ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​យ៉ាងណា​ទេ​នេះ បុក​ស្លា.ប់​មួយ​រំពេច​!

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ស្លាប់​មួយ​រំពេច បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​ដឹក​អំពៅ​ដែល​ឈប់​នៅ​តាម​ផ្លូវ ដោយ​មិន​បាន​ដាក់​ចំណាំងផ្លាត​ត្រឹមត្រូវ ។ ក្រោយ​កើតហេតុ​តៃកុង​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​តែ​វត្ថុ​តាង​នៅ​ក​ន្កែ​ង​កើតហេតុ ចំណែក​សព​ត្រូវ​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ស្លាប់​មួយ​រំពេច បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​ដឹក​អំពៅ​ដែល​ឈប់​នៅ​តាម​ផ្លូវ ដោយ​មិន​បាន​ដាក់​ចំណាំងផ្លាត​ត្រឹមត្រូវ ។ ក្រោយ​កើតហេតុ​តៃកុង​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​តែ​វត្ថុ​តាង​នៅ​ក​ន្កែ​ង​កើតហេតុ ចំណែក​សព​ត្រូវ​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតហេតុ កាលពី​វេលា​ម៉ោង​១៨​និង​៥៩​នាទី ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវ​លេខ​៤៤ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​៧៧-៧៨ ស្ថិត​នៅ​ភូមិ​ផ្លោ​ច ឃុំ​ត្រ​ពាំ​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថ​កិ​ច​បានអោយ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើងបង្ក​ដោយ​រថយន្ដ​ដឹក​អំពៅ​កាត់​មួយ​គ្រឿង​ម៉ាក HyunDRI ពណ៌​ស ទ្រុង​លឿង គ្មាន​ស្លាក​លេខ​បាន​ឈប់​នៅ​ចំណុច​កើតហេតុ​ខាងលើ ដោយ​ពុំ​បាន​ដាក់​ស្លាក​សញ្ញា បង្ក​អោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1H-4581​បើកបរដោយ​ជន​រង​គ្រោះ​ឈ្មោះ យ៉េ​ត យ៉ុ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់បំបែក ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ដល់​ចំណុច​ខាងលើ​បាន​បុក​ចំ​ពីក្រោយ​រថយន្ដ បណ្ដាល​អោយ​ជន​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ចំណែក​អ្នកបើកបរ​រថយន្ដ​បង្ក​បាន​រត់គេច​ខ្លួន​បន្សល់​បាត់​ទុក​នៅ​វត្ថុ​តាង​នៅ​ចំណុច​ខាងលើ ។

ប្រភព​បន្ត​ថា ក្រោយ​បំពេញ​កំណត់ហេតុ​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ដោយឡែក​សព​ជន​រង​គ្រោះ
ត្រូវ​បាន​ជំនាញ​ប្រគល់​ជូន​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ