ្នកបើកបរកៀបហ្នឹងទ្វារឡានខាងមុខ រីឯអ្នករួមដំណើររបួសស្រាល ។
ចំណែករថយន្តម្ខាងទៀតបើករត់គេចខ្លួនបាត់ទាំងយប់ នេះបើតាមសម្តីរបស់លោកអធិការស្រុកជីក្រែង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តនោះបានកើតឡើងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២៣និង០០នាទីយប់ ស្ថិតនៅលើដងផ្លូវជាតិលេខ៦ ក្នុងចុងភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។
លោកវរសេនីយឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩ នេះថា លោកបានទទួលដំណឹងពីពលរដ្ឋរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវជាតិលេខ៦រវាងរថយន្ត និងរថយន្ត ភ្លាមៗនោះលោកបានបញ្ជាឱ្យកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យវាស់វែង និងជួយសម្រួលចរាចរណ៍កុំឱ្យកកស្ទះ ។ លោកបានបញ្ជាក់ថា អ្នកបើកបររថយន្តឈ្មោះ ហ៊ាន សាវឿន ភេទប្រុស រស់នៅភូមិកាច់ត្រក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់) និងអ្នករួមដំណើរ (ព្រូឡាន) ឈ្មោះ គឿត សុគុណ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិបឹងកន្តួត ឃុំបឹងកន្តួតស្រុកក្រគរ ខេត្តពោធិសាត់ (របួសស្រាល) បើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ YUNDAI ក្បាលសណ្តោង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ៣A -៦៨២៩ និងកន្ទុយសណ្តោង ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ កំពង់ចាម ៤A-០៣៤៤ ហើយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ YUNDAI ប្រភេទក្បាលសណ្តោងនោះបានបើកមកពីទិសខាងកើតទៅលិច ។ លោកបានបន្តទៀតថា រថយន្តទាំងពីរគ្រឿងនោះបានបើកបញ្ជ្រាសទិសគ្នាពីកើត ទៅលិចដល់ចំណុចកើតហេតុរថយន្តម៉ាកហ៊ីយ៉ាន់ដាយបានប្រហែលងងុយដេកក៏រ៉េចង្កូតទៅបុករថយន្តម្ខាងទៀតដែលមកពីទិសខាងលិចទៅកើតមិនស្គាល់ម៉ាក ហើយរថយន្តមិនស្គាល់ម៉ាក់នោះបានបើកគេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះពិនិត្យ និងវាស់វែងរួចយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ។ ហើយក្នុងករណីនេះសត្ថកិច្ចយើងកំពុងធ្វើការស្រាជ្រាវរករថយន្តម្ខាងទៀត ដើម្បីកសាងសុំណុំរឿងតាមផ្លូវច្បាប់ ។ រីឯអ្នករងរបួសស្រាលបានត្រឡប់ទៅលំនៅដ្ឋានខ្លួនវិញហើយ ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកបានធ្វើការប្រគល់ជូនក្រុមគ្រួសារនៅយប់ថ្ងៃដដែលយកទៅធ្វើបុណ្យនៅភូមិ-ឃុំរបស់ខ្លួនរួចរាល់ ៕
ចែករំលែកព័តមាននេះ