ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ដា នី​តា ស្ទើរ​ប្រេះ​ទ្រូង​ស្លា.ប់រឿង​អាប់អួ​ក្នុង​គ្រួសារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​សូ​ដា​នី​តា បាន​ទម្លាយ​បញ្ហា​ផ្ទៃក្នុង​គ្រួសា​ដ៏​អួអាប់​ជា​សាធារណៈ បន្ទាប់​ពី​នាង​លាក់​ទុក​ក្នុង​ចិត្ត​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​។ តើ​រឿង​បែប​ណា​ទៅ ? សូ​ដា នី​តា បាន​យក​ហ្វេ​ស​ប៊ុ​ក​ដើម្បី​រៀបរាប់​បញ្ហា​ដែល​បាន​កើតឡើង​ក្នុង​រង្វង់​គ្រួសារ​ដ្បិត​នាង​យល់​ថា​វា​អាច​ធ្វើ​ឲ្យ​នាង​បាន​ធូរចិត្ត​ខ្លះ ។…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​សូ​ដា​នី​តា បាន​ទម្លាយ​បញ្ហា​ផ្ទៃក្នុង​គ្រួសា​ដ៏​អួអាប់​ជា​សាធារណៈ បន្ទាប់​ពី​នាង​លាក់​ទុក​ក្នុង​ចិត្ត​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​។ តើ​រឿង​បែប​ណា​ទៅ ? សូ​ដា នី​តា បាន​យក​ហ្វេ​ស​ប៊ុ​ក​ដើម្បី​រៀបរាប់​បញ្ហា​ដែល​បាន​កើតឡើង​ក្នុង​រង្វង់​គ្រួសារ​ដ្បិត​នាង​យល់​ថា​វា​អាច​ធ្វើ​ឲ្យ​នាង​បាន​ធូរចិត្ត​ខ្លះ ។

បើ​យោង​តាម​សំ​ណេ​រដែ​ល​សូ​ដា នី​តា បាន​សរសេរ​បង្ហោះ​កាលពី​ថ្ងៃ​ទី​១ មីនា ២០១៩​ថា «​អរគុណ​ដែល​គេ​បង្កើត​ឲ្យ​មាន Facebook ដើម្បី​ឲ្យ​ខ្ញុំ​សរសេរ​រឿង​ពិបាកចិត្ត​ប្រាប់​ទៅ​អ្នក​ផ្សេង​នឹង​បាន​ធូរចិត្ត នឹង​បាន​មាន​អ្នក​ជួយ​ឲ្យ​យោបល់​ខ្លះ កុំ​អី​ខ្ញុំ​ប្រហែល​ប្រេះ​ទ្រូង​ស្លាប់​ដោយសារ​មនុស្ស​គ្រួសារ​កូរ​ហើយ ។

ជីវិត​នេះ​ជា​លើក​ទី​២​ហើយ​ដែល​ខ្ញុំ​សរសេរ​ក្នុង​Facebook ព្រោះ​ខ្ញុំ​ពិតជា​ទ្រាំ​លែង​ហើយ កម្ម​ពៀរ​អី​ខ្ញុំ ដែល​ខ្ញុំ​កើតមក​ជួប​មនុស្ស​បែប​នេះ​នៅ​ក្នុង​គ្រួសារ ? មានគ្រួសារ​រាប់​លាន​គ្រួសារ កំពុង​តែ​ជួប​បញ្ហា​ខ្​វះខាត​រក​ព្រឹក​ខ្វះ​ល្ងាច ឯ​គ្រួសារ​ខ្ញុំ ខ្ញុំ​តែ​ម្នាក់​រែក​រាប់​លាន​បញ្ហា មាន​បាយ​ទឹក​ឲ្យ​ហូប​គ្រប់​មិន​ដែល​ខ្វះ ខ្ញុំ​តែ​ម្នាក់​ត​សូ​៊​ចិញ្ចឹម​បងប្អូន​២០​ឆ្នាំ​ជាង មាន ប្អូន​ៗ ម្តាយ​ចាស់ ក្មួយ និង​កូនក្មួយ បាយ​ទឹក​គ្រប់សព្វ​ទាំង​ចាស់ទាំងក្មេង ឈឺ​ស្កាត់​តិច​ច្រើន​ក៏​ខ្ញុំ ប្អូន​ក្មួយ​ៗ​ទូរ​សព្ទ័ ថ្លៃ​ៗ​កាន់​គ្រប់​គ្នា ។

ខ្ញុំ​មានផ្ទះ​ល្អ​ឲ្យ​នៅ​ក៏​គ្មាន​អ្នក​សំអាត សូ​ម្បី​បាយ​ទឹក​ខ្ញុំ ពេល​ខ្ញុំ​នៅផ្ទះ ក៏​មិន​ដែល​ត្រង់​មាត់ ឬ​រៀបរយ​ដូច​គ្នា​គេ​ដែរ និយាយ​ឲ្យ​គេ​ល្អ គេ​ថា​ខុស​ខ្ញុំ ។ ពេល​ឈឺ​ទាំង​ម្តាយ​ខ្ញុំ ទាំង​ប្អូនស្រី​នៅផ្ទះ​បាន​ល្អ តែ​ពេល​គេ​ជា គេរ​ដើរ​លេង ទាំង​មនុស្ស​ចាស ់និង​ក្មេង ពេល​ខ្ញុំ​និយាយ​ទៅ គេ​ប្អូនស្រី​អាយុ​២៨​ឆ្នាំ​របស់ខ្ញុំ​និយាយ​ថា « ខ្ញុំ​រស់នៅ​ជាមួយ​រាល់ថ្ងៃ គ្មាន​បាន​អី​ក្រៅពី​មានផ្ទះ​ឲ្យ​ខ្ញុំ​នៅ និង​បាយ​ឲ្យ​ស៊ី​តែ​ប៉ុណ្ណោះ​» ទាំង​នៅផ្ទះ​មិនសូវ​ធ្វើ​អី​សោះ ក្នុង​បន្ទប់​គាត់​គេង​ក៏​ពិបាក​ទទួលយក ។ គាត់​ឈឺ ខ្ញុំ​ឲ្យ​លុយ​ទៅ​ពេទ្យ ខ្ញុំ​ទារ​សំបុត្រ​ពេទ្យ ខ្ញុំ​មិន​ជឿ​(​ព្រោះ​គាត់​តែងតែ​កុហក​រាល់ដង​រឿង​សុំ​លុយ​ទៅ​ពេទ្យ​) ប្អូន​ខ្ញុំ​និយាយ Vice ក្នុង​ក្រុម​គ្រួសារ​ថា «​ខ្ញុំ​ឈឺ​ខ្ញុំ​ទៅ​ទេ​ព្យ វា​មាន​សួរ​ថា​ខ្ញុំ​ឈឺ​អី​អត់​» បើ​ខ្ញុំ​មិន​ខ្វល់​ពី​គាត់ មិនមែន​ខ្ញុំ​ឆាត​ប្រាប់​ឲ្យ​មក​យក​លុយ​ទៅ​ពេទ្យ​នោះ​ទេ លុយ​តិចតួច​ទេ តែ​គ្រាន់តែ​គាត់​ពូកែ​កុហក​ពេក​កន្លង​មក … ។

ចុង​ក្រោយ​បងស្រី​ម្នាក់​នេះ​សុំ​ទោស​ផង ដែល​មាន​លទ្ធភាព​បាន​ត្រឹម​ប៉ុណ្ណឹង ត្រឹម​ចិញ្ចឹម បាន​ត្រឹមតែ​មានផ្ទះ​ឲ្យ​នៅ មាន​បាយ​ឲ្យ​ហូប​២០​ឆ្នាំ​ជាង​នេះ ដោយ​គាត់​មិន​ដែល​ទៅ​ធ្វើការ​អី​សោះ ។ សុំ​ទោស​ខ្ញុំ ជា​បងស្រី​មិនល្អ​ដូច​អ្នក​ដទៃ​ទេ បើសិនជា​អាច យើង​បញ្ចប់​អស់​ជា​បងប្អូន​ចុះ ព្រោះ ម្នាក់​ៗ​ឲ្យ​ខ្ញុំ​ឈឺចាប់​ដល់​គេង​យំ រាប់​មិន​អស់​ទេ​នឹង​ទ​ង្វើ និង​សំដី​របស់ ប្អូន​ៗ៣​នាក់ និង​ម្តាយ រាប់​ដង​មិន​អស់ហើយ ខ្ញុំ​ឆ្អែត​ហើយ «​បើ​ជាតិ​ក្រោយ​មាន​ពិត សូម​ពួក​យើង​កុំ​ជួប​គ្នា​ទៀត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ