ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ពីរ​នាក់​ជួប​គ្រោះ​អកុសល​យ៉ាង​រន្ធត់​តាម​បណ្តោយ​ផ្លូវលេខ​១

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​យុវជន​ម្នាក់​ទៀត​បាន​ស្លាប់​តាម​ផ្លូវ​ពេល​ដឹក​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទីក្រុង​ភ្នំពេញ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៩ ត្រង់​ចំណុច​រង្វង់​មូល​ទូក នៅ​តាម​បណ្តោយ​ផ្លូវលេខ​១…

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​យុវជន​ម្នាក់​ទៀត​បាន​ស្លាប់​តាម​ផ្លូវ​ពេល​ដឹក​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទីក្រុង​ភ្នំពេញ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៩ ត្រង់​ចំណុច​រង្វង់​មូល​ទូក នៅ​តាម​បណ្តោយ​ផ្លូវលេខ​១ ស្ថិត​ក្នុងភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។

​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១B-០៣៦០ បើកបរ​ដោយ​ឈ្មោះ ប្រាក់ ណា​រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ទី ៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ​។ រីឯ​​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ​លន់ សុភា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ទី​៣ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង រង​របួសធ្ងន់ ក្រោយមក​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​។

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​បាន​រង​របួសធ្ងន់ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ដែរ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ក៏​ដឹក​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ តែ​ជា​អកុសល​ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​តាម​ផ្លូវ ហើយ​ត្រូវ​បាន​ដឹក​ត្រឡប់​យក​មក​លំនៅ​ដ្ឋា​ន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​កើតហេតុ រថយន្ត​បង្ក​បាន​បើក​គេច​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​យក​ម៉ូតូ​រង​គ្រោះ​មក​រក្សា​ទុក និង​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​ដើម្បី​យក​មក​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ