ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើបុណ្យ​ដល់ សំណាងអាក្រក់​បាត់​ទូរស័ព្ទ តែ​លាភ​សំណាង​ឈ្នះ​រង្វាន់​ពី Huawei

5 ឆ្នាំ មុន

ភ្នំពេញ ថ្ងៃ​ទី 4 មីនា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei បាន​រៀបចំ​កម្មវិធី​ការ​ចាប់​រង្វាន់​លើក​ទី…

ភ្នំពេញ ថ្ងៃ​ទី 4 មីនា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei បាន​រៀបចំ​កម្មវិធី​ការ​ចាប់​រង្វាន់​លើក​ទី 2 ប្រូ​ម៉ូ​សិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 ដែល​លើក​ទី 2 នេះ ជា​ការ​ចាប់​រង្វាន់ ម៉ូតូ Zoomer X 1 រង្វាន់ និង​ទូរទស្សន៍ 2 រង្វាន់ ដែល​ប្រព្រឹត្ត​ឡើង​នៅ​ផ្សារ​ទំនើប SORYACenterPoint ជាន់​ផ្ទាល់​ដី ដែល​មានការ​ផ្សាយ​ផ្ទាល់​លើ Facebook Page របស់ Huawei និង MYTV និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Huawei, Yako Technology អ្នក​ចែកចាយ​ទូរស័ព្ទ Huawei ផ្លូវការ​ស្របច្បាប់​តែ​មួយ​គត់ តំណាង HGB Group, SORYA Center Point និង​អ្នក​សារព័ត៌មាន​យ៉ាងច្រើន​កុះករ​។

រំភើប​ដល់​ហើយ​!​ក្នុង​ការ​ចាប់​រង្វាន់​នេះ ក្រុមហ៊ុន​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​អ្នក​ឈ្នះ​ក្នុង​ពេល​កំពុងធ្វើការ​ផ្សាយ​ផ្ទាល់​តែ​ម្តង​។ អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ បាន​ទៅ​លើ​លោក អ៊ុ​ក សិរី​ធរ រស់នៅ​ទីក្រុង​ភ្នំពេញ​។ លោក​បាន​និយាយ​ជាមួយ​ក្តី​រីករាយ​ថា ទូរស័ព្ទ​ដែល​លោក​បាន​ទិញ​នេះ ត្រូវ​បាន​ចោរលួច​បាត់​ទៅ​ហើយ​ដែល​លោក​មិន​ទាន់​ប្រើ​បាន​ប៉ុន្មាន​ផង​។

ប៉ុន្តែ​ឥលូវ​នេះ សំណាងអាក្រក់​នោះ​បាន​ក្លាយជា​លាភ​សំណាង​ដ៏​ធំ ដែល​លោក​បាន​ឈ្នះ​ម៉ូតូ Zoomer X មួយ​គ្រឿង​ពី​ការ​ចាប់​រង្វាន់​របស់​ក្រុមហ៊ុន Huawei​។ រីឯ​អ្នក​ឈ្នះ​រង្វាន់​ទូរទស្សន៍ 43 អ៊ី​ញ ទី​មួយ​បាន​ទៅ​លើ​ឈ្មោះ ចាប់​ថន រស់នៅ​ទីក្រុង​ភ្នំពេញ ទិញ​ទូរស័ព្ទ​ពី​ហាង​អង្គ​រមាស និង​មួយ​រូប​ទៀត​គឺ ឈ្មោះ​ធីតា ក៏​រស់នៅ​ទីក្រុង​ភ្នំពេញ ទិញ​ទូរស័ព្ទ​ពី​ហាង​អា​ម៉ី (​ស៊ីវ​អេ​ង 2)​។

ក្រៅពី​ការ​ចាប់​រង្វាន់​លើក​ទី​ពីរ​នេះ ក្រុមហ៊ុន​ក៏​បាន​យក​ម៉ូតូ​ទៅ​ប្រគល់​ជូន​បងស្រី សាម មុនី​រ៉ែ​ន ដែល​ជា​អ្នក​ឈ្នះ​កាលពី​ការ​ចាប់ឆ្នោត​លើក​ទី​មួយ​ដល់​ផ្ទះ​តែ​ម្តង​។ លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​ក៏​បាន​អញ្ជើញ​អ្នក​ឈ្នះ​ពីរ​រូប​ដែល​បាន​ឈ្នះ​រង្វាន់​ទូរទស្សន៍​កាលពី​ការ​ចាប់​រង្វាន់​លើក​ទី​មួយ​ផង​ដែរ មក​ប្រគល់​រង្វាន់​ជូន​ផង​ដែរ​។ អ្នក​ឈ្នះ​ទី​មួយ គឺ​អ្នក​នាង អ៊ី​ម នារ​តី មក​ពី​ខេត្តក្រចេះ​។ អ្នក​នាង​បាន​លើក​ឡើង​ថា នេះ​ជា​លើក​ដំបូង​នៅ​ក្នុង​ឆាកជីវិត​ហើយ​ដែល​អ្នក​នាង​បាន​ឈ្នះ​រង្វាន់​បែប​នេះ​។ ពិតជា​សប្បាយ​រីករាយ​ខ្លាំង​មែនទែន ដែល​បាន​ឈ្នះ​ទូរទស្សន៍ 43 អ៊ី​ញ មួយ​គ្រឿង​នេះ​។

ចំណែកឯ​ពូ​ផល ដែល​ឈ្នះ​ទូរទស្សន៍​មួយ​គ្រឿង​កាលពី​ការ​ចាប់​រង្វាន់​លើក​ទី​មួយ បាន​និយាយ​ថា លោក​ជា​អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន Huawei តាំងពី​យូរ​មក​ហើយ លោក​បាន​ប្រើ​តាំងពី​ម៉ូ​ដែល nova2 Lite មក​ម្ល៉េះ​ហើយ​ទូរស័ព្ទ​ដែល​លោក​បាន​ទិញ​ហើយ​ឈ្នះ​រង្វាន់​នេះ គឺ​លោក​បាន​ទិញ​ជា​កាដូ​ដើម្បី​ឲ្យ​កូនស្រី​របស់​លោក​ដែល​ទើប​ប្រលង​ជាប់ ហើយ​លោក​ក៏​ទើបតែ​ឈ្នះ​រង្វាន់​ជា​លើក​ទី​មួយ​ដូច​គ្នា​ដែរ​។

ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដូច​ពួក​គាត់ អ្នក​គ្រាន់តែ​ទិញ​ស្មា​ត​ហ្វូ​ន Huawei អេ 7 nova 3 Lite nova 3i ឫ nova3 រហូត​ដល់​ថ្ងៃ 27 មេ​សា ហើយ​បំពេញ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ ដូច​ជា​ឈ្មោះ លេខ​ទូរ​សព្ទ លើ​ប័ណ្ណធានា​សន្លឹក (Dealer Copy) ហើយ​យក​ទៅ​បណ្តា​ហាង​ទូរស័ព្ទ​ដែល​អ្នក​បាន​ទិញ ដើម្បី​មានឱកាស​ចូលរួម​ការ​ចាប់​រង្វាន់​។

ការ​ចាប់​រង្វាន់​លើក​ទី​3 នឹង​ធ្វើ​ឡើង​ថ្ងៃ 15 មីនា និង លើក​ទី​4 ថ្ងៃ 29 ខែមីនា ដែល​រង្វាន់​មាន​ដូច​ជា ម៉ូតូ Zoomer X 1 រង្វាន់ និង​ទូរទស្សន៍ Smart TV 2 រង្វាន់ ក្នុង​ការ​ចាប់​រង្វាន់​មួយ​លើក​ៗ ។ ចំណែកឯ​ការ​ចាប់​រង្វាន់​ធំ​លើក​ចុង​ក្រោយ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី 03 ខែ ឧសភា ដោយ​មានការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ និង Facebook Page របស់ Huawei និង MYTV ដែល​រង្វាន់​រួម​មាន​រថយន្ត Mazda 2 មួយ​រង្វាន់ តម្លៃ​ជាង 3 ម៉ឺន 4 ពាន់​ដុល្លារ និង​ទូរទស្សន៍ Smart TV 4 រង្វាន់​។

អ្នក​ឈ្នះ​បន្ទាប់​អាច​ក្លាយជា​រូប​អ្នក​! នៅ​ចាំ​អី​ទៀត​! តោះ​ទៅ​ទិញ​ស្មា​ត​ហ្វូ​ន Huawei អេ 7 nova 3 Lite nova 3i ឬ nova3 ទាំងអស់​គ្នា​! គួរ​បញ្ជាក់​ផង​ដែរ​ថា ស្មា​ត​ហ្វូ​ន Huawei ដែល​កំពុង​វាយលុក​ប្រកួតប្រជែង និង​ដណ្តើម​ទីផ្សារ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ គឺ Huawei អេ 7 មាន​តម្លៃ​ត្រឹមតែ $189 nova3 Lite តម្លៃ $259 nova3i តម្លៃ $299 nova3​តម្លៃ​$469 និង​ថ្មី​ៗ​នេះ​កាន់តែ​កើន​កំ​ដៅ​ទីផ្សារ​នោះ​គឺ Huawei អេ​5s តម្លៃ​ញ៉ាក់​សាច់​ត្រឹម 159$​។ ដោយ​សហការ

https://www.youtube.com/watch?v=EKvEJHax0r4&t=30s

https://www.facebook.com/huaweimobilekh/videos/151345805816315/
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ