ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សេដ្ឋកិច្ច​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​សម្រេច​បាន​៧​ភាគរយ​នៅ​ឆ្នាំ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​អះអាង​ថា តាម​ការ​ព្យាករណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ក្នុង​ឆ្នាំ​២០១៩ នេះ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា នឹង​អាច​រក្សា​បាន​ក្នុង​រង្វង់​៧​ភាគរយ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​អះអាង​ថា តាម​ការ​ព្យាករណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ក្នុង​ឆ្នាំ​២០១៩ នេះ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា នឹង​អាច​រក្សា​បាន​ក្នុង​រង្វង់​៧​ភាគរយ ដែល​គាំទ្រ​ដោយ​កំណើន​រឹង​មាំ នៃ​វិស័យ​ធំ​ៗ ដូច​ជា​វិស័យ​សំណង់ កាត់ដេរ កសិកម្ម វិស័យ​ទេសចរ និង​ការ​លក់ដុំ​-​លក់រាយ​ជាដើម​។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក​ជំទាវ​ងួ​ន សុខា​បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តី​ពី “​ដំណើរ​វិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​”​នា​ព្រឹក​ថ្ងៃ​ទី​២៨​កុម្ភៈ​នេះ​ថា នៅ​ក្នុងអំឡុងពេល​ជាង​២​ទស្ស​វត្ស​ចុង​ក្រោយ​នេះ ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ គឺ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន កំណើន​ក្នុង​រង្វង់​៧​ភាគរយ ប្រកបដោយ​បរិ​យា​ប័ន្ន និង​សមធម៌ ក្នុង​នោះ​ថែម​ទាំង​សម្រេច​បានជា​ប្រវត្តិសាស្ត្រ ដោយ​ធ្វើ​ឲ្យ​កម្ពុជា​បាន​ឆ្លង​ពី​ឋានៈ​ប្រទេស​មាន​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ក្នុង​ឆ្នាំ​២០១៥ និង​ទាំង​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ចាត់​ទុក​កម្ពុជា “​ជា​ខ្លា​សេ​ដុ្ឋ​កិច្ច​ថ្មី​ក្នុង​អាស៊ី​”​នៅ​ឆ្នាំ​២០១៦​ផង​ដែរ​។

លោក​ជំទាវ​បន្ត​ថា “​នៅ​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច រាជរដ្ឋាភិបាល​ទទួលស្គាល់​ថា វិស័យ​ធនាគារ និង​វិស័យ ហិរញ្ញវត្ថុ​មិនមែន​ធនាគារ មាន​តួនាទី​យ៉ាង​សំខាន់​ជា​ពិសេស​ក្នុង​ការ​បង្កើត​កំណើនសេដ្ឋកិច្ច​”​។​លោក​បន្ត​ថា វិស័យ​នេះ​បាន​បំពេញ​តួនាទី​របស់ ខ្លួន​កាន់តែ​ប្រសើរ​ថែម​ទៀត ប្រសិនបើ​វិស័យ​នោះ​អាច​ចាប់​យក​នូវ​កាលានុវត្តន៍​នៃ​បច្ចេកវិទ្យា​ទំនើប​”​។

ការ​ជម្រុញ​កំណើនសេដ្ឋកិច្ច វិស័យ​ហិរញ្ញវត្ថុ​បែប​ទំនើប ដែល​ពឹងផ្អែក​លើ​បច្ចេកវិទ្យា បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ប៉ុន្តែ​វិស័យ​នេះ​នៅ​ជួប​ការ​លំបាក​ដោយសារ ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល និង​ការ​យល់​ដឹង របស់​អតិថិជន​នៅ​មាន​កម្រិត ព្រមទាំង​ភាព ស្មុគស្មាញ​នៃ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​បែប​ទំនើប​ជាដើម ដែល​ជា​មូលហេតុ​ចម្បង​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​គិតគូរ​ឡើង​វិញ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​បែប​ទំនើប ដែល​ជា​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤.០​នៅ​កម្ពុជា ឱ្យ​មានការ​រីក​ចំរើន តាម​រយៈ​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៤ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦-២០២៥ និង​ឯកសារ​ទស្សនាទាន ស្តី​ពី សារពើពន្ធ​អេ​ឡិច​ត្រូ​និក ដើម្បី​ជួយ​គាំទ្រ​ដល់​វិស័យ​ហិរញ្ញវត្ថុ​បែប​ទំនើប​ក្នុង​ការ​ពង្រីក​អា​ជី​កម្ម និង​លើកទឹកចិត្ត​ការ​បង្កើត​ថ្មី (Startup)​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ