ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កឹ​ម សុខា​និយម​ថា លោក​សម រ​ង្ស៊ី បាន​តែ​និយាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​កឹ​ម សុខា​និយម​បាន​ហៅ​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​មនុស្ស​ចោលម្សៀត​បាន​និយាយ​មិន​ធ្វើ​ដូច​ការ​សន្យា ។ ការ​លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​លោក​សម រ​ង្ស៊ី បាន…

រាជធានី​ភ្នំពេញ ៖ អ្នក​កឹ​ម សុខា​និយម​បាន​ហៅ​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​មនុស្ស​ចោលម្សៀត​បាន​និយាយ​មិន​ធ្វើ​ដូច​ការ​សន្យា ។ ការ​លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​លោក​សម រ​ង្ស៊ី បាន ភ្នាល់​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន​ថា វិក​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១៩ បើ​មិន​មានការ​ដោះ​លែង​លោក​កឹ​ម សុខា ហើយ​បើ​មានការ​ដោះ​លែង​លោក​កឹ​ម សុខា សម្តេច​តេ​ជោ​នឹង​ចុះ​ចេញពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​។

លោកឈុំ ឈឿន អតីតជំនួយការលោក អ៊ូ ច័ន្ទរ័ត្ន អតីតសមាជិកសភា គណបក្សសង្គ្រោះជាតិ ដែលបាន​លើក​ឡើង​យ៉ាង​ដូច្នេះ​« ខ្ញុំ​សរសើរ​ដល់​អ្នក​ដែល​ហ៊ាន​ប្រើ​សិទ្ធិ​នៅ​ក្នុង​ការ​សម្រេច​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ គ្រាន់បើ​ជាង​មនុស្ស​ខ្លះ​និយាយ​ហើយ​លេបសម្ដី តើ​ថ្ងៃនេះ​ជា​ថ្ងៃ​អ្វី ? បើ​ខ្លួនឯង​ចោលម្សៀត​ទេ​កុំ​ប្រឹង​ព្រុស​ពេក វា​អត់​កំណើត​នោះ​ទេ​» ។ លោក​បន្ត​ថា តាំងពី​ឆ្នាំ​២០១៥ ដល់​បច្ចុប្បន្ន បើ​គ្មាន​ការ​បើកភ្លើង​ខៀវ​ពី​លោកនាយក​រដ្ឋមន្ត្រី ឬ​ការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​នោះ​ទេ កុំ​សង្ឃឹមថា ហ៊ាន​ចូល​ស្រុក​ឲ្យ​សោះ ។

សូម​ជម្រាប​ថា បើ​តាម​ការ​សង្កេត​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​កើតឡើង​ពីរ​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស​សម រ​ង្ស៊ី បាន​កំពុង​បែកបាក់​គ្នា​បន្ទាប់​ពី​លោក​សម រ​ង្ស៊ី​បាន​វាយប្រហារ​អ្នក​កឹ​ម សុខា​និយម ខណៈ​ដែល​កឹ​ម សុខា កំពុង​ជាប់​ឃុំ​នៅ​ក្នុងផ្ទះ​តាម​អំណាច​ដីកា​របស់​តុលាការ ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ