ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​នាក់​ដួល​គរ​លើ​គ្នា​មុខ​យី​ឌុ​ប​យ៉ាង​រន្ធត់ទាំង​ព្រឹក​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ ខណៈ​ជន​រង​គ្រោះ​ទាំង​២​ជិះ​ម៉ូតូ​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ជែង​យានយន្ត​នៅ​ខាង​មុខជា​បន្តបន្ទាប់ ហើយ​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ទៀត​ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង​។ គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ ខណៈ​ជន​រង​គ្រោះ​ទាំង​២​ជិះ​ម៉ូតូ​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ជែង​យានយន្ត​នៅ​ខាង​មុខជា​បន្តបន្ទាប់ ហើយ​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ទៀត​ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង​។

គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ជិះ​គ្នា​២​នាក់​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៣ ព​ណ៌ខ្មៅ​ ពាក់​ស្លាក​លេខ ភ្នំពេញ ១B-២៧៣៩ បើកបរ​ដោយ​យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​យុវជន​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​មិន​ស្គាល់​អត្តសញ្ញាណ មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ បាន​រង​របួសធ្ងន់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

រីឯ​ភាគី​ខាង​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ តាកែវ ៣A-១៩១២ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។
តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​ជែង​យានយន្ត​នៅ​ខាង​មុខជា​បន្តបន្ទាប់ ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ ម៉ូតូ​របស់​ជន​រង​គ្រោះ​បាន​វាក់​ជាមួយ​រថយន្ត​យី​ឌុ​ប​ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ពេល​នោះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​មិន​អាច​គេច​ទៅ​ខាង​ណា​បាន​ឡើយ ក៏​ជ្រុល​ទៅ​បុក​យ៉ាង​ពេញទំហឹង​ជាមួយ​រថយន្ត​នោះ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ទាំង​២​នាក់​ដួល​គរ​លើ​គ្នា ហើយ​យុវជន​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​បែកក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម និង​យុវជន​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​បាន​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​នគរបាល​បញ្ជូន ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ ។ ចំណែក​ម៉ូតូ​នៅ​ក្រោម​រថយន្ត​តែ​ម្ដង​។ រីឯ​អ្នកបើកបរ​រថយន្ត​យី​ឌុ​ប​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើ​តេ​តុ នគរបាល​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​បាន​សហការ​គ្នា​ចុះ​ធ្វើការ​វាស់វែង និង​សម្រួល​ចរាចរ​ដែល​កកស្ទះ​នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ​និង​ផ្លូវជាតិ​លេខ​៤ រួច​បាន​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក ព្រម​ទាំ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទាំង​២​នាក់​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ