ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្នងការ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​អនាម័យ​សម្អាត​សួនច្បារ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ ក្រៅពី​ម៉ោង​ធ្វើ​ការងារ​ស្នូល លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​អនាម័យ បោសសំអាត កាត់​ស្មៅ…

​ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ ក្រៅពី​ម៉ោង​ធ្វើ​ការងារ​ស្នូល លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​អនាម័យ បោសសំអាត កាត់​ស្មៅ និង​តម្រឹម​ដើម​ស្នាយ​ឲ្យ​មាន​សោភ័ណ​ភាពល្អ ។

​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា ដើម្បី​ឱ្យ​មាន​សោភ័ណ​ភាព និង​បរិស្ថាន​ក្រុង​ល្អ​ស្អាត ក្នុង​យុទ្ធនាការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​នេះ ពិសេស​នោះ​នៅ​ខេត្តបន្ទាយមានជ័យ​នា​ឆ្នាំ​នេះ យើង​បាន​រៀបចំ​មហា​ស​ង្ក្រា​ន​នា​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ​យ៉ាង​អា​ធឹ​ក​អា​ធ​ម​ជាង​បណ្តា​ឆ្នាំ​មុន​នោះ ។

លោកស្នងការ​នគរបាល​ខេត្ត​បាន​បន្ត​ថា នា​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ បន្ទាប់​ពី​អនុវត្ត​នូវ​ការងារ​ស្នូល លោក​បាន​ដឹកនាំ​កងកម្លាំង ការិយាល័យ​ជំនាញ ចំណុះ​ស្នងការដ្ឋាន ធ្វើ​អនាម័យ សម្អាត​សួនច្បារ នៅ​ក្បាលស្ពាន​សែ​សិន ស្ថិត​ក្នុងភូមិ​សែ​សិន​និង​ភូមិ​ក្បាលស្ពាន ទាំង​ខាងជើង​និង​ខាងត្បូង​ឲ្យ​ស្អាត​ល្អ សម្រាប់​ជា​សោភ័ណ​ភាព​ខេត្ត និង​ជា​ការ​ទាក់ទាញ​ដល់​អ្នកទេសចរ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក​លើ​ផ្លូវជាតិ​លេខ​៥ ។

​ជាមួយ​គ្នា​នេះ លោក​ឧត្តមសេនីយ៍​ស្នងការ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​សងខាង​ផ្លូវជាតិ​លេខ​៥-៦ សូម​ចូលរួម​ធ្វើ​អនាម័យ​សម្អាត​មុខ​ផ្ទះ​របស់​ខ្លួន​ឲ្យ​បាន​ស្អាត ដើម្បី​ជា​សោភ័ណ ភាព​មុខ​ផ្ទះ​យើង​ផង ក៏​ដូច​ជា​ខេត្ត​យើង​ផង​ដែរ ។ ក្នុង​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេត្តា​ប្រុង​ប្រយ័ត្ន ព្រោះ​នេះ​គឺជា​រដូវក្តៅ​ហួតហែង សូម​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្រែង​មាន​គ្រោះ​អគ្គី​ភ័យ​ណាមួយ​អាច​កើតឡើង​ជាយថាហេតុ នាំ​ឲ្យ​អន្តរាយ​ដល់​ទ្រព្យសម្បត្តិ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ