ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបិយ​វត្ថុ​ចិន​ក្លាយជា​បញ្ហា​ធំ​ក្នុង​កិច្ចចរចា​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិ​ក

5 ឆ្នាំ មុន

ទី​ក្រុងប៉ារីស​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Channel News Asia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ កន្លង​មក​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​ចិន​នឹង​រួម​មាន​វិធាន​ទប់ស្កាត់​ការ​ទម្លាក់​អត្រា​ប្តូរ​ប្រាក់​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុននាំចេញ ។ លោក​ប្រធានាធិបតី…

ទី​ក្រុងប៉ារីស​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Channel News Asia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ កន្លង​មក​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​ចិន​នឹង​រួម​មាន​វិធាន​ទប់ស្កាត់​ការ​ទម្លាក់​អត្រា​ប្តូរ​ប្រាក់​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុននាំចេញ ។

លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ធ្លាប់​បាន​ចោទប្រកាន់​ប្រទេស​ចិន​ថា​មាន​ចេតនា​បន្ទាប​តម្លៃ​រូបិយ​វត្ថុ​របស់​ខ្លួន​ដើម្បី​បង្កើន​ការ​ប្រកួតប្រជែង ហើយ​លោក​បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ផង​ដែរ​ថា «​ពួក​យើង​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​”​ជាមួយនឹង​ប្រទេស​ចិន​ផង​ដែរ​ទាក់ទិន​នឹង​បញ្ហា​រូបិយ​វត្ថុ​នេះ​» ។

លោក Larry Kudlow ដែល​ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​ប្រចាំ​នៅ White House បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ កន្លង​មក​ដែរ​ថា ឯកសារ​ព្រៀង​នឹង​ហាមឃាត់​មិន​ឲ្យ​មានការ​បន្ទាប​តម្លៃ​រូបិយ​វត្ថុ និង​ផ្តល់​កាតព្វកិច្ច​ដល់​មន្ត្រី​ជាប់​ពាក់ព័ន្ធ​ក្នុង​ប្រទេស​ចិន​ឲ្យ​រាយការណ៍​ពី​រាល់​ការ​លូកដៃ​ចូល​ក្នុង​ទីផ្សារ​ផង​ដែរ ។

ប៉ុន្តែ​បញ្ហា​ដែល​សំខាន់​គឺ​ប្រទេស​ចិន​មិន​ចង់​បន្ទាប​តម្លៃ​រូបិយ​វត្ថុ​ខ្លួន​ទេ ហើយ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​យាន់​កើត​មាន​ឡើង​ភាគច្រើន​មក​ពី​ស្ថាន​ការ​សេដ្ឋកិច្ច​អា​មេ​រិ​ក​ដូច​ជា​កំណើន​អត្រា​ការ​ប្រាក់​ជាដើម ។

តម្លៃ​ប្រាក់​យាន់​មិន​មានការ​ឡើង​ចុះ​ខ្លាំង​ទេ​ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ​ដែល​ស្មើ​រវាង​ពី ៦.២ ទៅ ៦.៨​យាន់​ក្នុង​មួយ​ដុល្លារ​។ តម្លៃ​ប្រាក់​យាន់​បាន​កើនឡើង ៦.៣%​កាលពី​ឆ្នាំ ២០១៧ តែ​បាន​ធ្លាក់​ចុះ​វិញ ៥.៧%​ផង​ដែរ​កាលពី​ឆ្នាំ​មុន​មក​ស្មើ​កម្រិត​ទាប​ជាងគេ​ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ ។ ប៉ុន្តែ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​បាន​និយាយ​ថា​តម្លៃ​ប្រាក់​យាន់​មិន​បាន​ធ្លាក់​ចុះ​ទាប​ពេក​ទេ ។

អ្នកវិភាគ​បាន​និយាយ​ថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រាក់​យាន់​ក្នុង​ពេល​ថ្មី​ៗ​នេះ​មិនមែន​មក​ពី​រដ្ឋាភិបាល​ចិន​មាន​ចេតនា​បន្ទាប​តម្លៃ​ទេ តែ​វា​បង្ក​ឡើង​ព្រោះតែ​ការ​អន់​ថយ​នៃ​សេដ្ឋកិច្ច​ចិន សង្គ្រាម​ពាណិជ្ជកម្ម និង​កំណើន​អត្រា​ការ​ប្រាក់​ក្នុង​សហរដ្ឋអាមេរិក​ដែល​បង្កើន​តម្លៃ​ប្រាក់​ដុល្លារ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ