ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​១​យប់​១​ថ្ងៃ ពេល​រក​ឃើញ​…រន្ធត់មួយ​​គ្រួសារ​ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល​៖ បុរស​ម្នាក់​ស្រាប់តែ​បាត់​ខ្លួន​ពី​ផ្ទះ​មិនដឹង​ជា​ទៅ​ទីណា ហើយ​រយៈពេល​១​យប់​និង​១​ថ្ងៃ​ក្រោយមក ស្រាប់តែ​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​សព​អណ្ដែត​ទឹកស្រះ ដែល​សង្ស័យ​ថា​ជន​រង​គ្រោះ​ចុះ​ងូតទឹក​ទើប​បណ្តាល​ឱ្យ​លង់​ស្លាប់​។ ហេតុការណ៍​ខាងលើ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេ​ល​ាម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្រះ​ទឹក​ខាងក្រោយ​ភូមិ​ព្រៃ​សំរោង ឃុំ​ទួល​ព្រិច…

ខេត្តកណ្ដាល​៖ បុរស​ម្នាក់​ស្រាប់តែ​បាត់​ខ្លួន​ពី​ផ្ទះ​មិនដឹង​ជា​ទៅ​ទីណា ហើយ​រយៈពេល​១​យប់​និង​១​ថ្ងៃ​ក្រោយមក ស្រាប់តែ​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​សព​អណ្ដែត​ទឹកស្រះ ដែល​សង្ស័យ​ថា​ជន​រង​គ្រោះ​ចុះ​ងូតទឹក​ទើប​បណ្តាល​ឱ្យ​លង់​ស្លាប់​។

ហេតុការណ៍​ខាងលើ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេ​ល​ាម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្រះ​ទឹក​ខាងក្រោយ​ភូមិ​ព្រៃ​សំរោង ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ដែល​ឈ្មោះ ឆឹ​ម ឆ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​កើតហេតុ​។

តាម​ប្រភព​ព័ត៌មាន​ពី​ឈ្មោះ​សុត ថុ​ល ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​ជាមួយ​ជន​រង​គ្រោះ​បាន​និយាយ​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៩ ជន​រង​គ្រោះ​បាន​ដើរ​បាត់​ពី​ផ្ទះ ហើយ​ក្រុម​គ្រួ​សារបាន​ដើរ​តាម​រក​ដែរ ប៉ុន្តែ​រក​មិនឃើញ​សោះ ។

ប្រភព​ដដែល​បាន​បន្ត​ថា រហូត​ដល់​វេលា​ម៉ោង​ប្រហែល​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៩ ក៏​នាំ​គ្នា​ដើរ​រក​ជា​បន្ត​ទៀត ស្រាប់តែ​ឃើញ​ក្រមា និង​ខោអាវ​របស់​ជន​រង​គ្រោះ​នៅ​មាត់​ស្រះ ហើយ​ក៏​នាំ​គ្នា​ដើរ​រក​ជុំវិញ​ស្រះ​ទឹក​នោះ​ទៀត ក៏​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​អណ្តែត​ទឹកស្រះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង​តែ​ម្តង និង​បាន​រាយការណ៍​ជូន​នគរបាល​ដើម្បី​ឱ្យ​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័្ចយ ។

ក្រោយ​ពី​ពិនិត្យ​រួច នគរបាល​រួម​ជាមួយ​គ្រូពេទ្យ​ជំនាញ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​លង់ទឹក រួច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ