ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គោរព​ពុទ្ធសាសនា​គួរ​វៀរ​ជំនួញ​៥​ប្រការ

5 ឆ្នាំ មុន

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហាម​មិន​ឱ្យ​ពុទ្ធបរិស័ទ​ធ្វើ​ជំនួញ​៥​ប្រការ ព្រោះ​ជា​ហេតុ​នាំ​ឱ្យ​មានទោស​ទណ្ឌ​ដោយ​ប្រការ​ផ្សេង​ៗ ទាំង​ផ្លូវលោក និង​ក្នុង​ផ្លូវធម៌​។ ជំនួញ​ដែល​គួរ​វៀរ​ទាំងនោះ​មាន​៖ ១-​ស​ត្ថ​វណិជ្ជា ជួញ​គ្រឿង​សស្ត្រាវុធ​សម្រាប់​ប្រហារ ទោះជា​គ្រឿង​សស្ត្រាវុធ​នោះ​ផលិត​ឡើង​ដោយ​ខ្លួនឯង​ក្តី ឬ​អ្នក​ដទៃ​គេ​ធ្វើ​ឲ្យ​ក្តី ឬ​ក៏​បាន​មក​ដោយហេតុ​ឯណា​នីមួយ​ក្តី…

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហាម​មិន​ឱ្យ​ពុទ្ធបរិស័ទ​ធ្វើ​ជំនួញ​៥​ប្រការ ព្រោះ​ជា​ហេតុ​នាំ​ឱ្យ​មានទោស​ទណ្ឌ​ដោយ​ប្រការ​ផ្សេង​ៗ ទាំង​ផ្លូវលោក និង​ក្នុង​ផ្លូវធម៌​។ ជំនួញ​ដែល​គួរ​វៀរ​ទាំងនោះ​មាន​៖

១-​ស​ត្ថ​វណិជ្ជា ជួញ​គ្រឿង​សស្ត្រាវុធ​សម្រាប់​ប្រហារ ទោះជា​គ្រឿង​សស្ត្រាវុធ​នោះ​ផលិត​ឡើង​ដោយ​ខ្លួនឯង​ក្តី ឬ​អ្នក​ដទៃ​គេ​ធ្វើ​ឲ្យ​ក្តី ឬ​ក៏​បាន​មក​ដោយហេតុ​ឯណា​នីមួយ​ក្តី ហើយ​លក់​គ្រឿង​សស្ត្រាវុធ​នោះ ។

២-​សត្ត​វណិជ្ជា ជួញ​មនុស្ស គឺ​មិន​ត្រូវ​ជួញដូរ​មនុស្សជាតិ​ដូច​គ្នា​ដើម្បី​ធ្វើ​ជា​ខ្ញុំបម្រើ​របស់​ជន​ណាមួយ ឬ​សម្រាប់​បម្រើ​កាមគុណ ឬ​ក៏​ក្នុង​រូប​បែប​ណាមួយ​ឡើយ ។

៣-​មំស​វណិជ្ជា ជំនួញ​សាច់ គឺ​ចិញ្ចឹម​នូវ​សត្វ​ទាំងឡាយ មាន​ជ្រូក​គោក្របី​ជាដើម លុះដល់​សត្វ​ទាំងឡាយ​នោះ​ចម្រើន​ធំ​ឡើង​ក៏​សម្លាប់​យក​សាច់​លក់ ។

៤-​មជ្ជវណិជ្ជា ជួញ​ទឹកស្រវឹង គ្រឿងញៀន ទោះជា​គ្រឿង​ស្រវឹង​នោះ​ផលិត​ឡើង​ដោយ​ខ្លួនឯង​ក្តី ឬ​ទិញ​គេ​យក​មក​លក់​ក្តី ព្រះពុទ្ធ​លោក​ហាម​អាជីវកម្ម​បែប​នេះ ។

៥-​វិ​ស​វណិជ្ជា ជួញ​ថ្នាំ​ពិស ឬ​ថ្នាំពុល គឺ​ចាត់ចែង​ថ្នាំ​ពិស​ឲ្យ​កើតឡើង​ដោយ​ខ្លួនឯង​ក្តី ឬ​ឲ្យ​គេ​ផ្សំ​ឲ្យ​ក្តី ឬ​ក៏​បាន​មក​ដោយហេតុ​ឯណា​នីមួយ​ក្តី គឺ​លោក​ហាម​មិន​ឱ្យ​លក់​នូវ​ថ្នាំ​ពិស ថ្នាំពុល​នោះ​ឡើយ ។

មុខរបរ​ទាំង​៥​ប្រការ​នេះ​ឧបាសក ឧបាសិកា មិន​គប្បី​ជួញដូរ​ឡើយ ព្រោះ​ជា​ឧបាយ​មិន​ប្រសើរ​ដល់​គ្រួសារ និង​ជា​ហេតុ​នាំ​មក​នូវ​អសន្តិសុខ​ដល់​សង្គម​ជាតិ ។