ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ក្រពុំ​ឈូក​» មេការ​ល្បី​រន្ទឺ​ជួញដូរ​មនុស្ស​យូរ​ឆ្នាំ​នៅ​ក្រុង​តា​ខ្មៅ តុលាការ​សម្រេច​ហើយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​៖ លោកស្រី ពេ​ជ មា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន «​ក្រពុំ​ឈូក​» មេការ​ជួញដូរ​មនុស្ស​ដ៏​ល្បី​ម្នាក់​នៅ​ក្រុង​តា​ខ្មៅ​ហើយ​នៅ​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៩ ដោយ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ…

ខេត្តកណ្តាល​៖ លោកស្រី ពេ​ជ មា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន «​ក្រពុំ​ឈូក​» មេការ​ជួញដូរ​មនុស្ស​ដ៏​ល្បី​ម្នាក់​នៅ​ក្រុង​តា​ខ្មៅ​ហើយ​នៅ​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៩ ដោយ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​សញ្ចរ​កម្ម និង​ផ្តល់​កន្លែង​សំរាប់​ធ្វើ​ពេស្យាចារ​» ប្រព្រឹត្ត​នៅ​ភូមិ​ថ្មី​២ សង្កា​ក់តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កាលពី​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​មាត្រា​២៥ មាត្រា​២៦ និង​មាត្រា​៣២​នៃ​ក្រមព្រហ្មទណ្ឌ​។

ជនជាប់ចោទ​មានឈ្មោះ ទូច ចាន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ឈ្មោះ​ហៅ​ក្រៅ ក្រពុំ​ឈូក មាន​ទីលំនៅ​បច្ចុប្បន្ន​នៅផ្ទះ​ជួល​ក្នុងភូមិ​ថ្មី​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​មាន​ទីលំនៅ​កំណើត​នៅ​ភូមិ​អង្គ​បាន ឃុំ​អង្គ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម ព្រមទាំង​នារី​រង​គ្រោះ​៦​នាក់ ក្នុង​នោះ​មាន​នារី​ម្នាក់​ជា​អនីតិជន​។

សូម​រំលឹក​ថា នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បានឱ្យ​ដឹង​ថា ដោយ​មាន​សេច​ក្តីរាយការណ៍​ពី​ពលរដ្ឋ​ល្អ​ថា មាន​មេការ​ម្នាក់​បាន​នាំ​ស្រី​ៗ​ជា​ច្រើន​នាក់​ទៅ​ផ្ទះសំណាក់ វី​សាល ស្ថិត​នៅ​ភូមិ​ថ្មី ក្នុង​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។ ភ្លាម​នោះ​លោក រស់ សា​វិ​ន ប្រធាន​ការ​រិ​យា​ល័យ​ការ​ជួញដូរ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​ធ្វើការ​ឆែកឆេរ ក៏​ឃើញ​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់ ដូចដែល​ពលរដ្ឋ​បាន​រាយការណ៍​មក​មែន ។

គួរ​រំលឹក​ទៀត​ថា ៖ ចាប់​បាន​ហើយ​មេការ​ល្បី​រន្ទឺ​ជួញដូរ​មនុស្ស​យូរ​ឆ្នាំ​នៅ​ក្រុង​តា​ខ្មៅ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ