ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ គ្មាន​ការ​ចរចា​នយោបាយ​អ្វី​ទាំងអស់​សម្រាប់​អតីតមន្ត្រី​បក្ស​ប្រឆាំង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា គ្មាន​ការ​ចរចា​ផ្នែក​នយោបាយ​ណាមួយ​សម្រាប់​អតីតមន្ត្រី​គណបក្សប្រឆាំង​ដែល​ចង់​ឲ្យ​បាន​នីតិសម្បទា​ផ្នែក​នយោបាយ​ឡើង ក្រៅពី​ការ​ស្នើ​សុំ​ដោយ​ខ្លួនឯង​នោះ​ទេ សម្តេច​តេ​ជោ​បាន​ថ្លែង​ក្នុង​ពិធី​បើក ការដ្ឋាន​សាងសង់​សំណង់​ផ្សេង​ៗ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា គ្មាន​ការ​ចរចា​ផ្នែក​នយោបាយ​ណាមួយ​សម្រាប់​អតីតមន្ត្រី​គណបក្សប្រឆាំង​ដែល​ចង់​ឲ្យ​បាន​នីតិសម្បទា​ផ្នែក​នយោបាយ​ឡើង ក្រៅពី​ការ​ស្នើ​សុំ​ដោយ​ខ្លួនឯង​នោះ​ទេ សម្តេច​តេ​ជោ​បាន​ថ្លែង​ក្នុង​ពិធី​បើក ការដ្ឋាន​សាងសង់​សំណង់​ផ្សេង​ៗ ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៩ បាន​បញ្ជាក់​ថា គ្មាន​ត្រូវ​ចរាច រណ៍​ផ្នែក​នយោបាយ​សម្រាប់​បើកផ្លូវ​ឲ្យ​អតីត​បក្ស​ប្រឆាំង​មាន​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ទេ គឺ​ត្រូវ​ទុក​សិទ្ធិ​ឲ្យ​តុលាការ​កាត់ក្តី​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន និង​កំពុង​ដាក់​ក្រោម​ការ​ត្រួត ពិនិត្យ​របស់​តុលាការ នេះ​ជា​សារ​នយោបាយ​ជាក់លាក់ តែ​ហ៊ុន សែន មិន​អាច​ធ្វើ​ផ្ទុយ​ពី​នេះ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា «​ខ្ញុំ​សូម​ឲ្យ​សារ​ទៅ​អ្នក​ទាំងឡាយ​ដែល​លើក​មតិ​នេះ លើក​មតិ​នោះ សុំ​អ្នក​ត្រូវ​ចាំ​ថា សិទ្ធិ​ចុះហត្ថលេខា​នៅ​លើ​ដៃ ហ៊ុន សែន បើ​អ្នក​ប្រហើ​ន ហើយ​វាយតម្លៃ​ខុស សូ​ម្បី​តែ​ដាក់​១៥​នាក់ មក​ត្រូវ​ដោយ​សរសេរ​លិខិត​ម្នាក់​មួយ​ៗ​តាម​ការ​ណែនាំ​របស់​ក្រសួងមហាផ្ទៃ ។ ប៉ុន្តែ​ក្នុង​ចំណោម​១៥​នាក់​មាន​មនុស្ស​២​នាក់​ជា​មនុស្ស​ក្បាលរឹង ហើយ ប្រឆាំង​ជាមួយ​សាលដីកា​តុលាការ ខ្ញុំ​នឹង​អាច​ទាត់​ចោល​២​នាក់​ចេញ​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​អតីតមន្ត្រី​បក្ស​ប្រឆាំង​មិន​ទាន់​ទទួល​បាន​នីតិសម្បទា​នយោបាយ ហើយ​ធ្វើ​នយោបាយ​នោះ​នឹង​ខុសច្បាប់ ។ នេះ​មិនមែន​ជា​បង្ក្រាប់​ខាង​នយោបាយ​នោះ​ទេ ប៉ុន្តែ​ជា​ការ​ពង្រីក​លំហ​នយោបាយ​សម្រាប់​ដំណើរ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​នីតិរដ្ឋ ។

សម្តេច​លើក​ឡើង​ទៀត​ថា ក្នុង​ច្បាប់​ស្តី​ពី​ពន្ធនាគារ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​នាយក​រដ្ឋមន្ត្រី​លើកលែងទោស​ដល់​ទណ្ឌិត​ពេល​នា​ក៏​បាន​ដែរ ប៉ុន្តែ​ក្នុង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មិន​បាន​បើក​ច្រក​ណាមួយ​សម្រាប់​នាយក​រដ្ឋមន្ត្រី​ស្នើ​ទៅ​ព្រះ​ម​ក្សត្រ ដើម្បី​ផ្តល់​នីតិសម្បទា​នយោបាយ​ឡើង​វិញ​បាន​ទេ ។ ដូច្នេះ​ហើយ​បានជា​រាជរដ្ឋាភិបាល​ធ្វើ​វិសោធន​ច្បាប់​ស្តី​ពី​គណបក្ស​ន​យោ បាយ បើ​ច្រក​សម្រាប់​ធ្វើ​នីតិសម្បទា​ដែល​ត្រូវ​ស្នើ​ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្នើ​ទៅ​នាយក​រដ្ឋមន្ត្រី ហើយ​នាយក​រដ្ឋមន្ត្រី​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ ។ សម្តេច​ក៏​លើក​ឡើង​ទៀត​ថា មាន​មនុស្ស​ចំនួន​បាន​ដាក់​ល​លក្ខខណ្ឌ​ថា សុំ​ឲ្យ​ដោះ​លែង​មេ​របស់​គេ​ទើប​គេ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ។ សម្តេច​បញ្ជាក់​ថា​«​យើង​បាន​ធ្វើ​សម្រាប់​មនុស្ស​៣​នាក់ ហើយ​ឥឡូវនេះ​មាន​មនុស្ស​មួយ​ចំនួន​បាន​កំពុង​រត់ការ ប៉ុន្តែ​គេ​បែរ​ថា ចាំ​ៗ ហើយ​ក៏​មាន​មនុស្ស​ចំនួន​ឆ្លើយ​ថា ឲ្យ ដោះ​មេ​គេ​មុន​ទៅ​គេ​នឹង​ធ្វើ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ