ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមកុំ​​​​ហ៊ាន​…​ករណី​​រត់ការចង់​ធ្វើ​ជា​ប៉ូលិស​​​…​ នេះ​មេរៀន​មួ​ួ​យ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ប្រជាពលរដ្ឋ​ចំនួន​៧​គ្រួសារ​នៅ​ក្រុង​ព្រៃវែងបាន​អះអាង​ថា «ពួក​គាត់​បាន​ចាញ់បោក​អ្នកគ្រូ​បង្រៀន​ម្នាក់ អស់ប្រាក់​ម្នាក់​ៗ​រាប់​ពាន់​ដុល្លារ ដោយ​អ្នកគ្រូ​ម្នាក់​នោះ​​​ថា អាច​រត់ការ​ជួយឱ្យ​ចូល​ធ្វើជា​ប៉ូលិស​​បាន តែ​ការ​ពិតជា​ការ​បោកប្រាស់​សោះ​» ។​ ​ពលរដ្ឋ​បន្ត​​ថា…

ខេត្ត​ព្រៃវែង ៖ ប្រជាពលរដ្ឋ​ចំនួន​៧​គ្រួសារ​នៅ​ក្រុង​ព្រៃវែងបាន​អះអាង​ថា «ពួក​គាត់​បាន​ចាញ់បោក​អ្នកគ្រូ​បង្រៀន​ម្នាក់ អស់ប្រាក់​ម្នាក់​ៗ​រាប់​ពាន់​ដុល្លារ ដោយ​អ្នកគ្រូ​ម្នាក់​នោះ​​​ថា អាច​រត់ការ​ជួយឱ្យ​ចូល​ធ្វើជា​ប៉ូលិស​​បាន តែ​ការ​ពិតជា​ការ​បោកប្រាស់​សោះ​» ។​ ​ពលរដ្ឋ​បន្ត​​ថា អ្នកគ្រូ​ឆបោក​ម្នាក់នោះ បោក​ពួកគាត់​យក​ប្រាក់​ម្នាក់​ៗ​អស់​រាប់​ពាន់​ដុល្លារ ​។

សេចក្តីរាយការណ៍បន្តថា ស្ត្រីជាប់ចោទ​រូបនោះ ​ឈ្មោះធឿ​ន ច​ន្នី ជា​គ្រូបង្រៀន​នៅ​ក្នុង​សាលា​បឋម​សិក្សា​បុញ្ញ​ខេ​ត្ថា​រាម ហៅ​សាលា​វត្ត​ថ្មី ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​ព្រៃវែង ខេត្តព្រៃវែង​ ។​ ​​គួររំលឹកថា កាលពី​ឆ្នាំ​២០១៤ អ្នកគ្រូធឿ​ន ច​ន្នី បាន​មក​អួត​ប្រាប់​ពួក​គាត់​ នៅ​តូប​លក់​នំ​បញ្ចុក​ថា គាត់​មាន​ខ្សែ​ធំ​ស្គាល់​មន្ត្រី​ធំ​ៗ​ច្រើន បើ​អ្នក​ណា​ចង់អោយ​កូន​ចូល​ធ្វើ​ប៉ូ​លី​ស មក​តាម​រយៈ​គាត់​(​អ្នកគ្រូ​) អស់​លុយ​តែ​៤​ទៅ​៥​ពាន់​ដុល្លារ គឺ​និង​បាន​ចូល​ធ្វើ​ប៉ូ​លី​ស​ដោយ​ស្វ័យប្រវត្ត ហើយ​គាត់​ធានា​អោយ​១០០​លើ​១​ពាន់ ដឹង​តែ​បាន​ធ្វើ​ ។ ដោយ​សារ​តែ​ឃើញ​គេ​ហ៊ាន​អួត​ក្តែ​ង​ៗ​បែប​នេះ ថែម​ទាំង​ដឹង​ថា គាត់ជា​​អ្នក​គ្រួ​មាន​ប្តី​ធ្វើការ​នៅ​សាលាខេត្ត និង​មាន​ខ្សែស្រឡាយ​អ្នកធំផង ទើប​ពួក​គាត់​បាក់​ជឿ​ ។

គាត់ថា ពួកគាត់ម្នាក់​បាន​​យក​លុយ​ឱ្យ​​អ្នកគ្រូ អ្នកខ្លះ​អស់​៤​ពាន់​ដុល្លារ ខ្លះ​៥​ពាន់ ខ្លះ​៦​ពាន់ សរុបគ្នា​១០​នាក់​អោយ​អ្នកគ្រូ​ជិត​៣​ម៉ឺន​ដុល្លារ ស្រាប់តែ​មក​ដល់​ឆ្នាំ​២០១៦ ពេល​ដែល​ចេញ​លទ្ធផល​ឈ្មោះ​បេក្ខជន​ជាប់ បែរជា​គ្មាន​ឈ្មោះ​កូន​ៗ​ពួក​គាត់​សោះ​ សូ​ម្បី​តែ​ម្នាក់​ ។​ ​ដោយ​ដឹង​ច្បាស់​ថា ​មិន​បាន​ជាប់​ធ្វើ​ប៉ូ​លិសហើយ ពួក​គាត់​ក៏​នាំ​គ្នា​ទៅ​ទារ​លុយ​ពី​អ្នកគ្រូ​វិញ តែ​អ្នកគ្រូ​ប្រាប់​ថា ​«អត់​មាន​លុយ ហើយ​សង​ម្តង​បន្តិច​ៗ អ្នកខ្លះ​៥​ពាន់​ សង​បាន​៥០០ ខ្លះ​៤​ពាន់​សង​បាន​១​ពាន់ ខ្លះ​៦​ពាន់​សង​បាន​២​ពាន់ ចុង​ក្រោយ​ស្រាប់តែ​គេចវេស​លែង​សង ទើប​នៅ​ដើមឆ្នាំ​២០១៨ ពួក​គាត់​សំរេចចិត្ត​នាំ​គ្នា​ដាក់​ពាក្យ​ប្តឹង​នៅ​ស្នងការ​ខេត្ត ហើយ​សំណុំរឿង​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​តុលាការខេត្ត នៅ​ថ្ងៃ​ទី​១៤​មិថុនា​២០១៨ ​។

បន្ទាប់​ពី​នោះ ខាង​តុលាការ​ធ្លាប់​បាន​កោះហៅ​ពួក​គាត់ ​ជា​ជន​រង​គ្រោះ​បាន​ចំនួន​២​ដង រួច​ក៏​បាត់​ស្ងាត់ឈឹង​រហូត​ដល់​បច្ចុប្បន្ន​នេះ ដោយ​មិនដឹង​ថា​លោក​តុលាការ​ដោះស្រាយ​យ៉ាងម៉េច​ហើយ​ទេ ដឹង​ត្រឹមតែ​ថា ខាង​អ្នកគ្រូ​មិន​ព្រម​សង​លុយ​ពួក​គាត់​វិញ​សោះ ទើប​ពួក​គាត់​អំពាវនាវ​តាម​រយៈ​កោះសន្តិភាព សូម​អោយ​ស្ថាប័ន​ពាក់​ព​ន្ធ័​គ្រប់​ជាន់ថ្នាក់ ជា​ពិសេស​ខាង​តុលាការ សូម​ជួយ​រក​យុត្តិធម៌​អោយ​ពួក​គាត់​ផង ពួក​គាត់​មិន​ចង់បាន​អ្វី​ទេ គ្រាន់តែ​ចង់បាន​លុយ​របស់​ពួក​គាត់​នោះ​មក​វិញ​តែ​ប៉ុណ្ណោះ​។​

​ចំពោះ​រឿងរ៉ាវ​ខាងលើ​នេះ ​លោក ញ៉ឹ​ក រ៉ា​នី អ្នកនាំពាក្យ​សាលាដំបូង​ខេត្តព្រៃវែងឱ្យ​អោយ​ដឹង​តាម​ទូរ​
ស័ព្ទ កាលពី​រសៀល​ថ្ងៃ​ទី​៤​ មីនា ថា លោក​និង​ទាក់ទង​សួរ​ទៅ​ខាង​ក្រឡាបញ្ជី និង​ចៅក្រម តើ​សំណុំរឿង​នេះ​ដំណើរការ​ដល់​ណា​ហើយ ហើយ​លោក​និង​ជំរុញ​ចាត់ការ​រឿង​នេះ​អោយ​ឆាប់​បំផុត ប៉ុន្តែ​បើ​យល់​ល្អ បងប្អូន​ជន​រង​គ្រោះ​ទាំងអស់ គួរតែ​មក​ជួប​លោក​នៅ​សាលាដំបូង​ខេត្ត​សិន ងាយស្រួល​លោក​ជួយ​ដោះ​ស្រាយ​។​

ចំណែក​អ្នកគ្រូ ធឿ​ន ច​ន្នី ដែល​រង​នូវ​ការ​ចោទប្រកាន់​នេះ​បាន​ប្រាប់កោះសន្តិភាពតាម​ទូរ​សព្ទ័ កាលពី​រសៀល​ថ្ងៃ​ទី​៤​ មីនា ដែរ​​ថា «អ្នកគ្រូ​ពិតជា​បាន​ធានា​ និង​យក​លុយ​ពី​ពលរដ្ឋ​ទាំង​៧​គ្រួសារ​នោះ​មែន សំរាប់​ការ​រត់ការ​ចូល​ធ្វើ​ប៉ូ​លិស ហើយ​មិន​មែ​នមាន​តែ​ពួក​គាត់​ប៉ុណ្ណឹង​នាក់​នោះ​ទេ ក៏​មាន​អ្នក​ផ្សេង​ៗ​ទៀត​ជា​ច្រើន​នាក់​ផង​ដែរ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​អ្នកខ្លះ​ក៏​បាន​ជាប់ អ្នកខ្លះ​ក៏​មិន​ជាប់ មិន​បាន​សំរេច​ដូច​តែ​គ្នា​ ។

អ្នកគ្រូ​បញ្ជាក់​ថា អ្នក​មិន​ជាប់​ទាំងអស់ គឺ​គាត់​ប្រគល់​លុយ​ឱ្យ​​វិញ​ទាំងអស់ គ្រាន់តែ​មិន​បាន​លុយដុំ​ គឺ​ឱ្យ​​តាម​​ដំណាក់កាល ។ ចំណែក​អ្នក​ទាំង​៧​គ្រួសារ​នេះ​ក៏​ដូច​គ្នា​ដែរ គឺ​គាត់​មិន​បាន​បដិសេធ​មិន​សង​នោះ​ទេ គឺ​គាត់​នៅ​តែ​អះអាង​ថានឹងសង​លុយ​ឱ្យ​វិញ ប៉ុន្តែ​អ្នក​ទាំងនោះ​ មិន​ព្រម​ទទួលយក​សំណង​តាម​ដំណាក់កាល​ម្តង​បន្តិច​ៗទេ គឺ​គេ​ចង់បាន​លុយដុំ ។ ដូច្នេះ​ហើយ​ ទើប​អ្នកគ្រូ​ប្រាប់​ថា ចាំ​គាត់​លក់​ដី​ដាច់​បាន​លុយ​ គាត់​​សង​ទាំងអស់​គ្ឱ្យ​​រួច​តែ​ម្តង សូមកុំ​បារម្ភ» ។

អត្ថបទសរសេរ ដោយ