ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបោសថ​សី​លចំ​ថ្ងៃ​អង្គារ​ពេលា​ល្អ​លើក​លាភ​សំណាង​នាំ​មក​នូវ​សិរី​សួស្តី​គ្រប់​ប្រការ

5 ឆ្នាំ មុន

ការ​ទស្សន៍​ទាយ​ជោគជតារាសី​តាម​ក្បួន​ហោរាសាស្ត្រ​វា​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ជីវិត តែ​ពេល​ខ្លះ​ក៏​អាច​ជួយ​លើកទឹកចិត្ត និង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ហ៊ាន​ទម្លុះទម្លាយ​រហូត​សម្រេច​កិច្ចការ​ធំដុំ​ទទួល​ជោគជ័យ​ក្នុង​ជីវិត​។ ព្រោះហេតុនោះ​បានជា​ការ​ទស្សន៍​ទាយ​របស់​គ្រូ​ហោរ​នៅ​តែ​មាន​ប្រជាប្រិយភាព​ដល់​មហាជន​ទូទៅ ។ តាម​គ្រូ​ហុងស៊ុយ​ចិន​សែ​ដែល​ទើប​ទទួល​មុន​នេះ​បន្តិច​បាន​អះអាង​ថា លោក​អ្នក​ដែល​កើត​ឆ្នាំ រោង រកា ច…

ការ​ទស្សន៍​ទាយ​ជោគជតារាសី​តាម​ក្បួន​ហោរាសាស្ត្រ​វា​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ជីវិត តែ​ពេល​ខ្លះ​ក៏​អាច​ជួយ​លើកទឹកចិត្ត និង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ហ៊ាន​ទម្លុះទម្លាយ​រហូត​សម្រេច​កិច្ចការ​ធំដុំ​ទទួល​ជោគជ័យ​ក្នុង​ជីវិត​។ ព្រោះហេតុនោះ​បានជា​ការ​ទស្សន៍​ទាយ​របស់​គ្រូ​ហោរ​នៅ​តែ​មាន​ប្រជាប្រិយភាព​ដល់​មហាជន​ទូទៅ ។

តាម​គ្រូ​ហុងស៊ុយ​ចិន​សែ​ដែល​ទើប​ទទួល​មុន​នេះ​បន្តិច​បាន​អះអាង​ថា លោក​អ្នក​ដែល​កើត​ឆ្នាំ រោង រកា ច ឆ្លូវ ម្សាញ់ វក cmt $55555 នៅ​ថ្ងៃ​អង្គារ ទី​៥ ខែមីនា​ជា​ថ្ងៃឧបោសថសីល​មាន​លាភ​ធំ​ចូល​មក​ផ្ទួន​ៗ ដែល​ចាត់​ថា​ជា​ឆ្នាំ​មានសំណាង​ធំ​បំផុត រាសី​ឡើង​ខ្ពស់ត្រដែត​មាន​លាភ មាន​លុយ​វាល់​លាន មាន​សិរី​សួស្តី មាន​សុភមង្គល​ប្រពៃ​ណាស់ ដែល​តម្រូវ​ឲ្យ​លោក​អ្នក ស៊ែរ​បួងសួង​ទទួល​លាភសក្ការៈ​ឥឡូវនេះ ។

ឆ្នាំរោង នាគរាជ​មាន​ឫទ្ធិ នៅ​ថ្ងៃ​អង្គារ​នេះ មាន​ង៉ូ​វ​ហេង​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត​លោក​អ្នក​ទទួល​ជោគជ័យ​លើ​ការងារ​ដ៏​ត្រចះត្រចង់ អ្វី​ៗ​ហូរ​ចូល​មក​សុទ្ធតែ​ជា​សម្បត្តិ​មាស ប្រាក់ ។ លោក​អ្នក​អាច​សម្រុក​ការងារ​ឱ្យ​ពេញដៃពេញជើង​ពី​ឥឡូវនេះ​ទៅ​ព្រោះថា​ផល​ល្អ​កំពុង​រង់ចាំ​ហុច​ឱ្យ​ជា​និច្ច ហើយ​បើ​ចង់​ចរចា​ពី​ការងារ​អ្វីមួយ​ពិសេស​រឿង​លុយកាក់​រមែង​ទទួល​បាន​ជោគជ័យ​។ ឯ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ មាន​តែ​ភាព​ចម្រើន​លូតលាស់​ទៅ​មុខ​ប្រសើរ​ណាស់ លុយ​ចូល​មក​ហូរហៀរ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែម​ល្អែ​ម​រកគ្នា​ប្រពៃ​ណាស់​។

ឆ្នាំរកា កំពូល​មនុស្ស​មាន​មហា​សំណាង នាំ​លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត មាន​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​។ តាម​ជើង​លេខ​បាន​កំណត់​ថា នៅ​ថ្ងៃ​អង្គារ​នេះ​អ្នក​កើត​ឆ្នាំរកា​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ ធ្វើ​ឱ្យ​គេឯង​ច្រណែន​គ្រប់​គ្នា ព្រោះតែ​ជោគជ័យ​ទាំង​ទ្រព្យធន និង​ជោគជ័យ​ទាំង​សម្ព័​ម្ធ​ភាព​ស្នេហា ។

ឆ្នាំច ជា​មនុស្ស​មាន​តេជានុភាព​តាំងពី​កំណើត​មក​ស្ពាយ​ទាំង​លាភ​សំណាង​មក​ជាមួយ​ផង នៅ​ថ្ងៃ​អង្គារ​នេះ​រាសី​ឡើង​ខ្ពស់ត្រដែត លោក​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​មក​ណែន​ៗ​ផ្ទះ ចាត់​ថា​ជា​ពេលវេលា​ដែល​លោក​អ្នក​ត្រូវ​ទទួល​លាភ​ធំ​យ៉ាង​សម្បូរហូរហៀរ​។ សម្រាប់​លោក​អ្នក​ដែល​រង់ចាំ​ទាក់ទង​ប្រាក់​កាក់ រង់ចាំ​ការងារ រង់ចាំ​ស្នេហា រង់ចាំ​ដំណឹង​ល្អ​ដទៃ​ទៀត​រមែង​មានការ​ឆ្លើយ​តប​ជា​ផល​ល្អ​មក​វិញ​សម​តាម​បំណងប្រាថ្នា​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែមល្ហែម​រកគ្នា ។

ឆ្នាំឆ្លូវ កំពូល​មនុស្ស​មាន​ឫទ្ធិ​បារមី​ខ្លាំងក្លា នៅ​ថ្ងៃ​អង្គារ​នេះ​លោក​អ្នកមាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លុយ​ហូរ​ចូល​ឈឹប​ៗ លាភ​ធំ​បោល​ចូល​មក​ដូច​ចាក់ទឹក ។ អ្នក​កើត​ឆ្នាំ​នេះ​ធាតុមាស​ជា​អ្នកមាន​ចិត្ត​បុណ្យ​ឧត្តម​ប្រសើរ​ណាស់។ កិច្ចការ​ទាំងឡាយ​លូតលាស់​លឿន​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​។ គូ​ស្វាមីភរិយា កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ និង​ការ​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំម្សាញ់ ពស់​ធំ​នាំ​សំណាង នៅ​ថ្ងៃ​អង្គារ​នេះ​រាសី​ឡើង​ខ្ពស់ត្រដែត ជីវិត​មាន​សុភមង្គល​ដ៏​ត្រចះត្រចង់ ជា​ពេលវេលា​នាំ​មក​នូវ​លាភ​សំណាង​ចូល​ក្នុង​ខ្សែជីវិត​រស់នៅ​ដ៏​មាន​សិរី​សួស្តី​។ ចំណែកឯ​ការងារ​តូច​ធំ​របស់​លោក​អ្នកមាន​អំណោយផល​ល្អ ទទួល​ជោគជ័យ​ហួស​ពី​ការ​ស្មាន ។ ចំពោះ​លោក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទី​ជិត​ឬ​ឆ្ងាយ​តែង​ហុច​ផល​ធំធេង​លើស​ពេល​ណា​ៗ​ទាំងអស់​។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ ស្នាមញញឹម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំវក នៅ​ថ្ងៃ​អង្គារ​នេះ​រាសី​ឡើង​ខ្ពស់ត្រដែត នាំ​សំណាង​ចូល​ផ្ទះ យីអ៊ុន​លោក​អ្នក​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ជា​ឱកាសល្អ​ក្នុង​ការ​សម្រេចចិត្ត​ចរចា ឬ​ធ្វើ​កិច្ចសន្យា ឬ​ក៏​ផ្លាស់​ប្តូរ​ការងារ​អ្វីមួយ​រមែង​បាន​ជោគជ័យ និង​ទទួល​បាន​លាភ​ធំ​ចូល​មក​ណែន​ផ្ទះ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទី​ជិត​ឆ្ងាយ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​ច្រើន​លើស​ពេល​ណា​ៗ​ទាំងអស់ ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​មាន​តែ​ក្រុម​មនុស្ស​ល្អ​ៗ​ជួយ​ជ្រោមជ្រែង ជួយ​យកអាសា និង​គាំពារ​ជា​និច្ច​។ សម្រាប់​អ្នកធ្វើការ​តាម​ស្ថាប័ន​វិញ​ក៏​នឹង​បាន​ឡើងបុណ្យស័ក្តិ ឋានៈ​ខ្ពង់ខ្ពស់​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ការ​ស្រុះស្រួល​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​សែន​មហា​ប្រពៃ ។