ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«អតីតអ្នកប្រឆាំងជាប់បម្រាម ត្រៀម​សុំ​សិទ្ធិ​ធ្វើនយោ​បាយ»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ ទោះបីជា​មិន​បាន​បញ្ជាក់​ចំនួន​ប៉ុន្មាន​រូប​យ៉ាងណា​ក្តី អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន​អះអាង​ថា​ អតីត​ក្រុមប្រឆាំង​ខ្លះ​កំពុង​តែ​រៀបចំ​ត្រៀមខ្លួន​ដាក់​ពាក្យសុំ​ទទួល​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ ។ ការ​ត្រៀមខ្លួន​នេះ​ត្រូវ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​បាន​អះអាង​ថា​ក្រុមប្រឆាំង​កំពុង​តែ​ជ្រួលច្របល់​ដោយសារ​តែ​មេ​បក្ស​ខ្លួន​បាន​ប្រកាស​មិន​ចូល​ស្រុក​តាម​សន្យា និង​ការ​ភ្នាល់​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖​ ទោះបីជា​មិន​បាន​បញ្ជាក់​ចំនួន​ប៉ុន្មាន​រូប​យ៉ាងណា​ក្តី អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន​អះអាង​ថា​ អតីត​ក្រុមប្រឆាំង​ខ្លះ​កំពុង​តែ​រៀបចំ​ត្រៀមខ្លួន​ដាក់​ពាក្យសុំ​ទទួល​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ ។ ការ​ត្រៀមខ្លួន​នេះ​ត្រូវ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​បាន​អះអាង​ថា​ក្រុមប្រឆាំង​កំពុង​តែ​ជ្រួលច្របល់​ដោយសារ​តែ​មេ​បក្ស​ខ្លួន​បាន​ប្រកាស​មិន​ចូល​ស្រុក​តាម​សន្យា និង​ការ​ភ្នាល់​នោះ​ទេ ។

លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា​«​ពួក​ឧទ្ទាម​ក្រៅច្បាប់​ដែល​កំពុង​ភៀសខ្លួន​នៅ​ឯនាយ​សមុទ្រ បាន​និង​កំពុង​បែកបាក់​គ្នា​យ៉ាង​ស្រួចស្រាល់ និង​កំពុង​ជ្រួលច្របល់​យ៉ាង​ខ្លាំង​ដោយសារ​អ្នកខ្លះ​ចង់ទៅ​ទទួល​លោក​ប្រធាន​កំសាក តែ​ទណ្ឌិត​ប្រធាន​មិន​ហ៊ាន​ចូល​ស្រុក ។ អ្នកខ្លះ​កំពុង​ត្រៀម ខ្លួន​ដាក់​ពាក្យសុំ​ទទួល​បាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ អ្នកខ្លះ​កំពុង​អត់​លុយ​ហូប​បាយ​នៅ​បរទេស​ចង់​វិល​ចូល​ស្រុក​វិញ តែ​នៅ​អល់អែក​ក្នុង​ចិត្ត អ្នកខ្លះ​នៅ​ដើរ​រៃ​អង្គាស​លុយកាក់​ឲ្យ បាន​គ្រប់​៣០​ម៉ឺន​ដុល្លារ​តាម​ផែនការ ខ្លះទៅ​ដើរ​ញុះញង់​ប្រ​ជន និង​កងទ័ព​ឲ្យ​បះបោរ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា តែ​រង់ចាំ​មិនឃើញ​អ្នក​ណា​ងើបឡើង​សោះ ។

លោក​ប្រធាន​(​សម រ​ង្ស៊ី​)​នៅ​តែ​ស្រែ​កថា​ខ្លាំង​ៗ ! ខ្លាំង​រហូត​ដល់​ដល់​បែកបាក់​គ្នា ខ្ទេចខ្ទី​អស់​គ្មាន​សល់​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​ក្រៅប្រទេស រហូត​មក​ដល់​ធ្វើ​ជា​គ្រូទាយ​ប្រឌិត​រឿង​ចង់​ឲ្យ​ដៃគូ​ប្រកួត​ស្លាប់ ។
តែ​គួរ​ឲ្យ​ចង់​ឲ្យ​អស់សំណើច​ណាស់ ពួក​ឧទ្ទាម​ក្រៅច្បាប់​កំពុង​ត្រដរខ្យល់​ឈាន​ទៅ​ងាប់តៃហោង​នា​េ​ពល ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ នៅ​តែ​ក្រអឺតក្រទម​ទៀត ដើម្បី​បិទ​បាំង​ការ​បរាជ័យ​របស់​ខ្លួន »​។

លោក​សុខ ឥ​សាន ក៏​បាន​ចំអក​ទៅ​កាន់​លោក​សម រ​ង្ស៊ី ដែល​មិន​ហ៊ាន​ចូល​ស្រុក​ផង​ដែរ ។ លោក​ថា​ក្រោយ​ពេល​ដែល​ឮ​សម្តេច​តេ​ជោ​ហ៊ុន សែន ចាត់វិធានការ​ម៉ុង​ម៉ាត់​ចំពោះ​ទណ្ឌិត​រត់ចោលស្រុក​រូប​នេះ​(​សម រ​ង្ស៊ី​)​បាន​ផ្លាស់​ប្តូរ​ចិត្ត ភ្លាម​ៗ​មិន​ហ៊ាន​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ​ទេ ។ ការ​ផ្លាស់​ប្តូរ​ចិត្ត​របស់​ទណ្ឌិត​ដែល​លែង​ហ៊ាន​ចូល​ក្នុង​ប្រទេស​នោះ បាន​ធ្វើ​ឲ្យ​សហការី​ជិត​ស្និទ្ធ​របស់​ទណ្ឌិត​បាន​ធូរស្រាល​ក្នុង​ចិត្ត​ដែរ ដោយសារ​ពួក​ទាំងនេះ​មិន​ចង់​ចូល​ក្នុងស្រុក​តាម​ទណ្ឌិត​រត់ចោលស្រុក​នោះ​ទ តែ​ធ្វើ​ម៉េច​បើ​បានជា​ដើរ​តាម​លោក​ប្រធាន​តាំងពី​ដើម​មក​ហើយ ។ ដូច្នេះ​ការ​ប្តូរ​ចិត្ត​របស់​ទណ្ឌិត​រត់ចោលស្រុក បាន​ធ្វើ​ឲ្យ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​បាន​ធូរស្បើយ​ក្នុង​អារម្មណ៍​ដែល​ព្រួយបារម្ភ​ពី​អនាគត​របស់​ខ្លួន​នៅ​ពេល​ចូល​ស្រុក​កាម​លោក​ប្រធាន​របស់​ខ្លួន ។

ចំណែក​អ្នក​នៅ​ក្នុង​ប្រទេស​កើតការ​ក្តៅ ក្រហាយ​យ៉ាង​ខ្លាំង ដែល​ទណ្ឌិត​រត់ចោលស្រុក​ភូត​កុហក​ចើ​ន​ពេក​ទៅ​ហើយ នាំ​ឲ្យ​អស់សង្ឃឹម​លែង​ខ្វល់​អី​ទៀត​ហើយ ។ កាលពី​ថ្ងៃ​ទី​២ ខែមីនា ព្រះមហាក្សត្រ​ព្រះករុណា​សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី បាន​ផ្តល់​នីតិសម្បទា​នយោបាយ​ឲ្យ​លោក​ស៊ី​ម សុវណ្ណ​នី ហៅ​ស៊ី​ម វ៉ា​ន់​នី អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈ​ពេល​​៥​ឆ្នាំ​តាម​អំណាច​សាលដីការ​របស់​តុលាការ​កំពូល​ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ