ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​វិធានការ​ចាប់​អនុម័តក្រុមហ៊ុន​អចលនទ្រព្យ​ថៃ​លេង​ស្នៀត​ពិសេស​ទាក់ទាញ​អតិថិជន

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យោង​ទៅ​តាម​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ កន្លង​មក​បាន​ឲ្យ​ដឹង​មក​ថា ក្រុមហ៊ុន​អចលនទ្រព្យ​កំពុង​តែ​ព្យាយាម​ទាក់ទាញ​អតិថិជន​តាម​រយៈ​ការ​លក់​បញ្ចុះតម្លៃ​ដើម្បី​លក់​អចលនទ្រព្យ​ក្នុង​ស្តុក​ឲ្យ​អស់​មុន​ពេល​ការ​ដាក់​កម្រិត​លើ​ការ​តម្កល់​សម្រាប់​ស្នើ​កម្ចី​ដែល​នឹង​ចាប់​មាន​ប្រសិទ្ធិ​ភាព​នៅ​ថ្ងៃ​ទី​១ ខែមេសា…

ប្រទេស​ថៃ ៖ យោង​ទៅ​តាម​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ កន្លង​មក​បាន​ឲ្យ​ដឹង​មក​ថា ក្រុមហ៊ុន​អចលនទ្រព្យ​កំពុង​តែ​ព្យាយាម​ទាក់ទាញ​អតិថិជន​តាម​រយៈ​ការ​លក់​បញ្ចុះតម្លៃ​ដើម្បី​លក់​អចលនទ្រព្យ​ក្នុង​ស្តុក​ឲ្យ​អស់​មុន​ពេល​ការ​ដាក់​កម្រិត​លើ​ការ​តម្កល់​សម្រាប់​ស្នើ​កម្ចី​ដែល​នឹង​ចាប់​មាន​ប្រសិទ្ធិ​ភាព​នៅ​ថ្ងៃ​ទី​១ ខែមេសា ខាង​មុខ​នេះ ។

លោក Vichai Virakapan ដែល​ជា​ប្រធាន​ស្តីទី​មជ្ឈមណ្ឌល​ផ្តល់​ព័ត៌មាន​អចលនទ្រព្យ (REIC) បាន​និយាយ​ថា រាល់​វិធានការ​រដ្ឋាភិបាល​ដែល​ទាក់ទិន​នឹង​វិស័យ​អចលនទ្រព្យ​មានការ​ប៉ះពាល់​លើ​ការ​លក់ ឬ​ផ្ទេរ​អចលនទ្រព្យ ។

មុន​ពេល​វិធាន​ថ្មី​ចាប់​មាន​ប្រសិទ្ធិ​ភាព ក្រុមហ៊ុន​អចលនទ្រព្យ​មិន​ចង់​ខកខាន​ឱកាស​នេះ​ឡើយ​ហើយ​ក៏​ប្រើ​ការ​លក់​បញ្ចុះតម្លៃ​ផ្សេង​ៗ​ដើម្បី​ទាក់ទាញ​អតិថិជន​ទៅ​កាន់​ខុន​ដូ​ដែល​សាងសង់​រួច ។ ការ​លក់​ទាំងនោះ​រួម​មានការ​បញ្ចុះតម្លៃ​ដល់​ទៅ ៣០% ឬ​ដល់​ទៅ​៣៨០,០០០​ដុល្លារ និង​ការ​ផ្តល់​កម្ចី​ទិញ​ផ្ទះ​ដែល​មិន​គិតការ​ប្រាក់​ដល់​ទៅ ៣​ឆ្នាំ​ជាដើម ។

លោក Phattarachai Taweewong ដែល​ជា​អ្នកគ្រប់គ្រង​ម្នាក់​នៅ​នាយកដ្ឋាន​ស្រាវជ្រាវ​ក្នុង​ក្រុមហ៊ុន Colliers International Thailand បាន​ឲ្យ​ដឹង​ថា «​វា​ជា​ពេល​ដ៏​ល្អ​បំផុត​សម្រាប់​តម្រូវការ និង​អតិថិជន​ដែល​ចង់​វិនិយោគ​» ។

លោក​បាន​បន្ត​ថា អតិថិជន​អាច​ទទួល​បាន​ខុន​ដូ​ក្នុង​តម្លៃ​ល្អ ហើយ​វា​ក៏​ល្អ​សម្រាប់​វិនិយោគិន​ដែល​ព្រោះ​មានការ​លក់​បញ្ចុះ​យ​ម្លៃ​ដល់​ទៅ ៣០% ។ ពួក​គេ​អាច​ជួល​ផ្ទះ​ទាំងនោះ ឬ​រង​ចាំ​ពី​៣​ទៅ​៥​ឆ្នាំ​មុន​នឹង​លក់​ចេញ​ដើម្បី​ប្រាក់​ចំណេញ​ក៏​បាន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ