ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​នោះ​លឿន ពន្លះ​ប៉ើង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹក​ទឹក​កមួយ​គ្រឿង​បើក​បោះពួយ​លឿន​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឱ្យ​បាក់​អស់​មួយ​កង់ ហើយ​ប៉ះ​បង្គោល​ភ្លើង​ទ្រេត​អស់​មួយ​ដើម ទៅ​មុខ​លែង​រួច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹក​ទឹក​កមួយ​គ្រឿង​បើក​បោះពួយ​លឿន​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឱ្យ​បាក់​អស់​មួយ​កង់ ហើយ​ប៉ះ​បង្គោល​ភ្លើង​ទ្រេត​អស់​មួយ​ដើម ទៅ​មុខ​លែង​រួច ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៩ ត្រង់​ចំណុច​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ជ្រុង​ខាង​ផ្លូវ​ឧកញ៉ា​ម៉ុង ឫ​ទ្ធី ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ ។

រថយន្ត​បង្ក​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ មាន​ឃ្លប់​ដឹក​ទឹកកក មិន​មាន​ពាក់​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ បន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ​បើក​ដឹក​ទឹកកក​ដើរ​ដាក់​ឱ្យ​ម៉ូយ​ក្នុង​ល្បឿន​លឿន​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឱ្យ​ប៉ើង​បាក់​អស់​មួយ​កង់ ហើយ​ប៉ះ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ទ្រ​ត​អស់​មួយ​ដើម​ទៀត ទើប​រថយន្ត​ទៅ​មុខ​លែង​រួច​បែក​ធុង​ទឹក​ខ្ទេច ។

ក្រោយ​កើតហេតុ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ហើយ​គេ​ឃើញ​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ រួច​អួ​ស​យក​រថយន្ត​ដឹក​ទឹកកក​ខាង​កើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក ស្នងការ​រាជធានី​ភ្នំពេញ រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ