ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​ត្រូវ​បាន​អនុញ្ញាត​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ស៊ឹ​ម សុវណ្ណ​នី ហៅ​ស៊ឹ​ម វ៉ា​ន់​នី អាយុ​៤៣​ឆ្នាំ (​កើត​ឆ្នាំ​១៩៧៦) កាលពី​ថ្ងៃ​ទី​២ ខែមីនា…

រាជធានី​ភ្នំពេញ ៖ លោក​ស៊ឹ​ម សុវណ្ណ​នី ហៅ​ស៊ឹ​ម វ៉ា​ន់​នី អាយុ​៤៣​ឆ្នាំ (​កើត​ឆ្នាំ​១៩៧៦) កាលពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៩ ត្រូវ​បាន​ព្រះមហាក្សត្រ​សម្រេច​ផ្តល់​សម្បទា​ឡើង​វិញ បន្ទាប់​ពី​ត្រូវ​បាន​សាលដីកា​តុលាការ​កំពូល​ហាមឃាត់​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​រយៈពេល​៥​ឆ្នាំ ។

ការ​ប្រទាន​ការ​លើកលែង​ឲ្យ​រួច​ពី​បំរាម​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សំណើរ​ថ្វាយ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។ យោង​តាម​ព្រះរាជក្រឹត្យ​មាត្រា​១ បាន​ត្រាស​បង្គាប់​ថា ត្រូវ​បាន​ផ្តល់​សម្បទាន​ឡើង​វិញ​ឲ្យ​ឈ្មោះ ស៊ឹ​ម សុវណ្ណ​នី ហៅ​ស៊ឹ​ម វ៉ា​ន់​នី ភេទ​ប្រុស កើត​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​១៩៧៦ ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល​៥​ឆ្នាំ តាម​អំណាច​សាលដីកា​លេខៈ​៣៤០ ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល ។ មាត្រា​២​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ ។

គួរ​បញ្ជាក់​ថា លោក​ស៊ឹ​ម សុវណ្ណ​នី ក្នុង​ចំណោម​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​រូប​ដែល​ត្រូវ​បាន​ចៅក្រម​តុលាការ​កំពូល​សម្រេច​ចេញ​ដីកាហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ បន្ទាប់​ពី​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ ។ កាលពី​ពេល​ថ្មី​នេះ​លោក គង់ គាំ និង​កូនប្រុស​លោក គង់ បូ​រ៉ា ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្តល់​សម្បទា​ឡើង​វិញ​ផង​ដែរ ។

ការ​ទទួល​បាន​សម្បទា​នេះ​បន្ទាប់​ពី​ច្បាប់​ស្តី​គណបក្ស​នយោបាយ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​មាត្រា​៤៥(​ស្ទួន​ថ្មី​)​បើក​ច្រក​ដល់​អ្នកនយោបាយ​ជាប់​បំរាម​ដាក់​ពាក្យ​សា​ជា​ថ្មី​ទៅ​ក្រសួងមហាផ្ទៃ​ៗ​បញ្ជូន​ទៅ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ៗ​ពិនិត្យ​ថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​ទ្រង់​ចេញ​ព្រះរាជក្រឹត្យ​សម្រេច ៕

កែសម្រួលដោយ