ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​គ្រប់គ្រង​ធនធាន​ក្នុង​ប្រទេស​ចិន​ប៉ះពាល់​ការ​វិនិយោគ​លើ​អចលនទ្រព្យ​បរទេស

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​ការ​ស្ទង់​មតិ​មួយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ភ្នាក់ងារ​សារព័ត៌មាន CNBC កាលពី​ថ្ងៃ​ទី ២៦ បាន​ឲ្យ​ដឹង​ថា វិនិយោគិន​ជនជាតិ​ចិន​បាន​កាត់​បន្ថយ​ការ​វិនិយោគ​លើ​អចលនទ្រព្យ​បរទេស​ព្រោះ​ពួក​គេ​បន្ត​ជួប​ប្រទះ​ឧបសគ្គ​ក្នុង​ការ​ផ្ទេរ​ថវិកា​ចេញពី​ប្រទេស​។ វា​កើត​មាន​ឡើង​ខណៈ​ដែល​ប្រទេស​ចិន​បន្ត​អនុម័ត​យុទ្ធនាការ​កាត់​បន្ថយ​ថវិកា​ដែល​ហូរ​ចេញពី​ប្រទេស​។ ប្រទេស​ចិន​បាន​រឹត​បន្តឹង​ការ​គ្រប់គ្រង​មូលធន​ប៉ុន្មាន​ឆ្នាំ​មុន​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ឡើង​ចុះ​នៃ​តម្លៃ​រូបិយ​វត្ថុ…

ប្រទេស​ចិន ៖ យោង​តាម​ការ​ស្ទង់​មតិ​មួយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ភ្នាក់ងារ​សារព័ត៌មាន CNBC កាលពី​ថ្ងៃ​ទី ២៦ បាន​ឲ្យ​ដឹង​ថា វិនិយោគិន​ជនជាតិ​ចិន​បាន​កាត់​បន្ថយ​ការ​វិនិយោគ​លើ​អចលនទ្រព្យ​បរទេស​ព្រោះ​ពួក​គេ​បន្ត​ជួប​ប្រទះ​ឧបសគ្គ​ក្នុង​ការ​ផ្ទេរ​ថវិកា​ចេញពី​ប្រទេស​។

វា​កើត​មាន​ឡើង​ខណៈ​ដែល​ប្រទេស​ចិន​បន្ត​អនុម័ត​យុទ្ធនាការ​កាត់​បន្ថយ​ថវិកា​ដែល​ហូរ​ចេញពី​ប្រទេស​។ ប្រទេស​ចិន​បាន​រឹត​បន្តឹង​ការ​គ្រប់គ្រង​មូលធន​ប៉ុន្មាន​ឆ្នាំ​មុន​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ឡើង​ចុះ​នៃ​តម្លៃ​រូបិយ​វត្ថុ ប៉ុន្តែ​បន្ទាប់​ពី​មានការ​អន់​ថយ​នៃ​ការ​លូតលាស់​សេដ្ឋកិច្ច ការ​ធ្លាក់​ចុះ​នៃ​អតិរេក​ពាណិជ្ជកម្ម និង​ភាព​មិន​ប្រាកដប្រជា​បង្ក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក​បាន​ជំរុញ​ឲ្យ​មនុស្ស​ជា​ច្រើន​គិត​ថា​វិធានការ​ទាំងនេះ​នឹង​បន្ត​ត្រូវ​បាន​អនុម័ត​។ លើស​ពី​នេះ​ទៅ​ទៀត វិនិយោគិន​ជួប​ឧបសគ្គ​កាន់តែ​ច្រើន​ឡើង​ក្នុង​ការ​ទទួល​បាន​ប្រាក់​កម្ចី​កាលពី​ឆ្នាំ​មុន ព្រោះ​ប្រទេស​ចិន​ព្យាយាម​គ្រប់គ្រង​កម្ចី​កម្រិត​ខ្ពស់​ក្នុង​វិស័យ​អចលនទ្រព្យ​។

យោង​តាម​ការ​ស្ទង់​មតិ​របស់ Cushman & Wakefield ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ត្រីមាស​ចុង​ក្រោយ​នា​ឆ្នាំ​មុន​បាន​ឲ្យ​ដឹង​ថា ៨៤%​នៃ​អ្នកចូលរួម​ចង់​រក្សា​ការ​វិនិយោគ​លើ​អចលនទ្រព្យ​បរទេស​ក្នុង​កម្រិត ដដែល​។ ការ​ស្ទង់​មតិ​នេះ​ក៏​បាន​ឲ្យ​ដឹង​ថា ៦៥%​នៃ​អ្នកចូលរួម​ទទួល​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ឬ​ធ្ងន់ធ្ងរ​ពី​វិធានការ​កាត់​បន្ថយ​លំហូរ​ថវិកា​ចេញពី​ប្រទេស ដែល​មាន​កម្រិត​ច្រើន​ជាង​ឆ្នាំ​មុន​ដែល​ស្មើ​តែ ៥០%​ប៉ុណ្ណោះ​។ ជាមួយ​គ្នា​នេះ​ផង​ដែរ ៦០%​នៃ​អ្នក ចូលរួម​បាន​និយាយ​ថា​ពួក​គេ​មិន​គិត​ថា​គោល នយោបាយ​រឹត​បន្តឹង​នេះ​អាច​ត្រូវ​បាន​កាត់​បន្ថយ​ទេ​ក្នុងឆ្នាំនេះ ខណៈ​ដែល ៥៩%​ទៀត​គិត​ថា​ស្ថាន​ការ​ផ្តល់​ប្រាក់​កម្ចី​ក្នុងស្រុក​នឹង​មិនល្អ​ប្រសើរ​ឡើង​ឡើយ​។

យោង​ទៅ​តាម​ទិន្នន័យ​ពី Real Capital Analytics បាន​ឲ្យ​ដឹង​ដែរ​ថា វិនិយោគិន​បាន​វិនិយោគ​ប្រមាណ​១៥.៧​ប៊ី​លាន​ដុល្លារ​លើ​អចលនទ្រព្យ​បរទេស​ក្នុង​ឆ្នាំ ២០១៨ ឬ​ទាប​ជាង​ឆ្នាំ ២០១៧ ដល់​ទៅ ៦៣% និង​ជា​អត្រា​ទាប​ជាងគេ​តាំងពី​ឆ្នាំ ២០១៤ មក​ផងដែរ​។ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ