ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​គេ​ជើងឯក​ហ្វេ​ស​ប៊ុ​ក​នៅ​ស្រុក​ខ្មែរ ?

5 ឆ្នាំ មុន

មាន​មនុស្ស​ជិត​៧​លាន​នាក់​ដែល​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ យោង​តាម​ទិន្ន័យ​ស្តី​ពី​ប្រជាប្រិយភាព​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ថា សម្តេច​ហ៊ុន សែន​ក្លាយជា​ជើងឯក​ដោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​មាន​ចំនួន Likes រហូត​ដល់​ជាង​១១​លាន ។ វេ​ប​សាយ socialbakes.com…

មាន​មនុស្ស​ជិត​៧​លាន​នាក់​ដែល​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ យោង​តាម​ទិន្ន័យ​ស្តី​ពី​ប្រជាប្រិយភាព​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ថា សម្តេច​ហ៊ុន សែន​ក្លាយជា​ជើងឯក​ដោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​មាន​ចំនួន Likes រហូត​ដល់​ជាង​១១​លាន ។

វេ​ប​សាយ socialbakes.com ដែល​និយាយ​អំពី​ទិន្ន័យ​ហ្វេ​ស​ប៊ុ​ក​បានអោយ​ដឹង​ថា អ្នកនយោបាយ​កម្ពុជា​ពីរ​រូប​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាងគេ ​នៅ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក គឺ​សម្តេច​ហ៊ុន​សែន និង​លោក​សម រ​ង្ស៊ី ។ ប៉ុន្តែ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​ហ្វេ​ស​ប៊ុ​ករប​ស់លោក​សម រ​ង្ស៊ី ដោយ​ហ្វេ​ស​ប៊ុ​ក​សម្តេច​មាន​ជាង​១១​លាន likes ខណៈ​សម រ​ង្ស៊ី មាន​ជាង​៥​លាន likes ។

ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​ពេញ​និយម​ជាងគេ​បំផុត​នៅ​កម្ពុជា​ទាំង​ដប់ រួម​មាន​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ ហ្វេ​ស​ប៊ុ​ក​សម រ​ង្ស៊ី ហ្វេ​ស​ប៊ុ​កកោះ​សន្តិភាព ហ្វេ​ស​ប៊ុ​ក​ប្រលោមលោក Sabay ហ្វេ​ស​ប៊ុ​ក​សុខ​សុភាព ហ្វេ​ស​ប៊ុ​ក Post Khmer ហ្វេ​ស​ប៊ុ​ក​អាស៊ី​សេរី ហ្វេ​ស​ប៊ុ​កវី​អូ​អេ ហ្វេ​ស​ប៊ុ​ក Khmerload និង​ហ្វេ​ស​ប៊ុ​ក អ៊ា​ង សុ​ផល្លែ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ