ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​បាត់ដំបង​…5​ឃុំ​រង​ខ្យល់​កន្ត្រាក់​ធ្ងន់ មនុស្ស​ក៏​របួស

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ខ្យល់​ក​ន្ក្រា​ក់​បាន​វាយប្រហារ​មួយ​ប្រាវ​ទៅ​លើឃុំ​ចំនួន​៥ ក្នុងស្រុក​បាណ​ន់ កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​០៣​ មីនា បាន​ធ្វើ​ឱ្យលំនៅ​ឋាន​​ពលរដ្ឋ​ប្រមាណ​ជិត​២០​ខ្នង ត្រូវ​​រង​ការ​ខូចខាត ក្នុង​នោះ​មាន​ចំនូ​ន​៤​ខ្នង ​ដួល​រាប​ដល់​ដី…

ខេត្តបាត់ដំបង ៖ ខ្យល់​ក​ន្ក្រា​ក់​បាន​វាយប្រហារ​មួយ​ប្រាវ​ទៅ​លើឃុំ​ចំនួន​៥ ក្នុងស្រុក​បាណ​ន់ កាលពី​ម៉ោង​
៥​ល្ងាច​ថ្ងៃ​ទី​០៣​ មីនា បាន​ធ្វើ​ឱ្យលំនៅ​ឋាន​​ពលរដ្ឋ​ប្រមាណ​ជិត​២០​ខ្នង ត្រូវ​​រង​ការ​ខូចខាត ក្នុង​នោះ​មាន​ចំនូ​ន​៤​ខ្នង ​ដួល​រាប​ដល់​ដី ថែម​ទាំង​​ខូចខាត​ម៉ូតូ​ និង​របួស​មនុស្ស​ម្នាក់​ផង​ដែរ ​។ នេះ​បើ​តាម​សេចក្ដី​រាយ​
ការ​ណ៍​របស់​សមត្ថកិច្ច​ ។

បើ​តាម​សេចក្ដីរាយការណ៍​បឋម​បានឱ្យ​​ដឹង​ថា ខ្យល់​កន្ត្រាក់​ដែល​មាន​លាយឡំ​នឹង​ភ្លៀង​ធ្លាក់​មួយ​ប្រាវ​ផង​បាន​ប៉ះ​ទ​ង្គិច​​ទៅ​លើ​ឃុំ​ចំនួន​​៥ នៅ​ក្នុងស្រុក​បាណ​ន់​ ។ ឃុំ​ទាំង​៥​នោះ​ មាន​១-​ឃុំ​ក​ន្ទឺ​១ រលំ​ផ្ទះ​១​ខ្នង​ទាំង​ស្រុង​​នៅ​ភូមិ​ស្វាយ​បី​ដើម ខូចខាត​ម៉ូតូ​៣​គ្រឿង និងរបួស​មនុស្ស​ម្នាក់​ស្រាល ។ ២-​ឃុំ​ឈើទាល រលំ​ផ្ទះ​៣​ខ្នង ​ខូចខាត​ទាំង ៣-ឃុំ​បាយដំរាំរបើក​ដំបូល​ស័ង្ក​​សី​អស់​ចំនួន​​៤​ខ្នង ។ ៤-​ឃុំភ្នំ​សំពៅ របើក​ដំបូល​ស​័ង្ក​សី​អស់​ចំនួន​​៥​ខ្នង និង​៥-ឃុំ​ក​ន្ទឺ​២ របើក​ដំបូល​ស័ង្ក​​សី​អស់​ចំនួន​​៤​ខ្នង ​។

បើ​តាម​ប្រភព​ពី​អាជ្ញារ​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រៅពី​វាយប្រហារ​ទៅ​លើ​លំនៅ​ឋាន​ប្រជាពលរដ្ឋ ខ្យល់ព្យុះ​រដូវ​ប្រាំង​នេះ ​ក៏​បាន​វាយ​ប៉ើង​តូប​លក់ដូរ​អស់​ជា​ច្រើន​កន្លែង ​នៅ​តំបន់​ទេសរ​ណ៍​ប្រាសាទ​បាណ​ន់​ផង​ដែរ​ ។

សូម​បញ្ជាក់​​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ​ដែល​ខ្យល់ព្យុះ​រដូវប្រាំង​ បាន​វាយប្រហារ​មក​លើ​ខេត្តបាត់​ដំបង​។ កាលពី​ស​ប្ដា​ហ៍មុន​ខ្យល់​កន្ត្រាក់​នេះ​បាន​វាយប្រហារ​ជា​បន្តបន្ទាប់​ទៅ​លើ​ស្រុក​មួយ​ចំនួន​នៅ​ក្នុង​ខេត្តបាត់ដំបង ដែល​ធ្វើ​ឲ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​យ៉ាងតិច​ជិត​២០០​ខ្នង​បាន​រង​ការ​ខូចខាត​រួម​ទាំង​សម្ភា​រះ​ជា​ច្រើន​ទៀត​។ នេះ​បើ​យោង​តាម​របាយ​ការ​ណ៏​របស់​អាជ្ញាធរ​កន្លង​មក​៕ ទោះ​យ៉ាងណា​ពេល​នេះ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​កំពុង​ចុះ​ពិនិត្យ ដើម្បី​ដោះស្រាយ​បឋម​ហើយ​៕

អត្ថបទសរសេរ ដោយ