ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាក្រុង ៖ រោងចក្រ​បង្កើត​ថ្មី​គួរ​ទៅ​តំបន់​ជាយក្រុង និង​រក្សា​ទីតាំង​រោច​ក្រចាស់​នៅ​ដដែល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក​ថា សាលា​រាជធានី​ភ្នំពេញ​បាន​លើកទឹកចិត្ត និង​មិន​បង្ខំ​នោះ​ទេ អោយ​រោងចក្រ​ដែល​គ្រោង​នឹង​បង្កើត​ថ្មី​នៅ​កម្ពុជា គួរ​ស្វែងរក​ទីតាំង​នៅ​តំបន់​ជាយក្រុង​វិញ​ប្រសើរ​ជាង​ការ​រក​ទីតាំង​នៅ​ជិត​ក្រុង ដែល​បង្ក​ជា​បញ្ហា​កកស្ទះ និង​បញ្ហា​មួយ​ចំនួន​ទៀត ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក​ថា សាលា​រាជធានី​ភ្នំពេញ​បាន​លើកទឹកចិត្ត និង​មិន​បង្ខំ​នោះ​ទេ អោយ​រោងចក្រ​ដែល​គ្រោង​នឹង​បង្កើត​ថ្មី​នៅ​កម្ពុជា គួរ​ស្វែងរក​ទីតាំង​នៅ​តំបន់​ជាយក្រុង​វិញ​ប្រសើរ​ជាង​ការ​រក​ទីតាំង​នៅ​ជិត​ក្រុង ដែល​បង្ក​ជា​បញ្ហា​កកស្ទះ និង​បញ្ហា​មួយ​ចំនួន​ទៀត ។ ដោយឡែក​សម្រាប់​រោងចក្រ​ដែល​កំពុង​ដំណើរការ​ស្រាប់​នៅ​រក្សា​ដដែល ។

បើ​តាម​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃ​ទី​០៤ មីនា​នេះ​ថា សាលា​រាជធានី​ភ្នំពេញ​មិន​បាន​បង្ខំ​នោះ​ទេ ចំពោះ​រោងចក្រ​ដែល​គ្រោង​នឹង​បង្កើត​ថ្មី​ៗ​នៅ​កម្ពុជា​អោយទៅ​រក​ទីតាំង​នៅ​តំបន់​ជាយក្រុង​ដូច​ជា នៅ​តំបន់​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ថ្មី ដែល​ជា​គម្រោង​របស់​រាជរដ្ឋាភិបាល​ព្រោះ​តំបន់​នោះ​វា​ស្ងាត់ និង​មិន​បង្ក​ការ​កកស្ទះ​ចំពោះ​ការ​ចរាចរណ៍​ទៀត​ផង​ដែរ ។

លោក​បន្ត​ថា សម្រាប់​រោងចក្រ​ដែល​កំពុង​ដំណើរការ​ស្រាប់​នៅ​ទីតាំង​ចាស់​ជិត ឬ​ក្នុង​រាជធានី​ភ្នំពេញ​ផ្ទាល់​តែ​ម្ដង​មិន​ចាំបាច់​រុះរើ​ទៅ​កាន់​តំបន់​ថ្មី​នោះ​ទេ ពួក​គេ​អាច​ដំណើរការ​រោងចក្រ​នៅ​កន្លែង​ដដែល​បាន តែ​សាលា​រាជធានី​នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​អោយ​បាន​ស្រួល ដោយ​មិន​អោយ​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​នោះ​ទេ ហើយ​បច្ចុប្បន្ន​នេះ បញ្ហា​កកស្ទះ​នៅ​ម្ដុំ​រោងចក្រ​ក៏​បាន​ដោះស្រាយ​បាន​មួយ​ចំនួន​រួចរាល់ និង​បាន​ធូរស្បើយ​មួយ​កម្រិត​ហើយ​ផង​ដែរ ។

លោក​ថា​៖« យើង​បាន​កំណត់​ម៉ោង​ចេញចូល​សម្រាប់​រថយន្ត​ដឹក​អីវ៉ាន់​ក្នុង​រោងចក្រ ដើម្បី​កុំអោយ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នកដំណើរ ហើយ​យើង​នឹង​ព្យាយាម​ធ្វើ​អោយ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​នៅ​តំបន់​រោងចក្រ​ដែល​នៅ​ក្នុង​ក្រុង​»​។លោក​បន្ថែម​ថា​៖« យើង​ក៏​បាន​ជជែក​ច្រើន​ហើយ​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ និង​សម្លៀក​បំពាក់​កម្ពុជា ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ ដោយ​យើង​បាន​ប្រាប់​គាត់​អោយ​ដំណើរការ​ធម្មតា​ទៅ​សម្រាប់​រោងចក្រ​ដែល​ដំណើរការ​ក្នុង​ក្រុង​យូរហើយ​នោះ ដោយ​មិនបាច់​ភ័យ​ពី​រឿង​រុះរើ​ទៅ​កាន់​កន្លែង​ថ្មី​នោះ​ទេ តែ​យើង​បាន​ប្រាប់​គាត់​អោយ​វិនិយោគិន​ថ្មី​ដែល​គ្រោង​នឹង​បង្កើត​រោងចក្រ​នៅ​កម្ពុជា សូម​រក​ទីតាំង​ថ្មី​នៅ​ជាយក្រុង ព្រោះ​វា​ងាយស្រួល ក្នុង​ការ​ចេញចូល​អីវ៉ាន់ » ។

យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឃើញ​ថា ក្នុង​ឆ្នាំ​២០១៩​នេះ មាន​រោងចក្រ​សហគ្រាស​បើក​ថ្មី​ៗ​ជា​ច្រើន បាន​ដាក់​ពាក្យ​ស្នើ​វិនិយោគ​នៅ​កម្ពុជា ហើយ​ក្រុមប្រឹក្សា​ក៏​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ជា​បន្តបន្ទាប់​ដល់​ក្រុមហ៊ុន​ទាំងនោះ វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក៏​ប៉ុន្តែ​បើ​ពិនិត្យ​មើល​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ទីតាំង​រោងចក្រ​ដែល​ស្នើ​សុំ​វិនិយោគ​ថ្មី​ៗ ភាគច្រើន​នៅ​ទីតាំង​តំបន់​ជាយ​រាជធានី​ភ្នំពេញ ដូច​ជា នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌដង្កោ ជា​ពិសេស​ទីតាំង​ដែល​ទើប​កាត់​ចូល​ពី​ខេត្ត​មក​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ